នគរបាលខេត្តរឹតបន្តឹងការការពារសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍
ខេត្តព្រះសីហនុ ៖ ខណ:ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ កំពុងសម្រុកទៅកម្សាន្តនៅតំបន់ឆ្នេរនានាក្នុងក្រុងព្រះសីហនុ ស្របពេលអាកាសធាតុលើផ្ទៃសមុទ្រ មានសភាពអាប់អួរ ភ្លៀងរលឹមច្រើន ខ្យល់កន្ត្រាក់ម្តងៗ ទឹករលកបោកបក់ពីមធ្យម ទៅខ្លាំង និងបង្កឲ្យមានការគ្រោះថ្នាក់ដល់ជីវិតភ្ញៀវទេសចរណ៍នាពេលថ្មីៗនេះ។
កាលព្រឹកថ្ងៃទី២១ សីហា ២០១៦ កន្លងទៅ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យកម្លាំងពាក់ព័ន្ធ មាននគរបាលទេសចរណ៍ជើងទឹក ជើងគោក សហការណ៍ជាមួយនគរបាលសង្កាត់កោះរ៉ុង ដែលមានភារកិច្ចការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នៅតាមកន្លែងកម្សាន្តឆ្នេរសមុទ្រ ដើម្បីរិតបន្តឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
លោកស្នងការបានដាក់បទបញ្ជា ឲ្យគ្រប់គោលដៅត្រៀមលក្ខណៈ ជាមធ្យោបាយចេញអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា ដូចមានរថយន្តសង្គ្រោះបន្ទាន់ អូប័រ និងម៉ូតូទឹក ដែលបានបញ្ចុះដល់គោលដៅរួចជាស្រេចហើយនោះ។ ជាមួយឧបករណ៍សង្គ្រោះបន្ទាន់ដ៏ទំនើបៗនេះ ក៏មានដាក់មន្ត្រី បុគ្គលិកពេទ្យ នគរបាលជាតិខេត្តព្រះសីហនុ ជំនាញៗ ទៅប្រចាំការជាប់ជាប្រចាំផងដែរ។
ជាការកត់សម្គាល់ឲ្យឃើញកាន់តែច្បាស់ថា នគរបាលខេត្តព្រះសីហនុ បានរឹតបន្តឹងការការពារសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ ដែលទៅកម្សាន្តតាមឆ្នេរសមុទ្រ ដើម្បីបញ្ចៀសការគ្រោះថ្នាក់ដោយគ្រោះធម្មជាតិផ្សេងៗ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកព័ត៌មានដែរថា ដោយឡែកករណីមួយផ្សេងទៀត បើទោះបីជាស្ថានភាព ក្នុងរាជធានីភ្នំពេញ មានភាពស្ងប់ស្ងាត់ ក៏ដោយ ក៏អាជ្ញាធរនៅ តែបន្តរឹតបន្តឹង សន្តិសុខ សណ្តាប់ធ្នាប់ ជាក់ស្តែង កម្លាំងសមត្ថកិច្ចចម្រុះ ខណ្ឌចំការមន បាន បន្តធ្វើការត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅតាមបណ្តោយផ្លូវព្រះសីហនុ ទុកមុខវត្តមហាមន្រ្តី ក្នុង សង្កាត់អូឡំាពិក នៅយប់ម៉ោង៩ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅ ។
ក្នុងយុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីរឹតបន្តឹងសន្តិសុខ រក្សាសុវត្ថិភាពជនប្រជាពលរដ្ឋ នេះ គឺដឹកនាំដោយអភិបាលរងខណ្ឌចំការមន គឺលោក ជរ គឹមសូ និងលោក ប៊ុន សុភ័ក្រ រួមនិងកម្លាំង កងរាជអាវុធហត្ថ និងកម្លាំងនគរបាល ចំនួន៥០ នាក់ ។
អភិបាលរងខណ្ឌចំការមន លោក ជរ គឹមសូ ក៏បានឲ្យដឹងនៅក្នុង ក្នុងយុទ្ធនាការ នៃការចុះត្រួត ពិនិត្យអាវុធជាតិផ្ទុះនេះថា នេះគឺជាពង្រឹងសន្តិសុខ ដើម្បីការពារសុវត្ថិភាពជួនប្រជាពលរដ្ឋ ក៏ដូចជា ត្រៀមការពារដល់ដំណើរការនៃកិច្ចប្រជុំអាស៊ានខាងមុខនេះ ដែលចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែកក្កដា ។
លោក ជរ គឹមសូ បានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានការណែនាំពីអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា រួចមក អភិបាលខណ្ឌចំការមន លោក ឡូ យុយ ដែលជាគណៈបញ្ជាការ ឯកភាពបានដឹកនាំកម្លាំងសមត្ថកិច្ចធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ មក ហើយយុទ្ធនាការនេះ នៅតែបន្តធ្វើរហូត ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!