មុខរបរលក់ម្ជូរក្រឡុក ក្នុងផ្សាររាត្រី ខេត្តកំពង់ចាម អាចរកប្រាក់បាន ១៥០ដុល្លារក្នុងមួយថ្ងៃ(មានវីដេអូ)
(កំពង់ចាម)៖ របរលក់ម្ជូរក្រឡុកបាន និងកំពុងពេញនិយមខ្លាំងនៅក្នុងរាជធានីភ្នំពេញ ដោយឡែកនៅក្នុងខេត្តកំពង់ចាម ក៏មានកន្លែង លក់ម្ជូរមួយកន្លែងទទួល បានការពេញនិយមផងដែរ ព្រោះតែការពេញនិយមនេះ បានធ្វើឲ្យអ្នកស្រី ផា ដែលប្រកបរបរលក់ម្ជូរក្រឡុកនៅ ក្នុងផ្សាររាត្រីអាចរកបានប្រាក់កម្រៃបានប្រមាណ ១៥០ដុល្លារក្នុងមួយថ្ងៃ។
អ្នកស្រី ផា បានឲ្យដឹងថា របរលក់ម្ជូរក្រឡុកនេះ ជួយឲ្យអ្នកស្រីអាចរកប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាព និងផ្គត់ផ្គង់ឲ្យកូនៗបានទៅរៀនផងដែរ។ បើតាមអ្នកស្រី ផា ក្នុងមួយថ្ងៃម្ជូរដែលអ្នកស្រីលក់ចាប់ពីម៉ោងប្រមាណ ១១ថ្ងៃរហូតដល់១រំលងអាធ្រាត្រនោះ លក់អស់ម្ជូរប្រមាណ ២៥ថាស ហើយមានភ្ញៀវចូលទិញបន្ត បន្ទាប់គ្នារហូត។
(កំពង់ចាម)៖ របរលក់ម្ជូរក្រឡុកបាន និងកំពុងពេញនិយមខ្លាំងនៅក្នុងរាជធានីភ្នំពេញ ដោយឡែកនៅក្នុងខេត្តកំពង់ចាម ក៏មានកន្លែង លក់ម្ជូរមួយកន្លែងទទួល បានការពេញនិយមផងដែរ ព្រោះតែការពេញនិយមនេះ បានធ្វើឲ្យអ្នកស្រី ផា ដែលប្រកបរបរលក់ម្ជូរក្រឡុកនៅ ក្នុងផ្សាររាត្រីអាចរកបានប្រាក់កម្រៃបានប្រមាណ ១៥០ដុល្លារក្នុងមួយថ្ងៃ។
អ្នកស្រី ផា បានឲ្យដឹងថា របរលក់ម្ជូរក្រឡុកនេះ ជួយឲ្យអ្នកស្រីអាចរកប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាព និងផ្គត់ផ្គង់ឲ្យកូនៗបានទៅរៀនផងដែរ។ បើតាមអ្នកស្រី ផា ក្នុងមួយថ្ងៃម្ជូរដែលអ្នកស្រីលក់ចាប់ពីម៉ោងប្រមាណ ១១ថ្ងៃរហូតដល់១រំលងអាធ្រាត្រនោះ លក់អស់ម្ជូរប្រមាណ ២៥ថាស ហើយមានភ្ញៀវចូលទិញបន្ត បន្ទាប់គ្នារហូត។
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
បងស្រី សក្ខណា ជាអ្នក ផ្តើមគំនិតបង្កើត Sana Fruit Online បានផ្តល់បទសំភាសន៍ដល់ ក្រុមការងារ ខ្មែរឡូតថា ការបើកមុខ របរលក់ម្ជូរនេះ បងស្រីបានលក់ អស់រយៈពេល ១០ឆ្នាំ មកហើយ ដែលបន្តពីមុខរបរ របស់ឪពុក ក្នុងវិទ្យាល័យ ព្រះស៊ីសុវត្ថិ។ ប៉ុន្តែ សំរាប់ការដាក់ លក់ម្ជូរតាម Online នេះវិញ បងស្រីថា ទើបតែបែកគំនិតបង្កើត ទំព័រមួយក្នុងហេ្វសប៊ុក កាលពី ខែតុលា ឆ្នាំមុននេះទេ។
