កម្រងរូបភាពដ៏ស្រស់ស្អាត ស្តីពីទិដ្ឋភាព នៃការបិទកម្មវិធី អូឡាំពិក នៅ Rio

 
 

ប្រេស៊ីល៖ ព្រឹត្តការណ៍កីឡា អូឡាំពិក Rio ឆ្នាំ២០១៦ បានមកដល់ថ្ងៃបិទកម្មវិធីហើយ បន្ទាប់ពីអត្តពលិក មកពីប្រទេសជាច្រើន បានខំប្រឹងប្រែងប្រកួត ទៅតាមវិញ្ញាសារកីឡានីមួយៗ ដើម្បីដណ្តើមេដាយ អស់រយៈពេលជាង ២សប្តាហ៍កន្លងទៅនេះ។ ពិធីបិទការប្រកួតព្រឹត្តការណ៍កីឡាអូឡាំពិកនេះដែរ ប្រារព្ធឡើងនៅក្នុងកីឡដ្ឋាន Maracana ដែលមានអ្នកទស្សនាជាងរាប់មឺុននាក់។

ទាក់ទងនឹងថ្ងៃបិទកម្មវិធីនេះដែរ គេសង្កេតឃើញថា នៅក្នុងកីឡដ្ឋាន Maracana បានបាត់អ្នកគាំទ្រសឹងតែពាក់កណ្តាលកីឡដ្ឋាន ដោយសារតែ មានភ្លៀងធំមួយមេបានធ្លាក់បង្អុរចុះមកយ៉ាងខ្លាំង តែយ៉ាងណាមិញ កម្មវិធីនៅតែបន្តទៅមុខ ។

ខណៈដែលមេឃឈប់ភ្លៀង កម្មវិធីបិទការប្រកួត កាន់តែឱឡារឹកជាងមុន បន្ថែមពីនេះទៀតអ្នកទស្សនាក៏មកកាន់កីឡដ្ឋានជាច្រើនកុះករវិញ ដែលញ្ញុំាងឲ្យកម្មវីធីកាន់តែប្រកបទៅជាមួយទិដ្ឋភាពដ៏ស្រស់ស្អាត និងស្រស់បំព្រងនៅក្នុងកីឡាដ្ឋាន។

ទាក់ទងនឹងព្រឹត្តការណ៍បិទកម្មវិធី អូឡាំពិកនេះដែរ គេសង្កេតឃើញថា មានការសម្តែងជាច្រើន ដូចជាការរាំ និងការប្រគុំតន្ត្រី អមជាមួយកាំជ្រួច រឹតតែធ្វើឲ្យកីឡដ្ឋាន Maracana ស្រស់ស្អាតថែមមួយកំរិតទៀតផងដែរ ហើយបន្ថែមពីនេះទៀត ក៏មានអត្តពលិកអូឡាំពិក បញ្ជូនទង់អូឡាំពិក ដើម្បីផ្ទេរសិទ្ធិទៅកាន់ទីក្រុងតូក្យូផងដែរ ដែលទីក្រុងនេះនឹងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តការណ៍អូឡាំពិកក្នុងឆ្នាំ២០២០៕

ដូច្នេះកុំឲ្យខាតពេលយូរ ចង់ដឹងថា ទិដ្ឋភាពដ៏ស្រស់ស្អាត នៃការបិទកម្មវីធីអូឡាំពិក ស្អាតកំរិតណានោះ រីករាយទស្សនានូវកម្រងរូបភាពខាងក្រោមនេះ ៖ 

ប្រភព៖ ​Metro The Sun | Dailymail

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម