ស្ត្រីអនាថាម្នាក់សម្រាលកូនតាមផ្លូវ ត្រូវពលរដ្ឋជួយសង្គ្រោះ
រាជធានីភ្នំពេញ ៖ ស្ដ្រីមានផ្ទៃពោះដែលជាជនអនាថាម្នាក់ ដែលកន្លងមករស់បានដោយសារការសុំទាន និងរើសអេតចាយ ហើយស្នាក់នៅតាមចិញ្ចើមផ្លូវ និងសំយ៉ាបផ្ទះប្រជាពលរដ្ឋ និងក្បែររបងរោងចក្រ ហើយក៏តែងតែដើរចុះឡើងៗតាមផ្លូវនោះ។
ពេលនេះបានគ្រប់ខែ ហើយបានសម្រាលកូន តាមផ្លូវដែលជាកន្លែងទីប្រជុំជន មានមនុស្សម្នាធ្វើដំណើរឆ្លងកាត់ច្រើន ដែលជាហេតុបង្កឲ្យ មានការភ្ញាក់ផ្អើលទាំងល្ងាច ហើយមានមនុស្ស ចោមរោមមើលច្រើនកុះករ ទើបគេបានហៅរថយន្តពេទ្យរបស់អង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យ បង្អែកពោធិ៍ចិនតុងដើម្បី សង្គ្រោះបន្ទាន់ភ្លាមៗ ហើយទាំងម្ដាយ និងកូនបានរួចផុតពីគ្រោះផងដែរ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចមុខរោងចក្រ៦ជាន់ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីម្នាក់នោះ ឈ្មោះ កែវ ទុំ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅក្នុង ភូមិពោធិ៍រៀង ឃុំព្រែករន្ទះ ស្រុកកំពង់លាវ ខេត្តព្រៃវែង នាងមានប្តីដែរ ប៉ុន្តែក្រោយពេលដឹងថានាងមានផ្ទៃពោះ ហើយលោកប្ដីជើងល្អរូបនោះ ក៏បានចុះចោលនាង ដោយគ្មានអាល័យបន្តិចសោះ ទុកឲ្យនាងពពោះម្នាក់ឯង រហូតដល់ពេលសម្រាលបាន កូនស្រីម្នាក់បែបនេះតែម្ដង។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់នោះដើរចុះដើរឡើង តាមផ្លូវខាងលើបន្ទាប់មក ក៏បានឈឺពោះសម្រាលកូន ខណៈនោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្ថិតនៅក្បែរនោះ បាននាំគ្នាជួយសែង ដាក់លើរទេះលក់អីវ៉ាន់ជួយសង្គ្រោះបឋម បន្ទាប់មកបានហៅក្រុម សង្គ្រោះបន្ទាន់របស់អង្គភាព៧១១ ទៅជួយសង្គ្រោះ។
ប៉ុន្តែពេលទៅដល់ បម្រុងដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យនាងសម្រាលកូននៅក្នុងមន្ទីរពេទ្យ ស្រាប់តែនាងបានសម្រាល បានកូនស្រីម្នាក់បានសម្រេច នៅនឹងកន្លែងនោះតែម្ដង។
បន្ទាប់មកទើបក្រុមសង្គ្រោះ លើកនាងដាក់ប្រង់ការសែងដាក់រថយន្ត ដឹកទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីសង្គ្រោះបន្ទាន់។ គ្រូពេទ្យនៃមន្ទីពេទ្យបង្អែកពោធិ៍ចិនតុង បាននិយាយថា ស្ដ្រីជាជនអនាថានោះ ត្រូវបានប្រជាពលរដ្ឋ និងក្រុមសង្គ្រោះបន្ទាន់ របស់អង្គភាព ៧១១ជួយសង្គ្រោះ ទាន់ពេលវេលា ហើយនាង និងកូនមានសុវត្ថិភាពទាំង២នាក់។
ប៉ុន្តែកូននោះមានទម្ងន់ត្រឹមតែ ១,១គីឡូក្រាមតែប៉ុណ្ណោះ មិនគ្រប់គីឡូឡើយ ដូច្នេះពួកគេ និងត្រូវបញ្ជូនបន្តទៅកាន់ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីសង្គ្រោះបន្តទៀត៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ បានសំរាលកូននៅ ក្រៅរបងវត្តពោធិរាជ នៅព្រឹក ថ្ងៃទី២៥ខែកុម្ភះឆ្នាំ២០១៦ កន្លងទៅ ស្ថិតឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈដែលស្ត្រីរូបនេះ មកបុណ្យបញ្ចុះខណ្ឌ័សីមា។
យោងតាមប្រជាពលរដ្ន ដែលឃើញហេតុការ បានឲ្យដឹងថាមានស្ត្រីម្នាក់ មិនសំគាល់អត្តសញ្ញាណ ដែលមកបុណ្យហើយ ឈឺពោះឆ្លងទន្លេនៅ ក្បែរបងវត្ត ធ្វើឲ្យុមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ន នាំគ្នាមកឆោមរោមមើល។ និងនាំគ្នាជួយសង្គោះទៅ តាមលទ្ធភាពដែលអាចធ្វើទៅបាន។
ក្រោយពីសំរាលកូនហើយ សុខភាពម្តាយ កូនហាក់ដូចជាធម្មតា ប៉ុន្តែប្រជាពលរដ្ន សំណូមពរ ដល់អាជ្ញាធរ ក៍ដូចពេទ្យខេត្ត ជួយអន្តរាគមយកស្ត្រី និងកូនទៅ មន្ទីពេទ្យដើម្បីសង្គោះផង៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!