ខឹងឪពុកឲ្យនៅចាំផ្ទះ ចិត្តខ្លាំងចងករ សម្លាប់ខ្លួន
ស្វាយរៀង៖ យុវជនចិត្តស្លុយម្នាក់ គ្រាន់តែពាក្យប៉ុន្មានម៉ាត់សោះ ថាឲ្យនៅចាំផ្ទះ បានដាច់ចិត្តចងករ សម្លាប់ខ្លួន កាលពីវេលាម៉ោង ១០៖៤២ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិទួលច្រេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពព័ត៊មានពីមន្រ្តីនគរបាលខេត្ត បានឲ្យដឹងថា យុវជនចិត្តស្លុយរូបនេះមានឈ្មោះ ចាន់ ពុទ្ធា អាយុ១៧ឆ្នាំមុខរបរកម្មករ សំណង់ រស់នៅភូមិទួលច្រេះ ឃុំ ពពែត ស្រុកស្វាយទាប។ ប្រភពបន្តថាក្រោយពីមានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋភ្លាមៗ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដោយប្រទះឃើញ យុវជនខាងលើបានយកខ្សែជ័រ ពណ៍ខ្មៅចងជាប់ នឹងរោងដាក់ ម៉ាស៊ីនកិនស្រូវ នៅខាងត្បូងផ្ទះចំងាយ ១០ម៉ែត្រ។
ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកូនប្រុស របស់គាត់ដាច់ចិត្តឈានដល់ការចងក សម្លាប់ខ្លួនបែបនេះ គឺគ្រាន់តែសុំឪពុកទៅភ្នំពេញ តែឪពុកមិនឲ្យទៅ ឲ្យនៅចាំផ្ទះដោយឪពុកទៅទិញគោ ជាមួយម្ដាយ ។ ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា យុវតីវ័យ ១៧ឆ្នាំ ចងកសម្លាប់ខ្លួន ដោយសារមានជម្ងឺផ្លូវចិត្ត គ្មានបន្សល់បណ្ដាំមួយម៉ាត់។
យុវតីវ័យទើបតែ ១៧ឆ្នាំម្នាក់ បានដាច់ចិត្តចងកសម្លាប់ខ្លួនឯង នៅលើផ្ទះទាំងព្រឹក នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិវត្ត សង្កាត់-ក្រុងប៉ៃលិន ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវតីរងគ្រោះឈ្មោះ ម៉ៅ វិជួន អាយុ១៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើនេះ។ ក្រោយពីកូនស្រីធ្វើអត្តឃាត ដោយចងករួចមក ឪពុកម្តាយបានរាយការណ៍ ទៅកាន់សមត្ថកិច្ចមូលដ្ឋាន អោយចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច័្ចយ ហើយបានសន្និដ្ឋានថា សាកសពយុវតីរងគ្រោះពិតជា បានស្លាប់ដោយសារតែចង់ ក ខ្លួនឯងពិតមែន គឺបណ្ដាលមកពី បញ្ហាមានជម្ងឺផ្លូវចិត្ត និងគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយ ។
បច្ចុប្បន្ននេះសមត្ថកិច្ចបានប្រគល់ សាកសពស្ត្រីរងគ្រោះទៅអោយ ក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!