ប្រជាប្រិយភាព កែវ រំចង់ ចាប់ផ្ដើមធ្លាក់ចុះ អ្នកលេងទើបល្បី ឈ្មោះសុំសាកថ្វីដៃ
ភ្នំពេញៈ អ្នកប្រដាល់អាងកម្លាំងបាយ កែវ រំចង់ សិស្សគុនក្លឹបកងពលតូចអន្ដរាគមន៍លេខ៨ ភ្នំទ្រព្យនៅថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០១៤ចុងសប្ដាហ៍នេះ ត្រូវបានគេរៀបចំឲ្យប្រកួត ជាមួយសិស្សប្អូន ម៉ឺន សុភា អ្នកលេងវ័យក្មេងមកពីក្លឹប ក្រសួងការពារជាតិនៅ លើសង្វៀនបាយ័នបឹងស្នោរ ។
ការផ្គូរផ្គងខាងលើនេះ ត្រូវបានគេសន្និដ្ឋានថា កេរ្ដិ៍ឈ្មោះ និងប្រជាប្រិយភាពកីឡាករ កែវ រំចង់ ចាប់ផ្ដើមធ្លាក់ចុះជា បណ្ដើរៗហើយដែលត្រូវធ្លាក់ ខ្លួនមកប្រកួតជាមួយកីឡាករ មានបទពិសោធន៍ក្មេង ខ្ចីដូចជា ម៉ឺន សុភា បែបនេះ ប៉ុន្ដែមាន ទស្សនៈមួយចំនួន បានលើកឡើងថា “ការដែលគេរៀបចំឲ្យ កែវ រំចង់ ប្រកួតជាមួយកីឡាករ ក្មេងៗស្រករក្រោយនោះ ប្រហែលជាគេចង់ឲ្យកេរ្ដិ៍ឈ្មោះ កែវ រំចង់ ល្បីឡើងហើយមើលទៅ ព្រោះមួយរយៈពេលមកនេះ ក្រោយពី រំចង់ សន្លប់ក្រោមថ្វីដៃកីឡាករ វង្ស ណយ ទាំងប្រជាប្រិយភាព និងកេរ្ដិ៍របស់គេហាក់ មិនសូវល្បីដូចមុនឡើយ” ។
កែវ រំចង់ ត្រូវបានគេស្គាល់ថាជា កីឡាករកម្លាំងយក្ស វាយមិនដកថយ ដែលតែងតែប្រើកម្លាំង វាយសម្រុកបំបាក់ស្មារតី គូប្រកួតឲ្យចុះញ៉ម ប៉ុន្ដែបើគូប្រកួត របស់ខ្លួនរឹងមាំនោះ រំចង់ ច្បាស់ជាពិបាកមិនខាន ។ ចំពោះការជួបសិស្សប្អូន ម៉ឺន សុភា ចុងសប្ដាហ៍នេះវិញ កែវ រំចង់ ក៏មិនទាន់ច្បាស់ខ្លួនឯងថា អាចយកឈ្នះបាន ១០០%នោះដែរ បើទោះបីមានបទ ពិសោធន៍ច្រើន ជាងដាច់ក៏ដោយ ។
ប៉ុន្ដែបើតាមការរិះគន់ របស់អ្នកតាមដាន និងប្រិយមិត្តគាំទ្រវិស័យ កីឡាប្រដាល់កន្លងមក ជំនួបលើកដំបូងរវាង កែវ រំចង់ និង ម៉ឺន សុភា នៅលើសង្វៀនបាយ័ននេះ គេអាចទស្សន៍ទាយ ដឹងមុនទៅហើយថា កែវ រំចង់ ប្រាកដជាឈ្នះមិនខាន ព្រោះទស្សនិកជនបានអះអាងថា “សម្រាប់ការប្រកួតសង្វៀនបាយ័ន ទោះបី រំចង់ ចាញ់ប្រៀបបន្ដិចបន្ទួច ឬស្មើពិន្ទុ ក៏ដោយ ក៏គេឲ្យ រំចង់ ឈ្នះដែរ” ។ ជាក់ស្ដែងកាលពីចុង ខែមិថុនាកន្លងទៅថ្មីៗ នេះការសម្រេចឲ្យ កែវ រំចង់ ឈ្នះពិន្ទុ កីឡាករ ព្រំ សំណាង ក្នុងកម្មវិធីប្រដាល់ដណ្ដើមប្រាក់ ១.០០០ដុល្លាប្រចាំខែ របស់សង្វៀនបាយ័ន ត្រូវបានគេរិះ គន់យ៉ាងចាស់ដៃ ដោយសារទស្សនិកមើលឃើញពី ភាពមិនប្រក្រតីនៅ ពេលប្រកាសលទ្ធផលនោះ ។
ដូច្នេះបច្ចុប្បន្នរាល់ការឡើងប្រកួតលើសង្វៀនរបស់កីឡាករ កែវ រំចង់ គឺមិនសូវទទួលបានការគាំទ្រដូចមុនទៀតនោះទេ ជាពិសេសការផ្គូរផ្គងឲ្យជួបអ្នកប្រដាល់ក្មេងខ្ចីដូចជា ម៉ឺន សុភា ប្រហែលជាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលសម្រាប់ទស្សនិក ឡើយ ។ ប៉ុន្ដែទោះជាយ៉ាងណា ម៉ឺន សុភា អាចចាញ់ប្រៀប កែវ រំចង់ ត្រង់កម្លាំង និងមិនសូវមានចិត្តក្លាហាន តែបើ និយាយពីសាច់ស្នៀតវិញ មិនលើសខ្វះគ្នាប៉ុន្មានឡើយ ៕
(ប្រភព៖ដើមអម្ពិល)
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!