សង្ស័យមានអ្វីពិសេស ! ស្កាត់ពីតាខ្មៅមកហាង«ស្រីយ៉ា» ម៉ាស្សារួច...
រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់ បានស្កាត់តាំងពីក្រុងតាខ្មៅ មកម៉ាស្សានៅហាងម៉ាស្សា និងកោសជប់យីហោ «ស្រីយ៉ា» ក្បែរផ្សារទួលទំពូង បន្ទាប់ពីបានម៉ាស្សា និងកោសជប់រួច បម្រុងត្រឡប់ទៅផ្ទះ នៅឯក្រុងតាខ្មៅវិញស្រាប់តែ ដួលផ្ងារក្រោយស្លាប់ យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍បង្ករឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចហាងម៉ាស្សា និងកោសជប់យីហោ «ស្រីយ៉ា» ផ្ទះលេខ២០៨ ផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៧២ ស្ថិតក្នុងភូមិ១ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីមន្ត្រី នគរបាលបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ រ័ត្ន ជឿន អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះ មានប្រពន្ធឈ្មោះ ងិន ហ៊ូ អាយុ៥៦ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ២១ ភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មុនពេលកើតហេតុ បុរសវ័យចំណាស់រងគ្រោះ ខាងលើបានជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1S-9267 តែម្នាក់ឯងចូលមកក្នុងហាងម៉ាស្សា ខាងលើតាំងពីម៉ោង១០ និង៣០នាទីព្រឹកមកម្ល៉េះ ដោយបានហៅនារីម្នាក់ឈ្មោះ ម៉ន ស្រីអ៊ាង អាយុ២៨ឆ្នាំមកម៉ាស្សា និងកោសជប់ឲ្យ ។
ប្រភពដដែល បានប្រាប់បន្តទៀតថា ក្រោយពេលដែលនារីម្នាក់ ខាងលើបានធ្វើការម៉ាស្សា និងកោសជប់ឲ្យអស់រយៈពេល មួយម៉ោងកន្លះរួចហើយ បុរសវ័យចំណាស់រូបនោះក៏បានស្លៀកពាក់ ខោអាវដើរចេញពីក្នុងបន្ទប់ មកខាងក្រៅយក មួកសុវត្ថិភាពមកពាក់ត្រឹមត្រូវ រួចហើយបម្រុងនឹងអូសម៉ូតូ ជិះចេញទៅផ្ទះវិញនោះ ក៏ស្រាប់តែដួលផ្ងារក្រោយ សន្លប់បាត់ស្មារតីតែម្តង ។
ដោយឃើញបែបនោះ ក្រុមស្ត្រីដែលបម្រើការ នៅក្នុងហាងម៉ាស្សា ខាងលើក៏បាននាំគ្នាជួយធ្វើចលនា សង្គ្រោះបឋម និងហៅរថយន្តសាមុយ មកដឹកយកទៅ សង្គ្រោះដែរ តែជាអកុសលពេល ដែលក្រុមសង្គ្រោះមកដល់ បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ ទើបទាក់ទងហៅក្រុមគ្រួសារ ឲ្យមកទទួលយកទៅ ធ្វើបុណ្យនៅឯផ្ទះតាមប្រពៃណីតែម្តងទៅ ។
ប្រភពព័ត៌មាននៅកន្លែង កើតហេតុបានឲ្យដឹងថា កន្លងមកបុរសរងគ្រោះ ជាម៉ូយប្រចាំនៅក្នុងហាងម៉ាស្សា និងកោសជប់ ដែលមានយីហោ ស្រីយ៉ា នេះ និងតែងតែមកម៉ាស្សារាល់ពេល ដែលរូបគាត់មានអាការៈ មិនស្រួលខ្លួន ហើយតែងតែបានធូស្បើយទៅវិញក្រោយ ពេលម៉ាស្សារួច តែជាអកុសលថ្ងៃនេះ ក៏ស្រាប់តែគាត់ដួល ផ្ងារក្រោយស្លាប់បាត់បង់ ជីវិតបែបនេះ ។
ពាក់ព័ន្ធទៅនឹងការដួល ស្លាប់របស់បុរសវ័យចំណាស់ រងគ្រោះខាងលើនេះដែរ ត្រូវបានមតិមួយ ចំនួនបានលើកឡើងថា ប្រហែលជាមានអ្វីពិសេសហើយ នៅក្នុងហាងម៉ាស្សា និងកោសជប់យីហោ «ស្រីយ៉ា» បានជារូបគាត់ស្កាត់តាំងពី ក្រុងតាខ្មៅមកម៉ាស្សា ដល់ក្បែរផ្សារទួលទំពូងនេះ?
ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធបុរសជនរងគ្រោះ ក៏បានមកដល់ និងបាននិយាយថា ប្តីរបស់គាត់គឺជាមនុស្ស មានជំងឺប្រចាំកាយ ដោយលើសឈាម និងសម្ពាធសរសៃបេះដូង និងតែងតែបាននាំទៅព្យាបាល នៅឯប្រទេសវៀតណាមជាប្រចាំផងដែរ ហើយសុខចិត្តទទួលយក សពប្តីទៅធ្វើបុណ្យ នៅឯផ្ទះរបស់គាត់វិញ ដោយមិនមានការ ប្តឹងផ្តល់អ្វីឡើយ ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!