អស់ស្ទះ! តារាៗប្រចាំប៉ុស្តិ៍លេខ៣ថៃ លេងខ្លួនសុទ្ធតែ ឈុត Hip Hop ទៅពិធីជប់លៀងប្រចាំឆ្នាំ

 
 

ថៃ៖ កាលពីពេលកន្លងទៅ ស្ថានីយ៍ទូរទស្សន៏ប៉ុស្តិ៍លេខ៣ដ៏ល្បី នៅប្រទេសថៃ បានរៀបចំពិធីជប់លៀងមួយយ៉ាងអធឹកអធម ដែលមានឈ្មោះថា Ch3 Thank You Party 2016 ដើម្បីអបអរសាទរ និងថ្លែងអំណរគុណជាពិសេស ដល់ក្រុមតារាសម្តែងប្រុសស្រីទាំងអស់ ប្រចាំទូរទស្សន៏របស់ខ្លួន។

ពិធីជប់លៀងទាំងមូលបានប្រព្រឹត្តិទៅ នៅសណ្ឋាគារ Dusit Thani Hua Hin ហើយវាត្រូវបានគេប្រារព្ធធ្វើឡើងជា រៀងរាល់ឆ្នាំមិនដែលអាក់ខាននោះទេ។ 

ចំណែកឯប្រធានបទសំខាន់បំផុតនៅឆ្នាំនេះ គឺតម្រូវឱ្យតារាៗមកចូលរួមក្នុងកម្មវិធី ទាំងអស់ត្រូវតុបតែងខ្លួន ដោយស្លៀកសម្លៀកបំពាក់នៅក្នុងឈុត Hip Hop។ វាមើលទៅពិតជាអស្ចារ្យប្លែកភ្នែកម្យ៉ាងដែរ ដែលតារាៗ ព្រមទាំងអ្នកចូលរួមគ្រប់គ្នា នៅក្នុងការជប់លៀងលើកនេះ គឺសុទ្ធតែគ្រងសម្លៀកបំពាក់ Hip Hop ហាកដូចជាក្រុមរាំ ក្រុមសម្តែងShow និងជាប្រភេទក្រុមក្មេងទំនើងជាដើម។

ម្នាក់ៗអាចនិយាយបានថា មានភាពទាក់ទាញ និងគួរឱ្យស្រឡាញ់រៀងខ្លួន។ ក្នុងទិដ្ឋភាពរបស់ពិធីទាំងមូលគេឃើញ មានការលេងសើចជាមួយគ្នាក្នុងភាព ស្និទ្ធស្នាលរវាងអ្នកសិល្បៈក្នុងអាជីពតែមួយយ៉ាងរីករាយមែនទែន ដោយមានការថតរូបស្ទាយ Cute Cute និងចំណងមិត្តភាពជាមួយគ្នាដ៏ស្អិតរមួត។

តារាៗដែលបានចូលរួមរួមមានដូចជា៖ នាង Chompoo Araya, Kimberley, Janie, Ploy Cherman, Preechaya, Bella, Kimmy, Mint Chalida, Margie Rasi, Aum Atichart លោក Jemesma, Nadech Kugimiya, James Chirayu, Pakorn, Mark Prin, Boy Pakorn, Alexandre Trevor, Ken, និងលោក Warintorn ជាដើម ព្រមទាំងតារាកិត្តិយសល្បីៗ ជាច្រើនរូបផ្សេងទៀត។

ក្រៅពីនេះតារាជាច្រើនក៏បានពានរង្វាន់នៅឆ្នាំនេះ ចំពោះអ្នក ដែលស្លៀកសំលៀកបំពាក់បានស្អាតជាងគេ និងរង្វាន់គូជារៀងរាល់ឆ្នាំថែមទៀតផង៕ ចង់ដឹងថាបរិយាកាស មានភាពរីករាយប៉ុណ្ណា ទស្សនាកម្រងរូបភាពជាមួយគ្នា៖

ខ្មែរឡូត



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម