បើកម៉ូតូបុកគូថរថយន្តដឹកទំនិញពីក្រោយ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ
(ពោធិ៍សាត់)៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន បានបុកជាមួយរថយន្តដឹកទំនិញ ពីក្រោយមួយទំហឹង ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦៖៤៧នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវក្រាលកៅស៊ូបឹងកន្ទួត-កំពង់ពោធ៍ ចម្ងាយពីក្បាលថ្នល់១៥០០ម៉ែត្រ ស្ថិតក្នុងភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកនេះថា ម៉ូតូរបស់ជនរងគ្រោះម៉ាក Dream C125 ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-1748 បើកបរដោយឈ្មោះ ហេង ប៊ុនធឿន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិពោធិ៍ក្នុង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់) បានបើកម៉ូតូបុកជាមួយរថយន្តម៉ាក KAI ពណ៌លឿងលាយទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 3C-9302 បើកបរដោយឈ្មោះ គង់ ចាន់រឿន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិពោធិ៍អង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកអធិការបានបន្តថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូយ៉ាងលឿន ក្នុងទិសដៅស្របទិសគ្នា ពីត្បូងទៅជើង តែមិនដឹងជាយ៉ាងម៉េចម្ចាស់ម៉ូតូបើកម៉ូតូ ទៅបុកគូថរថយន្តពេញមួយទំហឹង បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងស្តាំ ពេលបញ្ជូនដល់មន្ទីរពេទ្យដាច់ខ្យល់ស្លាប់តែម្តង។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ៍ រីឯរថយន្តប្រគល់ជូនម្ចាស់គេវិញ៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានរថយន្ដស៊េរីទំនើបមួយគ្រឿង ដែលគេស្គាល់ថាជារបស់ឯកឧត្តមម្នាក់ ចតស្ងៀមមុខផ្ទះ ត្រូវបានជនជាតិចិនម្នាក់ក្នុងស្ថានភាពស្រវឹងជោគជាំ ជិះម៉ូតូបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ចំណែកម៉ូតូ និងរថយន្តរងការខូចខាត ខ្លាំងផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ៣៨៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រពភព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្ដរបស់ឯកឧត្តមម្នាក់ នោះ ម៉ាកLuxes570 ពាក់ស្លាកលេខភ្នំពេញ2AA-5959 បានចតស្ងៀមនៅមុខ ស្រាប់តែមានជនជាតិចិនម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បានជិះម៉ូតូម៉ាកClick បុកពីក្រោយពេញទំហឹង បណ្ដាលឱ្យរងរបួសខ្លួនឯងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ដើម្បីជួយសង្គ្រោះ។
ក្នុងហេតុការណ៍នេះដែរ ភាគីខាងម្ចាស់រថយន្ដ មិនបានទាមទារសំណងអ្វីទាំងអស់ គ្រាន់សុំសមត្ថកិច្ចយករថយន្ដចូលផ្ទះ ដើម្បីបញ្ចប់រឿង៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!