“Nerve” ចូលរួមសម្តែងពីបុរសសង្ហារ Dave Franco
តារាសំដែងស្រីដ៏ស្រស់ស្អាត Emma Roberts សម្តែងជាតួអង្គឈ្មោះ Venus ដែលមានរហ័សនាមថា Vee ដែលនាងមានមិត្តជិតស្និទ្ធម្នាក់ បានជំរុញអោយនាងចូលលេងហ្គេមដ៏ចំលែកមួយ ដែលមានឈ្មោះថា Nerve។ ហ្គេមដែលអាចលេងតាមទូរស័ព្ទដៃឈ្មោះ "ការពិត និង ហ៊ាន" ផ្តល់ប្រាក់រង្វាន់ជាច្រើនដល់អ្នកលេង ជាពិសេសអ្នកដែលហ៊ានធ្វើអ្វី ដែលបានបញ្ជាក់នៅក្នុងកម្មវិធី។ អ្នកចូលរួមបែងចែកចេញជាពីរ គឺអ្នកមើល ដែលជាអ្នកដែលរងចាំសង្កេតការលេងហ្គេម និងអ្នកលេងផ្ទាល់ គឺជាអ្នកដែលលេងហ្គេមដោយផ្ទាល់។ ដោយ Vee ចូលរួមលេងហ្គេមនេះដោយផ្ទាល់ នាងបានជួបដៃគូរម្នាក់ទៀតឈ្មោះ Ian ហើយអ្នកទាំងពីរបានចាប់ដៃគូគ្នា ក្នុងការបន្តបេសកកម្មខាងមុខទៀត។រឿងនេះផ្តើមឡើង ដោយនិយាយពីស្នេហារបស់សិស្សវិទ្យាល័យពីដំបូង ប៉ុន្តែបន្ទាប់មកចូលដល់ឈុតឆាកភ័យ ស្រៀវឆ្អឹងខ្នងនៅពេលដែល Vee និង Ian ហ៊ានបន្តរការលេងហ្គេម ដល់ចំនុចគ្រោះថ្នាក់បំផុតក្នុងជីវិតរបស់ពួកគេ។ ឃ្លីបវីដេអូរបស់រឿងនេះ គឺពិតជាគួរអោយចាប់អារម្មណ៍ណាស់ ប៉ុន្តែបើសិនជាអ្នកចង់ដឹងពីចំនុចពិសេសៗបន្ថែមទៀត ទស្សនិកជនគួរដឹងពី មូលហេតុសំខាន់ៗ ដែលអ្នកគួរមើលរឿងនេះ! “Nerve” មានចាក់បញ្ចាំងនៅ គ្រប់រោងភាពយន្តកម្ពុជា យើងចាប់ពីថ្ងៃនេះតទៅហើយ។
ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ៖
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ បណ្តាញ សង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ ពីភាពយន្តជារៀងរាល់ អាទិត្យ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!