បងស្រី បានបង្ហើបឲ្យដឹងទៀតថា ដំបូងឡើយ បងស្រី គ្រាន់តែ យកម្ជូរ ដែលបានលក់នោះ ទៅច្របល់គ្រឿង សំរាប់តែ ពិសាលេងៗ ក្នុងគ្រួសារ ប៉ុណ្ណោះ។ តែក្រោយមក បងស្រី ក៏បែកគំនិត ចង់លក់ម្ជូរតាម Online ម្តងមើល ហើយក៏បង្កើតជាទំព័រ Sana Fruit Online និង បង្ហោះលេខ ទូរស័ព្ទ សាកល្បងមើលសិនទេ ប៉ុន្តែ មិននឹកស្មានថា មានការចាប់អារម្មណ៍ និង ដំណើរការល្អ និងលក់ដាច់ច្រើន បែបហ្នឹងនោះទេ ដោយសព្វថ្ងៃ បងស្រីប្រាប់ថា គាត់ អាចលក់ម្ជូរដាច់រហូត បាន ៣០ គីឡូក្រាម ក្នុងមួយថ្ងៃ ហើយ លក់ដាច់ជាងគេ គឺ ថ្ងៃអាទិត្យ តែម្តង។
បងស្រី បានលើកឡើង បន្ថែមទៀតថា កន្លែងម្ជូរធម្មតា មានលក់គ្រប់ទីកន្លែង ប៉ុន្តែ សំរាប់ម្ជូរ Sana Fruit Online ខុសប្លែកពីគេ ដោយសារអ្វី ដែល បងស្រី ផ្តោតសំខាន់ គឺរសជាតិសំរាប់ ផ្សំក្រឡុកម្ជូរនេះតែម្តង ដោយបងស្រី សំរិតសំរាំងឲ្យ ឆ្ងាញ់ខុសពីគេ ហើយផ្លែឈើទៀតសោត បងស្រី និយាយថា គាត់បាន ជាវពីអ្នកលក់ផ្លែឈើ ដោយរើសយក ផ្លែឈើសុទ្ធតែ គុណភាពល្អ លេខមួយ ព្រមជាមួយ ការប្រើប្រាស់គ្រឿងផ្សំមាន គុណភាពល្អ និង ធ្វើដោយ មានអនាម័យផងដែរ។
«ម្ជូរ ប្រើគ្រឿងផ្សំច្រើន ជម្រើសផ្លែឈើល្អៗ យកមកលក់ តែតម្លៃរៀងថ្លៃ ជាងគេបន្ថិច ប៉ុន្តែ ពេលសួរអតិថិជន នូវតម្លៃ ដែលបានកំនត់ដាក់លក់ អតិថិជនក៏បាន ឆ្លើយថា មានតម្លៃសមរម្យ អាចទទួលយកបាន ដោយសារមាន រសជាតិឆ្ងាញ់ និង មានអនាម័យ» នេះជាសំដី បន្ថែមទៀត របស់ បងស្រីលក់ម្ជូរ រូបនេះ។
លើសពីនេះ បងស្រី សក្ខណា ក៏បានប្រាប់ ឲ្យដឹងទៀតថា ការបើកទទួលកុម្ម៉ង់ និង ដឹកជញ្ជូនម្ជូរតាម Online នេះ ចាប់បើកលក់ពី ម៉ោង ៨ ព្រឹក ដល់ ៨ ល្ងាច ដោយដឹកជញ្ជូនតែក្នុង រាជធានីភ្នំពេញប៉ុណ្ណោះ ហើយតម្លៃវិញ ចាប់ពី ៣ដុល្លារ ឡើងទៅ និង លក់រៀងរាល់ថ្ងៃ ខណៈដែល ម្ជូរ Online របស់បងស្រី ក៏មានបើកលក់ តាមរឺុម៉ក ចល័តផងដែរ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!