ស៊យធំ! កាច់.កម៉ូតូបាន តែអត់ក្បាលប៊ូស៊ី អូសរត់

 
 

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​ប្រជា​ពល​ដ្ឋ​នាំ​គ្នា​ចាប់​វាយ​ទ្រម​ខ្លួន​​ ស្ទើរ​ស្លាប់ បន្ទាប់​ពី​កាច់​សោ​.​ក​ម៉ូតូ​បាន​​សម្រេច តែ​បញ្ឆេះ​មិន​ឆេះ​អូស​​រត់ ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ផ្អើល​តែ​ម្តង ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ សីហា ២០១៦ ស្ថិត​នៅ​ចំណុច​ការដ្ឋាន​សំណង់​មួយ​កន្លែង ក្នុងភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ផាត់ តា​រី ហៅ​សៀង សា​វុ​ធ អាយុ​៣០​ឆ្នាំ មាន​ទី​លំ​ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ មានស្រុក​កំណើត​នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​កាច់​សោ​.​ក​ម៉ូតូ​​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BW-5351 ។ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ​ឌី​ង ចាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​តាកែ ឃុំ​កំពង់អំពិល ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ បាន​ចត​ម៉ូតូ​ទុកក្បែរ​កន្លែងធ្វើការដោយចាក់សោ​.​ក​ត្រឹមត្រូវ តែ​ជន​រង​គ្រោះ​មាន​ភាព​ វៃឆ្លាតបាន​ដក​ក្បាល​ប៊ូស៊ី​ចេញ ​ដើម្បី​ការពារ។ 

លុះ​នៅ​វេលា​កើតហេតុ​​ ជនសង្ស័យ​រូប​នោះ មក​ធ្វើ​សកម្មភាព​កាច់​សោ​.​កបាន​សម្រេច ក៏​ធាក់​បញ្ឆេះ​​អត់​ឆេះ ជន​នោះ​ក៏​អូស​ម៉ូតូ​​រត់ ក៏​ត្រូវ​ជនរ​ង​គ្រោះ​ឃើញ​ទាន់​ស្រែក «​ចោរ​ៗ» ផ្អើល​នាំ​ព័ទ្ធ​ចាប់​ដោយ​​ដាក់​ម្នាក់​ មួយ​ដៃ​មួយ​ជើង​ទ្រម​ខ្លួន​​ តាម​កំហឹង​តែ​ម្តង ។

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីស្រដៀងគ្នានេះដែរ ជនសង្ស័យ​​មា្នក់បានធ្វើសកម្មភាព បានសម្រេចតែរត់មិនរួច ក៏ត្រូវម្ចាស់ និងពលរដ្ឋដេញចាប់បាន វាយមួយដៃមួយជើង ឡើងទ្រមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ច នៅ​ម៉ោង៩៖៥៨នាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចផ្ទះជួល ស្ថតិក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីនគរបាលមូលដ្ឋាន បាន​ដឹងថា ជនសង្ស័យឈ្មោះជួន ចិត្រ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្រែញ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ​ស្រុកគីរីវង្ស ខេត្តតាកែវ។ រីឯម្ចាស់ម៉ូតូឈ្មោះ ហៀម ទិត្យវិច្ឆិកា អាយុ២៣ឆ្នាំ​ មុខរបរកម្មកររោងចក្រ។

មន្ដ្រីដដែល បន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះ ហើយអង្គុយលេង រួចក៏ឮសម្លេងបញ្ឆេះម៉ូតូ ហើយខ្លូនបានសង្ស័យថាជាសំឡេងម៉ូតូរបស់ខ្លួន បានចេញមកអើតមើលស្រាប់តែឃើញជនសង្ស័យកាច់កម៉ូតូរបស់ខ្លួន បានសម្រេចរួចជិះចេញ ទើបផ្អើលស្រែកឆោឡោ ធ្វើឲ្យប្រជាពលរដ្ឋ ដេញចាប់បានវាយទ្រមខ្លួនរួចប្រគល់សមត្ថកិច្ច ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ទន្ទឹមនឹងនោះផងដែរ ដោយឡែកករណីមួយវិញទៀត ក្រុមចោរ២នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ១គ្រឿង តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋឃើញទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតក្នុងផ្ទះជួលភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក​ Honda Dream C125 ចូលក្នុងផ្ទះជួលខាងលើ ស្រាប់តែបក្ខពួកម្នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ ហើយម្នាក់ទៀតនៅចាំម៉ូតូ ខណៈពេលដែលកំពុងធ្វើសកម្មភាព ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញទាន់ ក៏បាននាំគ្នាដេញចាប់បានម្នាក់ ហើយម្នាក់ទៀតរត់គេចខ្លូនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានប្រជាពលរដ្ឋ ប្រគល់ខ្លូនឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម