ចុម..! លោកសង្ឃ បើកហាយឡែនឌ័រ បុកម៉ូតូទាំងយប់ នៅក្រុងព្រះសីហនុ របួសធ្ងន់ពីរនាក់

 
 

ព្រះសីហនុ៖ ហួសចិត្ត សង្ឃមួយអង្គ បានបើករថយន្តហាយឡែនឌ័រ ទៅបុកនឹងម៉ូតូ២គ្រឿង ទាំងយប់ នៅផ្លូវឯករាជ្យ ម្តុំស្ពានអូរសំអាត ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅម៉ោងប្រមាណ១៩ ថ្ងៃ២២ ខែសីហា ឆ្នាំ២០១៦នេះ បានបណ្តាលអោយបុរស២នាក់ ដែលជាម្ចាស់ម៉ូតូ រងរបួសធ្ងន់។

បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា ក្រោយកើតហេតុ សង្ឃអង្គនេះត្រូវបានលោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការរនគរបាលខេត្ត បញ្ជាអោយកម្លាំងនគរបាលឃាត់ខ្លួន នាំមកកាន់ការិយាល័យនគរបាលចរាចរណ៍ខេត្ត ស្រាវជ្រាវពីសាវតា ថាតើជាសង្ឃពិត ឬក្លែងក្លាយ? ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ប្រភព ៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ព្រះសង្ឃ១អង្គ គង់នៅវត្តភ្នំព្រូស ត្រូវបានកម្លាំងនគរបាលមូលដ្ឋានក្រុងកែប ឃាត់ព្រះកាយ ពាក់ព័ន្ធសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន រួមជាមួយវត្ថុតាងមួយចំនួននៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃធំ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

មន្ត្រីនគរបាលក្រុងកែប បានប្រាប់ឲ្យដឹងថា ព្រះសង្ឃព្រះនាម សុខ ចាន់ឌី ជន្មានយុ២២ព្រះវស្សាគង់នៅវត្តភ្នំព្រូស ស្ថិតក្នុងភូមិ-សង្កាត់ ខាងលើ។ សមត្ថកិច្ចដដែលបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លូនកម្លាំងជំនាញ ដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកក១កញ្ចប់ ទូរស័ព្ទដៃ៣គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួនបន្ថែមទៀត។ ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានចាប់ផ្សឹក រួចបញ្ជូនខ្លូន ទៅសាកសួរបន្ដ នៅអធិការក្រុងកែប ដើម្បីចាត់ការតាមនីតិវិធី៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម