ឪពុកកូនជិះកង់ឌុបគ្នា ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធម្ម
ខេត្តតនគិរី ៖ ឪពុកនិងកូនជិះកង់ តាមដងផ្លូវលេខ ៧៦ ត្រូវបានរថយន្តបុកពីក្រោយពេញទំហឹង បណ្តាលឲ្យឪពុក និងកូនបាត់បងជីវិតយ៉ាង អាណោចអាធ័ម រីឯជនបង្កបានចុះពីរថយន្តគេចខ្លួន បាត់ស្រមោលតែម្តង។
ករណីគ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី១៨ ខែសីហា ២០១៦ លើកំណាត់ផ្លូវជាតិលេខ ៧៦ចន្លោះបង្គោលលេខ ២៨០-២៨១ស្ថិតក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់។
សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបររថយន្តបានរត់គេចខ្លួន បន្សល់ទុករថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២I-៣៩៥១ នៅនឹងកន្លែងកើតហេតុ។ បេីកបរទិសដៅ ស្របគ្នាពីជើងទៅត្បូង។
ចំណែកឯជនរងគ្រោះ ជិះកង់ពីរនាក់ឪពុក និងកូនដែលមានឈ្មោះ លួន ដែង អាយុ២៦ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ(ស្លាប់) ២.កូនឈ្មោះ ដែង រតនា ភេទប្រុស អាយុ៣ឆ្នាំ រងរបួសធ្ងន់បានបញ្ជូន ទៅមន្ទីរពេទ្យបង្អែកខេត្ត ក៏បានដាច់ខ្យល់ស្លាប់តាមក្រោយដែរ។
ជនរងគ្រោះទាំងពីរ មានទីលំនៅភូមិកើត ហេតុខាងលើ បច្ចប្បន្នរថយន្តត្រូវបានសមត្ថកិច្ចជំនាញ សហការណ៍ជាមួយប៉ុស្តិ៍ យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកលំផាត់ ដើម្បីកសាងសុំណុំរឿង ដោះស្រាយតាមក្រោយ។
ចំពោះសាកសព ជនរងគ្រោះទាំងពីរនាក់ ត្រូវសមត្ថកិច្ចប្រគល់ឲ្យ ក្រុមគ្រួសារនិងសាច់ញាតិធ្វើបុណ្យ ទៅតាមប្រពៃណី៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត បុរសម្នាក់ដើរឆ្លងថ្នល់មិនប្រយ័ត្ន ក៏ត្រូវរថយន្ដសាំងយ៉ុងមួយគ្រឿង បុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៥៧-១៥៨ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដសាំងយ៉ុងមួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1477 បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់រត់ឆ្លងថ្នល់ ក៏បណ្ដាលឲ្យរថយន្ដពេញទំហឹង ស្លាប់ភ្លាមៗនៅនឹងកន្លែង។
សមត្ថកិច្ចបន្ថែមថា ជនរងគ្រោះដែរស្លាបឈ្មោះ ចិន ហេង អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបន្ទាយត្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ។ ក្រោយពេលហេតុ រថយន្ដ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!