តារាភាពយន្តម្នាក់ក្រឡាប់ឡាន៦ត្រឡប់ តែ...
តារាសម្តែងសឿន វីតា បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តជាច្រើនត្រឡប់ សំណាងល្អ ដែលមិនប៉ះពាល់ដល់ ជីវិតអាយុជីវិត ។
លោកសឿន វីតាតារា ដែលកំពុងទទួលបាន ការងារជាច្រើនលើផ្នែករឿងភាគចាក់ផ្សាយទូរទស្សន៍ធំ បានជួបហេតុការណ៍ ក្រឡាប់រថយន្តរបស់ខ្លួននេះ កាលពីវេលាយប់ថ្ងៃទី២០ សីហា ២០១៦ ស្ថិតនៅព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង កាលពីវេលាម៉ោង០២និង៣០នាទីយប់ ។ លោកវីតា អត់បានប៉ះពាល់ដល់ជីវិតឡើយ ទោះជាលោកក្រឡាប់ឡើង៥ ទៅ៦ត្រឡប់បែបណានេះ ដែលនេះគឺជាសំណាងខ្ពស់មួយ ក្នុង១ពាន់គ្រោះថ្នាក់ ។
លោកបញ្ជាក់ទៀតកាលពីព្រឹកថ្ងៃទី២១ សីហា ២០១៦ លោកពិតជាសំណាង ក្នុងហេតុការណ៍នោះព្រោះឆ្ងល់ដែរ ក្រឡាប់ច្រើនតង់មិនអី របួសមុតដៃបន្តិច ហើយក្នុងឡានមានតែ២នាក់ គឺប្អូនប្រុសខ្ញុំនិងខ្ញុំ។
លោកថា ដោយមានភារកិច្ចចញទៅយកម៉ូយនៅស្ទឹងត្រែង លោកក៏ប្រញាប់ឡើងទៅទាំងយប់ ព្រោះលោកមានអាជីពជាអ្នករត់តាក់ស៊ីពីស្ទឹងត្រែង-ភ្នំពេញ និងភ្នំពេញ-ស្ទឹងត្រែងជាយូរមកហើយ ។
យ៉ាងណា រថយន្តដែលគ្រោះថ្នាក់ជារថយន្តស៊ីណា ពណ៌.ស ដែលលោកទិញជាង២ម៉ឺនដុល្លារ ដែលការខូចខាតអស់ខ្ទង់តម្លៃជាង២ពាន់ដុល្លារ ។ ហើយលោកបានចំណាយជួលរថយន្តគេ ដឹកមកជួសជុលអស់៤០០ដុល្លារទៀតដែរ ។
ជាការមើលឃើញ គ្រោះថ្នាក់នេះ អាចដូចគ្រូទាយប្រាប់ថា ឱ្យលោកដូររថយន្តពីពណ៌.ស ទៅប្រើពណ៌ទឹកប្រាក់ និងពណ៌មាសវិញ ព្រោះលោកឆុងឆ្នាំអាយុ៣០គត់ តែដឹងអីជួបរឿងនេះតែម្តង ធ្វើឱ្យលោកនឹកឃើញពាក្យគ្រូថា ។
យ៉ាងណា លោកត្រូវតែដូរពណ៌ឡាននាពេលខាងមុខនេះ ដើម្បីឱ្យត្រូវហុងស៊ុយ ។ ពេលនេះ លោកមិនកើតអីទេ ហើយអាចធ្វើការងារប្រចាំថ្ងៃបានជាធម្មតាដដែល ហើយអរគុណដល់មិត្តភក្តិបងប្អូន ដែលបារម្ភ និងសួរសុខទុក្ខលោកផងដែរ ។
លោកសឿន វីតា ជាតារាសម្តែងធ្លាប់លេចមុខក្នុងផលិតកម្មមហាហង្ស និងផលិតកម្មអិលឌី ហើយត្រៀមបង្ហាញស្នាដៃថ្មីក្នុងរឿង
«ផ្កាបួនទង» បញ្ចាំងនៅស៊ីធីអិនក្នុងខែនេះដែរ ថតដល់ម៉ាឡេស៊ី និងសិង្ហបុរី និងរឿងភាគនៅភីអិនអិន «ម្ទេសហិរ ប៉ះអំបិលប្រៃ» របស់អិលឌី ដែលផ្សាយនៅខែក្រោយនេះ ដែលជួយឱ្យលោកល្បីឈ្មោះបន្តទៀតក្នុងសិល្បៈ ។
ជួយថែមពាក្យគុណទឹកដោះម្តាយថ្លៃ បានជួយលោកឱ្យរួចផុតជីវិត មានតែការធ្វើល្អនេះ ហើយអាចជួយយើងគ្រប់ទិសទីលោកតែងតែធ្វើបុណ្យ ហើយជាមួយឪពុកម្តាយ ក៏ជួយគិតគូរដល់គាត់ដែរ ។ ដូចនេះ អាចជាទង្វើនេះហើយ បានជួយលោកពេលមានបញ្ហាការសាងល្អលោកជឿហើយពិតជាបានផលល្អ ។
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!