ពីរនាក់បងប្អូនត្រូវក្រុមចោរស្ទាវ កាប់ប្លន់យកម៉ូតូបានសម្រេច
រាជធានីភ្នំពេញ ៖ បុរសពីរនាក់បងប្អូនត្រូវបានក្រុមចោរប្លន់មួយក្រុមដេញកាប់ហើយប្លន់យកម៉ូតូបានសម្រេច ខណៈគេកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះកាលពីម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិទំនប់ ផ្លួវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ជាម្ចាស់ម៉ូតូបានជិះម៉ូតូទៅយកប្អូនប្រុសចេញពីកន្លែងធ្វើគ្រឿងសង្ហារឹមមួយកន្លែងតាមផ្លូវម៉ុងឫទ្ធី ហើយបំណងជិះម៉ូតូត្រឡប់មកផ្ទះវិញនៅផ្ទះជួល ផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូពីរគ្រឿង មានម៉ាកណិច ពណ៌សមិនចាំស្លាកលេខ និងមួយគ្រឿងទៀតមិនស្គាល់ម៉ាក ជិះដេញពីក្រោយហើយកៀរផ្ដួលពួកគាត់ រួចបានដកដាវចំនួនពីរដើមកាប់ជនរងគ្រោះពីរនាក់បងប្អូនបណ្ដាលឲ្យរងបួសរយះខ្នងខាងឆ្វេង។
ដូច្នេះហើយភ្លាមៗនោះជនរងគ្រោះបានរត់ចោលម៉ូតូដើម្បីគេចខ្លួនទើបធ្វើឲ្យជនសង្ស័យជាចោរប្លន់ម្នាក់ បានរត់មកលើកម៉ូតូហើយជិះចេញទៅបាត់ទៅដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុជនរងគ្រោះបានទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ហើយបើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើពីរនាក់បងប្អូនមានឈ្មោះ ឌឿន ចាប ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅផ្ទះជួល ផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានមានស្រុកកំណើតភូមិដំណាក់វែក ឃុំឫស្សីខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ចំណែកម្នាក់ទៀតជាប្អូនប្រុសជនរងគ្រោះខាងលើ ដែលអង្គុយខាងក្រោយមានឈ្មោះ ឌឿន ទ្រី អាយុ១៧ឆ្នាំ មុខរបរដូចគ្នា ស្នាក់នៅជាមួយគ្នា។
ហើយម៉ូតូដែលត្រូវបានចោរកាប់ប្លន់យកទៅបានសម្រេចនោះ គឺម៉ាកស្មាសវីពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1BB-8945 ក្រោយពេលកើតហេតុជនរងគ្រោះ បានត្រូវសាច់ញាតិឌុបតាមម៉ូតូយកទៅដេររបួសនៅមន្ទីរពេទ្យព្រះកុសមៈម្នាក់ និងម្នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យឯកជនទើបបានទៅដាក់ពាក្យបណ្ដឹងនៅពេលក្រោយនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលភ្នំពេញថ្មី៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
ដោយករណីមួយវិញទៀត កាប់ប្លន់យក ម៉ូតូសង់២០១៦ មួយគ្រឿង នៅខណ្ឌចំការមន។ ក្រុមចោរប្រមាណ១០នាក់ ប្រដាប់ដោយដាវសាំម៉ូរៃ ធ្វើការកាប់ប្រហារ ទៅលើក្រុមយុវជន ដែលមានគ្នា៤នាក់ បណ្តាលឲ្យរងរបួសម្នាក់ ប្លន់យកម៉ូតូសង់ ២០១៦ ពណ៌ខ្មៅ មួយគ្រឿង គ្មានស្លាកលេខ តាមបណ្តោយផ្លូវ ព្រះសីហនុ ស្ថិតក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន នាម៉ោង ៣ទៀបភ្លឺថ្ងៃទី០១ ខែមេសាឆ្នាំ២០១៦ កន្លងទៅ។
ជនរងគ្រោះ មានឈ្មោះ មឿន សុខៈ ស្នាក់នៅម្តុំផ្សារសឡា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយត្រូវបានមិត្តភក្តិ ដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមមិត្តភក្តិ របស់ជនរគ្រោះ ដែលឋិតនៅក្នុងហេតុការណ៌ កាប់ប្លន់នោះបាននិយាយថា ខ្លួននិងមិត្តភ័ក្រ ៣នាក់ទៀត មានទាំងជនរងគ្រោះ ផងនោះ ជិះម៉ូតូ២គ្រឿង ចេញពីហូបបបរ នៅម្តុំផ្សារដើមគរ ក្នុងបំណងទៅលេងនៅ ម្តុំមាត់ទន្លេ ដោយជិះតាមផ្លូវព្រះសីហនុ លុះជិះដល់ កន្លែងកើតហេតុ ក៏លេចមុខជនល្មើស ជាង១០នាក់ ជិះម៉ូតូ ៦គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ បានធ្វើការកាប់ប្រហារ ជាច្រើនដាវ មកលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។
ខណៈក្រុមជនរងគ្រោះ រត់យករួចខ្លួននោះ ក្រុមជនល្មើសក៏លើក យកម៉ូតូ ជនរងគ្រោះជិះគេច ចេញពី ន្លែងកើតហេតុ ដោយសុវត្ថិភាព មិនបានរំខាន ដល់នគរបាលប៉ុស្តិ៍ បឹងកេងកង១ និងនគរបាលខណ្ឌចំការមន ដែលមានលោក យិន សាន ជាអធិការខណ្ឌ ឈឺក្បាលនោះទេ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!