កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ របស់ភីអិនអិន បាត់បង់បេក្ខជនជាលើកទីប្រាំមួយ
ភ្នំពេញ៖ «មុខរបរខ្ញុំ» រដូវកាលទីពីរ ឬ My Place ជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាសរបស់ ស្ថានីយទូរទស្សន៍PNN បានបាត់បង់បេក្ខជនជាលើកទីប្រាំមួយ កាលពីយប់ថ្ងៃសុក្រ ទី១៩ ខែសីហា។
បេក្ខជន លី រនី បានចាកចេញពីកម្មវិធី បន្ទាប់ពីរូបគេរកចំណូល បានតិចជាងគេក្នុងការលក់ទំនិញនៅលើរថភ្លើង ពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពត។
បេក្ខជនវ័យ៣៣ឆ្នាំ រូបនេះបាននិយាយថា៖ «លទ្ធផលដែលខ្ញុំទទួលបាននៅពេលនេះ គឺមានអារម្មណ៍ថាសោកស្តាយដែរ តែវាជាការពិតមួយដែល យើងត្រូវទទួលយកព្រោះវាជាក់ស្តែងឃើញខ្លួនឯង។ លទ្ធផលនេះ គឺយើងអត់មានគិតថាខាងណាខ្សែលើខាងណាទេ ការធ្លាក់នេះមិនមែនជា កាជម្រុះចេញពីនរណាម្នាក់ គឺបុគ្គលខ្លួនឯងជាអ្នកកំណត់ខ្លួនឯង»។
កាលពីសប្តាហ៍មុន បេក្ខជនដែលនៅសល់ចំនួន ៥រូប បានប្រកួតគ្នាជាលក្ខណៈឯកជន ដោយពួកគេទាំងប្រាំនាក់ បានបង្កើតអាជីវកម្មតូចមួយរៀងៗខ្លួននៅលើរថភ្លើង ដែលធ្វើដំណើរពីរាជធានីភ្នំពេញ ទៅខេត្តកំពតដោយកម្មវិធីផ្តល់ដើមទុនចំនួន ២០ម៉ឺនរៀលដើម្បីទិញទំនិញ ដែលពួកគេគិតថាអាចចំណេញ នៅពេលលក់ក្នុងរថភ្លើង។ នៅសប្តាហ៍នេះវិញ គឺជាសប្តាហ៍ទី៧ នៃការជម្រុះបេក្ខជន។ កម្មវិធីតម្រូវឲ្យបេក្ខជន ដែលនៅសល់ចំនួន ៤រូបធ្វើគម្រោងអាជីវកម្មមួយ ដែលកំណត់ដើមទុនចំនួន១លានរៀល។ បេក្ខជនត្រូវរៀនរៀបចំធ្វើគម្រោងអាជីវកម្ម ដែលខ្លួនគិតថាសមនឹងទុន ដែលបានកំណត់ និងមានផែនការច្បាស់លាស់ មុននឹងបើកអាជីវកម្មមួយពិតប្រាកដ។
គណៈកម្មាការចំនួន ៥រូបដែលជាអ្នកជំនួញ មានបទពិសោធន៍ច្រើនឆ្នាំនឹងដាក់ពិន្ទុ ហើយបោះឆ្នោត ដល់បេក្ខជននៅពេល ដែលពួកគេធ្វើបទបង្ហាញ។ សមាភាពគណៈកម្មការទាំង៥រូប ដែលនឹងចូលរួមដាក់ពិន្ទុ ដល់បេក្ខជនក្នុងកម្មវិធីមុខរបរខ្ញុំក្នុងសប្តាហ៍នេះ សុទ្ធសឹងតែជាអ្នកជំនួញធំៗ មកពីស្ថាប័ន និងក្រុមហ៊ុនល្បីៗ។ ក្នុងនោះរួមមាន៖
១) លោក ឃឹម ប៊ុនឡែន នាយកគ្រប់គ្រងក្រុមហ៊ុនអង្ករកសិករខ្មែរ និងជាអនុប្រធានពាណិជ្ជកម្ម JCI Mekong
២) អ្នកស្រី ប៉ោ ជូ នាយកគ្រប់គ្រងក្រុមហ៊ុន Allcon Consulting និងជាប្រធានផ្នែកពាណិជ្ជកម្មសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាសាខាមេគង្គ
៣) លោក ងួន សៅវរី សមាជិកក្រុម ប្រឹក្សាភិបាល សមាគមន៍អ្នកទីផ្សារកម្ពុជា និងជានាយកជាន់ខ្ពស់ទីផ្សារ និងផ្នែកលក់នៃក្រុមហ៊ុនអារីហ្សូន
៤) លោក លី ឧត្តម សមាជិកក្រុមប្រឹក្សាភិបាលនៃអេសភីគ្រុប ផ្នែកប្រឹក្សាអាជីវកម្ម
៥) លោក ជាង តារារស្មី អគ្គនាយកក្រុមហ៊ុន ទស្សនាវដ្តីហេលស៍ថាម (Health Time)។
បេក្ខជនបួនរូបដែលនៅសល់ដើម្បីប្រកួតប្រជែង ក្នុងកម្មវិធីមុខរបរខ្ញុំ ក្នុងសប្តាហ៍នេះ មាន បេក្ខជន ជ័យ មានលាភ បេក្ខជន សែស សុភ័ក្រ្ត បេក្ខនារី កែវ សិរីរត្នន៍ និងបេក្ខជន សា សុវណ្ណឌី។
«មុខរបរខ្ញុំ» ចាប់ផ្តើមចាក់ផ្សាយជាលើកដំបូងកាលពីថ្ងៃច័ន្ទទី០៤ កក្កដា ដោយផ្សាយជូនទស្សនា ជារៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង៨ ដល់ម៉ោង ៨ និង៣០នាទីយប់ ដោយផ្តោតសំខាន់ ទៅលើការប្រកួតប្រជែង ពិតប្រាកដមួយទៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម។
កម្មវិធីតម្រូវអោយបេក្ខជនចេះធ្វើការជាក្រុម ហើយក៏នឹងមានភ្ញៀវកិត្តិយសមកពីវិស័យខុសៗគ្នា ចូលរួមនិយាយពី បទពិសោធន៍ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ត្រូវប្រឹងបញ្ចេញសមត្ថភាពការងារ ប្រកួតប្រជែងគ្នាដើម្បីឆ្ពោះ ទៅឈ្នះរង្វាន់ទឹកប្រាក់ចំនួន២០លានរៀល៕
ទស្សនាវីដេអូខ្លីនៃការជម្រុះបេក្ខជន លី រនី សូមចុច៖ https://www.facebook.com/PNNMyPlace/videos/1415320711817908/
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!