អស់លុយទទេរៗ ដោយសារតែច្រឡំលើនារីរកស៊ីផ្លូវភេទ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវនារីរកស៊ីផ្លូវភេទ ចោទប្រកាន់ថា បានយកខ្សែក្រវាត់វាយមកលើរូបនាង ព្រមទាំងទាត់នាងមួយជើងថែមទៀត ខណៈដែលនាងកំពុងតែអង្គុយញ៉ាំបាយលើបង់ ធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលនៅជិតខាងនោះនាំគ្នាដេញចាប់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០យប់ថ្ងៃទី២១ សីហា ២០១៦ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ខាងជើងភោជនីយដ្ឋានទន្លេសាប ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមសម្តីនារីរងគ្រោះ ឈ្មោះស្រីមុំ អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះជួលម្តុំផ្សារតូចបានឱ្យដឹងថា មុនពេលកើតហេតុ រូបនាងកំពុងតែអង្គុយ ញ៉ាំបាយនៅបង់ ជាមួយមិត្តភក្តិម្នាក់ទៀត ស្រាប់តែជនសង្ស័យ មិនដឹងមកពីណាទេ យកខ្សែក្រវាត់មកវាយនាងត្រូវជាំពេញខ្លួន ព្រមទាំងទាត់នាងចំស្មាមួយជើងទៀត ។
ភ្លាមៗនោះ នាងបានស្រែកឱ្យគេជួយ ធ្វើឱ្យជនសង្ស័យភ័យរត់ឡើងជិះម៉ូតូ ដែលបញ្ឆេះចាំរួចជាស្រេច បំរុងជិះចេញទៅ តែត្រូវប្រជាពលរដ្ឋ ឃើញហេតុការណ៍នោះនាំគ្នាចាប់ទាញទម្លាក់មកវិញបានម្នាក់ និងបក្សពួកម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។
ចំណែកជនសង្ស័យ ដែលចាប់បាននិយាយថា មុនពេលកើតហេតុ ពួកគេមានគ្នា២នាក់ទើបតែចេញពីផឹកស៊ី ហើយក៏បបួលគ្នាបំរុង ចូលក្លិបកម្សាន្តទ្រូហ្វេស ដែលមានទីតាំងនៅតាមបណ្តោយព្រះស៊ីសុវត្ថិ ។
ពេលជិះមកជិតដល់ ក្លឹបកម្សាន្តទៅហើយ រូបគេក៏បានឮបុរសម្នាក់ ដែលឈរកាងស្រីម្តុំកន្លែងកើតហេតុជេររូបគេ ធ្វើឱ្យគេដែលជិះពីក្រោយ លោតទៅរកមុខអ្នកជេរ ។
តែពេលចុះទៅដល់ រកមុខអ្នកជេរមិនឃើញ ឃើញតែនារីរងគ្រោះអង្គុយ ក៏ដោះខ្សែក្រវាត់វាយតែម្តងទៅ ។ ជនសង្ស័យបានបន្ថែមថា រូបគេគ្មានបំណងទៅវាយនារីរងគ្រោះទេ តែដោយសាររូបគេមើលច្រឡំ ស្មានតែមនុស្សប្រុស ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំភាគី ទាំងសងខាងមកប៉ុស្តិ៍ ដើម្បីធ្វើការដោះស្រាយ ។ ភាគីរងគ្រោះបានទារសំណង ជំងឺចិត្ត១០០០ដុល្លារ តែដោយសារខាងជនបង្កគ្មានប្រាក់ ទើបសុំត្រឹម៣០០ដុល្លារ ។
បន្ទាប់ពីមានការ សំរបសំរួល ពីខាងកំលាំងមានសមត្ថកិច្ច ទើបជនរងគ្រោះយល់ព្រមទទួលសំណង ជំងឺចិត្ត៣០០ដុល្លារនោះ ដើម្បីបញ្ចប់រឿង ។
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!