ពឹងជូនទៅទិញថ្នាំ បែរជាឌុបទៅចាប់រំលោភ
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបានកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅក្នុងផ្ទះនៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីនារីម្នាក់បានប្តឹងចោទប្រកាន់ថា បានចាប់រំលោភនាងរហូតបានសម្រេច ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ នូវ វណ្ណៈ ហៅ ពៅ អាយុ២៦ឆ្នាំ ស្នាក់នៅក្នុងសាលាបង្រៀនបើកបររថយន្ត ហេង ចំណាន ស្ថិតក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ចំណែកនារីរងគ្រោះអាយុ១៧ឆ្នាំ ស្នាក់នៅ និងបម្រើការងារនៅក្នុងសាលាបង្រៀនបើកបរ ហេង ចំណាន មានទីលំនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
នៅក្នុងពាក្យបណ្ដឹង នារីរងគ្រោះបានរៀបរាប់ថា នាងទើបមកប្រើការងារខាងដាំបាយធ្វើម្ហូបនៅក្នុងសាលាបើកបរនេះបានជិត២ខែប៉ុណ្ណោះ ។ កាលពីវេលាម៉ោងជិត៤រសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ជាថ្ងៃកើតហេតុ ដោយនាងមានអាការៈមិនស្រួលខ្លួន ក៏ពឹងជនសង្ស័យឲ្យជូនទៅទិញថ្នាំនៅផ្សារលើ ។
ក្រោយពីឌុបទៅទិញថ្នាំរួច ជនសង្ស័យប្រាប់ថាឆៀងទៅយកលុយពីមិត្តភក្តិមួយភ្លែត ខណៈឌុបនាងដល់ចំណុចចម្ការស្វាយចន្ទីមួយកន្លែងក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ជនសង្ស័យក៏ឈប់ម៉ូតូហើយស្ទុះមកចាប់ឱបនាង ពេលនោះនាងបានប្រឹងរើបម្រះជាខ្លាំង ក៏ត្រូវជនសង្ស័យដាល់២ដៃចំពោះបណ្ដាលដេកដួលទៅលើដី ភ្លាមៗនោះជនសង្ស័យមិនបង្អង់យូរក៏បានចាប់សម្រាតខោនាងរួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចតែម្តង ។
នារីរងគ្រោះបានរៀបរាប់នៅក្នុងពាក្យបណ្ដឹងទៀតថា បន្ទាប់ពីចាប់រំលោភនាងបានសម្រេចហើយ ជនសង្ស័យក៏ឌុបនាងមកសាលាបើកបរវិញ ។ លុះស្អែកឡើងនារីរងគ្រោះក៏បានទូរស័ព្ទប្រាប់ម្តាយ និងទៅដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីទទួលពាក្យបណ្ដឹងពីនារីរងគ្រោះ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យនាំមកការិយាល័យព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភនារីរងគ្រោះរហូតបានសម្រេចពិតប្រាកដមែន ដោយសារតែនៅថ្ងៃកើតហេតុរូបគេផឹកទឹកត្នោតជូរជាមួយមិត្តភក្តិស្រវឹងតាំងពីព្រឹក ពេលជូននាងទៅទិញថ្នាំក៏កើតមានអារម្មណ៍ចង់រួមភេទ ទើបធ្វើបែបនេះទៅ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត ស្គាល់តាមហ្វេសប៊ុក ស្រវឹងពឹងឲ្យជួយជូនទៅផ្ទះ ដូចពឹងឲ្យរំលោភ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធស្រុកដងទង់ឃាត់ខ្លួននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ តាមពាក្យបណ្ដឹងរបស់ក្មេងស្រីរងគ្រោះថាបានចាប់រំលោភនាងរហូតបានសម្រេចកាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងបរិវេណវត្តដងទង់ ស្ថិតក្នុងភូមិថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។
សមត្ថកិច្ចអាវុធហត្ថខេត្តកំពតបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ម៉ៅ ពិសិដ្ឋ ហៅ អ៊ូ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិច្រកកេះ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។ ចំណែកក្មេងស្រីរងគ្រោះទើបតែមានអាយុ១៤ឆ្នាំប៉ុណ្ណោះ ។
លោកវរសេនីយទោហែម ចន្ទ័ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា តាមចម្លើយជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា មុនមានករណីឈានទៅរំលោភនារីរងគ្រោះ ជនសង្ស័យបានទំនាក់ទំនងស្គាល់គ្នាតាមរយៈលេងហ្វេសប៊ុក ដោយឆាតទំនាក់ទំនងរហូតដល់ថ្ងៃកើតហេតុ ខ្លួនបានទូរសព្ទ័ទៅនាងដើម្បីបបួលនាងទៅហូបអីជាមួយគ្នានៅក្នុងហាងមួយដែលមានយីហោឈ្មោះ(ចែម៉េង) លុះពេលស្រវឹងនារីរងគ្រោះក៏ពឹងខ្លួនឲ្យជួយឌុបត្រឡប់មកផ្ទះវិញ ។
ជនសង្ស័យបន្តទៀតថា ពេលឌុបនាងមកដល់ចំណុចមុខវត្តដងទង់ ឃើញឱកាសស្ងាត់ខ្លួនក៏ឌុបនាងចូលទៅក្នុងវត្ត លុះដល់ចំណុចមុខព្រះវិហារខ្លួនបានឈប់ម៉ូតូនៅទីនោះរួចចាប់នាងឱបថើប ហើយធ្វើសកម្មភាពរំលោភរហូតបានសម្រេចតែម្តងទៅ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!