គ្មាននិយាយអ្វីសោះ គិតតែយកដៃខ្ទប់មុខ
រាជធានីភ្នំពេញ ៖ យុវជនប្រុសស្រីវ័យក្មេង ២នាក់ត្រូវបានគេចាប់ ញាត់ចូលរថយន្តបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្តកិច្ចទាំង១២ខណ្ឌ តែនៅទីបំផុតទើបដឹងថា គឺឪពុកម្តាយខាងស្រី មកចាប់កូនដែលរត់ចោលផ្ទះ មកនៅជាមួយសង្សារសោះ ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ តាមផ្លូវបេតុងនៅម្តុំ ផ្ទះជួលមុខផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីដែលរត់ចោលផ្ទះនោះឈ្មោះ គោក ចិន្ដា អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៅសាលាវិទ្យាល័យទួលអំពិល ស្នាក់នៅផ្ទះជួលភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើត នៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល រត់ទៅរស់នៅបន្ទប់ជួល ជាមួយសង្សារមានឈ្មោះ ជា ភក្កី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិ កោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ។
តាមសំដីរបស់ម្ដាយ ក្មេងស្រីរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ពេលរូបគាត់ត្រឡប់ មកពីធ្វើការវិញ អត់ឃើញកូនរបស់គាត់នៅផ្ទះ ក៏បានដើររកតែរកមិនឃើញ ពេលនោះមានអ្នកនៅជិតខាង បានមកប្រាប់គាត់ថា កូនរបស់គាត់មានមនុស្សប្រុស ២នាក់មកដឹក យកទៅបាត់ហើយ ភ្លាមៗនោះរូបគាត់បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានជាដំណឹង ។
លុះមកដល់ថ្ងៃកើតហេតុ រូបគាត់ទទួលដំណឹងថា កូនរបស់គាត់បាននាំគ្នាទៅលាក់ខ្លួននៅម្ដុំផ្សារទួលពង្រ គាត់ជាឪពុកម្ដាយក៏បាននាំគ្នា ទៅរកកូននៅកន្លែងខាងលើទើបប្រទះឃើញកូនរបស់គាត់ ហើយពួកគាត់បាននាំគ្នា ចាប់កូនរបស់គាត់ និងយុវជនដែលនាំកូនគាត់ រត់ទៅនោះដាក់ក្នុងរថយន្តកូរ៉ូឡា ពាក់ស្លាកលេខ ភ្នំពេញ 2F 2185 ដឹកទៅប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍នគរបាលដង្កោ ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច យុវជនវ័យក្មេងរូបនោះ បានសារភាពថា រូបគេពិតជាបាននាំនាងរត់តាមគ្នា ពិតប្រាកដមែន ព្រោះពួកគេលួចមាន ទំនាក់ទំនងជាមួយគ្នា ជិត២ខែមកហើយ ហើយនៅពេលដែលពួកគេ នាំគ្នារត់ទៅនោះ គឺមាននារីម្នាក់ទៀតដែលរស់នៅក្នុងភូមិកើតហេតុខាងលើ នឹងទៅម្នាក់ទៀតផងដែរ ជាមួយសង្សាររបស់គេ សរុបទៅសង្សារ២គូ តែនារីម្នាក់ទៀតត្រូវបាន សង្សារនាងបាននាំខ្លួន ទៅលាក់ខ្លួនបន្តទៀតហើយ នៅសល់តែរូបគេ និងនារីជាសង្សារ ត្រូវបានឪពុកម្ដាយរបស់នាងនាំខ្លួនយកទៅឲ្យសមត្ថកិច្ចតែម្ដងទៅ ។
រីឯខាងក្មេងស្រីរងគ្រោះវិញ មិននិយាយស្តីអ្វីទាំងអស់ គឺគិតតែយកដៃខ្ទប់មុខតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ ម្ដាយក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្ដឹង ទៅលើបុរសរូបនោះ ឲ្យសមត្ថកិច្ចធ្វើតាមនិតិវិធី ។
ដោយឡែកលោកវរសេនីយ៍ យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានករណីចាប់មនុស្ស ដាក់ចូលរថយន្ត លោកបានបញ្ជាឲ្យកម្លាំង របស់លោកចេញស្កាត់គ្រប់ច្រកល្ហក និងបានប្រកាស់តាមវិទ្យុទាក់ទង គ្រប់បណ្តាខណ្ឌ ទូទាំងរាជធានីភ្នំពេញ ទើបដឹងថា ករណីនេះមិនមែនជា ករណីចាប់ជំរិតអីទេ គ្រាន់តែឪពុកម្តាយ មកនាំខ្លួនកូនរបស់ខ្លួន ដែលបាននាំគ្នារត់ចេញ ពីផ្ទះតែប៉ុណ្ណោះ ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!