បេក្ខជន បេក្ខនារី​ស្អាត​ៗរបស់​កម្មវិធី THE IDOL បង្ហាញ​មុខ​ទៀត​ហើយ

 
 

ឆ្លង​កាត់​វគ្គ​ជម្រុះ​ចំនួន​៣​លើ​នៅ​ភ្នំពេញ កម្មវិធី “THE IDOL” បាន​រក​ឃើញ​បេក្ខជន បេក្ខនារី​វ័យ​ក្មេង​ស្អាត​ៗ​ឆ្លង​ចូល​មក​ដល់​វគ្គ​ចុង​ក្រោយ​ហើយ។ ក្រុមហ៊ុន BKA Entertainment ដែល​ជា​អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត​នេះ បាន​បញ្ចេញ​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ម្សិលមិញ។

បេក្ខជន​ដែល​បាន​ឆ្លង​ចូល​មក​ដល់​វគ្គ​ចុង​ក្រោយ ត្រៀម​ប្រកួត​រក​ម្ចាស់​ជយលាភី​បន្ត​ទៀត​នេះ មាន​ចំនួន​១០​រូប គឺ​ស្រី ៥ ប្រុស ៥ ដោយ​ជ្រើស​ចេញ​មក​ពី​បេក្ខជន​ចំនួន ៥០​រូប មក​ពី​មណ្ឌល​ចំនួន​៤ គឺ​មណ្ឌល​កំពង់​ចាម បាត់​ដំបង សៀមរាប និង​ភ្នំពេញ។ នេះ​បើ​តាម​លោក ប៉ុន កើដ ម្ចាស់​រៀប​ចំ​កម្មវិធី​ខាង​លើ បាន​ប្រាប់ឲ្យដឹង។


អ្នក​រៀប​ចំ​កម្មវិធី​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា បេក្ខជន​ទាំង ១០ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ជា​អ្នក​ប្រមាញ់​ក្តី​ស្រមៃ បេះដូង​ខ្មែរ ទាំង​​១០​រូប នឹង​ត្រូវ​បង្ហាញ​សមត្ថភាព ប្រចាំ​សបា្តហ៍ តាម​រយៈ​បទ​ចម្រៀង ចង្វាក់​ភ្លេង ប្រភេទ​ផ្សេង​ៗ​ពី​គ្នា។ ពួក​គេ​ នឹង​ត្រូវ​ជម្រុះ ចេញ​ពី​កម្មវិធី​ប្រកួត​ផ្អែក​លើ​ពិន្ទុ​ផ្ញើ​សារ ៥០% ដែល​បាន​មក​ពី​ការ​ផ្ញើ​សារ​របស់​ប្រិយមិត្ត តាម​រយៈ​បណ្ដាញ​ទូរសព្ទ​ចល័ត Cell​Card ។

រូបភាព​ផ្ដល់​ដោយ BKA

ការ​ប្រឡង​ប្រជែង​សមត្ថភាព​របស់​បេក្ខជន​ទាំង ១០​នឹង​ត្រូវ​ផ្សាយ​ផ្ទាល់ ជា​លើក​ទី១ តាម​រយៈ​ស្ថានីយទូរទស្សន៍ MyTV នៅថ្ងៃទី៣១ ខែកក្កដា នេះ ចាប់​ពី​ម៉ោង​៥​ល្ងាច រហូត​ដល់​ម៉ោង ៧យប់ ដោយ​មាន​គណៈ​កម្មការ ផ្តល់​មូល​វិចារណ៍​ចំនួន ៣​រូប​គឺ​លោក​គ្រូ ហួរ ឡាវី អ្នក​គ្រូ គង់ ណារី និង​លោក មែ វិចិត្រ​បុត្រ ។ ដោយ​ឡែក កម្មវិធី​ប្រកួត​ផ្តាច់​ព្រ័ត្រ នឹង​ធ្វើ​ទ្បើង នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា វេលា​ម៉ោង ៥​ល្ងាច​ដដែល ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់ តាម​រយៈ​ស្ថានីយ​ទូរទស្សន៍ My TV ផង​ដែរ។


បន្ទាប់​ពី​បាន​ចាប់​ដំណើរ​ការ​ឆ្នាំ​ថ្មីកាល​ពី​ថ្ងៃ​ទី ៨ ឧសភា ​ “THE IDOL” ឆ្នាំ​នេះ គឺ​ជា​ឆ្នាំ​ទី​៥​ហើយ និង​បាន​បណ្ដុះ​យុវជន យុវនារី​ជា​ច្រើន​រួច​មក​ហើយ​ឲ្យ​ក្លាយ​ជា​តារា​ដូច​ក្ដី​សុបិន​របស់​ពួក​គេ។ លោក ប៊ុន កើដ ថ្លែង​ថា អ្វី​ដែល “THE IDOL” បាន​ធ្វើ គឺ​ដើម្បី​រួម​ចំណែក​លើក​ស្ទួយ សិល្បៈ​ចម្រៀង​ខ្មែរ សម​ស្រប​តាម​ពាក្យ​ស្លោក ក្រសួង​វប្បធម៌ “កម្ពុជា​ព្រះរាជាណាចក្រ​នៃវប្បធម៌” ក៏​ដូច​ជា​លើក​កម្ពស់ សមត្ថភាព​ទេពកោសល្យ ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​យុវជន យុវតីខ្មែរ ៕

ប្រភព​: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម