វ៉ាន់ នីឡា ៖ «ល្មមបោះចោលទៅ វប្បធម៌ឈ្នានីស ​និយាយបំផ្លើស ប្រើល្បិចធ្វើបាបគ្នាហ្នឹង !»

 
 

(ភ្នំពេញ)៖ មិនទាន់មាននណាម្នាក់ ដឹងទេថា តារាចម្រៀងស្រីធ្លាប់មានរឿងអាស្រូវ បែកធ្លាយរូបអាក្រាតកាយ កញ្ញា វ៉ាន់ នីឡា ចង់និយាយសំដៅដាស់តឿន គំនិតលើបុគ្គលណាម្នាក់នៅឡើយទេ ខណៈតារាស្រីរូបនេះ បានសរសេរនៅលើបណ្តាញ សង្គមហ្វេសប៊ុក របស់នាង តាមបែបធម៌ត្រជាក់ថា «ល្មមបោះចោលទៅវប្បធម៌ឈ្នានីស និងនិយាយពន្លើស(បំផ្លើស) ប្រើល្បិចធ្វើបាបគ្នាហ្នឹង !»។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីរូបស្រស់ កញ្ញា វ៉ាន់ នីឡា បានសរសេររៀបរាប់ថា «សូមមេត្តាចំណាយពេលអាន Statusនេះ ដោយក្តីអនុគ្រោះ ។ ចានក្នុងរាវគង់អីតែងតែប៉ះទង្គិចគ្នា ជារឿងធម្មតា មានបញ្ហាខ្លះកើតឡើង ហើយក៏ចប់ ខ្ញុំមិនបានយកវាមកដាក់ ក្នុងការចងចាំរបស់ខ្ញុំផង ដោយសាតែរឿង ដែលប៉ះទង្គិចហ្នឹង គឺវាតូចតាចពេក ដែលមិនមានតំលៃឲ្យខ្ញុំ យកមកវិភាគវែកញែក រកខុសត្រូវ»។ 

កញ្ញា វ៉ាន់ នីឡា បានបញ្ជាក់ថា «សម័យនេះទៅហើយ ល្មមបោះចោលទៅវប្បធម៌ឈ្នានីស និងនិយាយពន្លើសប្រើល្បិច ធ្វើបាបគ្នាហ្នឹង ព្យាយាមសំឡឹងមើលពិភពខាងក្រៅ និងស្វែងយល់ពីមនុស្សឲ្យបានច្រើន ទាំងមនុស្សល្អទាំងមនុស្សអាក្រក់ នោះខួរក្បាលរបស់អ្នក នឹងចេះវិភាគថ្លឹងថ្លែង។ ពេលនោះហើយ អ្នកក៏ចាប់ផ្តើមចេះកាត់បន្ថយបញ្ហា ដោយការមិនចង់យកឈ្នះចាញ់!»។

តារាស្រីដែលមានរឿងអាស្រូវអាម៉ាស់ ស្ទើរងើបមុខមិនរួច កញ្ញា វ៉ាន់ នីឡា បានបន្ថែមទៀតថា «រឿងតូច និងចេះធ្វើឲ្យអត់មានរឿង មិនមែនរឿងតូចខំប្រឹងនិយាយ បង្កើតឲ្យទៅជារឿងក្តៅក្រហាយទេ មនុស្សដែលឆ្លាត គឺជាមនុស្សដែលនិយាយតិច តែគិតច្រើន។ ខ្ញុំអាណិតទើបខ្ញុំប្រាប់ សង្ឃឹមថា អ្នកនឹងអានអត្ថបទមួយនេះ ដោយស្នាមញញឹម»។

គួររំឭកថា គិតរហូតមកទល់ពេលនេះ រឿងបណ្តឹងលើករណីជនអនាមិក ទម្លាយរូបភាពអាក្រាតកាយ របស់តារាចម្រៀងស្រីប្រចាំផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា ហាក់នៅតែមិនទាន់មានតម្រុយណាមួយ ក្នុងការស្វែងរកចាប់មុខជនរូបនោះ មកធ្វើការដាក់ទោសតាមផ្លូវច្បាប់នៅឡើយទេ ខណៈដែលថ្មីៗនេះសាមីខ្លួន កញ្ញា វ៉ាន់ នីឡា បានចូលបំភ្លឺក្នុងសាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅរបស់មន្រ្តីតុលាការម្ដងរួចមកហើយ៕ 

ប្រភព ៖ khmertaking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា វ៉ាន់ នីឡា បានបង្ហាញអារម្មណ៍ព្រួយបារម្ភ ខ្លាចបាត់អ្នកគាំទ្រ ពេលនាងផ្អាកឈប់ទទួលការងារ។

បន្ទាប់ពីមានបញ្ហាផ្ទុះ នូវរឿងអាស្រូវ ដែលមានជនអនាមិក បង្ហោះព្រោងព្រាត នូវរូបអាក្រាតកាយ របស់ កញ្ញា វ៉ាន់ នីឡា មក នាងមិនដែលបាន បង្ហាញវត្តមាន ជាសាធារណៈ នៅលើឆាកប្រគំតន្ត្រី ដូចពេលមុនឡើយ ដែលបញ្ហានេះ គឺជាដើមហេតុធ្វើឲ្យ តារាស្រីរូបនេះ មានការព្រួយបារម្ភ ខ្លាចទស្សនិកជនភ្លេចមុខ និងខ្លាចបាត់ប្រជាប្រិយភាព បាត់អ្នកគាំទ្រ ដោយសារតែមិនបានបង្ហាញមុខ យូរពេក ។

សម្រាប់មូលហេតុចម្បង ដែលធ្វើឲ្យតារាស្រីរូបនេះ នៅមិនទាន់ហ៊ានបង្ហាញមុខ នៅលើឆាកតន្ត្រីច្រៀងរាំដូចមុន ព្រោះតែនាងមិនទាន់អាចផ្សះ ស្នាមដំបៅចាស់បាន នៅតែមានអារម្មណ៍ខុស និងខ្មាសអៀន ដោយកាលពីពេល ដែលកញ្ញាមានបញ្ហាដំបូង កញ្ញាធ្លាប់គិតថា ចង់បោះបង់ចោល អាជីពសិល្បៈចោល តែដោយសារតែ បានកំលាំងចិត្តពីគ្រួសារ បងៗអ្នកសិល្បៈ និងមហាជនទើបធ្វើឲ្យកញ្ញា រឹងមាំបែបនេះ ។

តារាចម្រៀង ប្រចាំផលិតកម្មភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា បានប្រាប់ឲ្យដឹងថា «ខ្ញុំពិតជាមានការព្រួយបារម្ភ ខ្លាំងណាស់ ក្រោយពីបានផ្អាកការងារសិល្បៈ មួយរយៈពេលធំ ហើយពេលនេះ មូលហេតុដែលខ្ញុំមិនទាន់ ហ៊ានចេញមុខ ព្រោះថាស្នាមរបួស និងភាពខ្មាសអៀនរបស់ខ្ញុំ មិនទាន់បាត់ ប៉ុន្តែនៅក្នុងពេលឆាប់ៗនេះ ប្រសិនបើខ្ញុំមានបទចម្រៀងថ្មី ហើយមានឱកាសសមរម្យខ្ញុំ នឹងបង្ហាញវត្តមាន នៅលើឆាកតន្ត្រី ដើម្បីកុំឲ្យអ្នកគាំទ្រខកបំណង ដោយសារតែចិត្តខ្ញុំពេលនេះ ក្រៅពីមានសម្ពាធលើបញ្ហា ទាំងអស់នេះហើយ ខ្ញុំក៏មានបញ្ហាមួយទៀតគឺ ខ្លាចបាត់អ្នកគាំទ្រ » ។

ដោយឡែកបើនិយាយពី រឿងពាក្យបណ្តឹងវិញ កញ្ញា វ៉ាន់ នីឡា បានប្រាប់ឲ្យដឹងថា បណ្តឹងកញ្ញា បានធ្លាក់ដល់ដៃតុលាការ ហើយកាលពីថ្ងៃទី១០ ខែសីហា កញ្ញាក៏បានចូលទៅបំភ្លឺ នៅតុលាការម្តងហើយ តែទោះជាយ៉ាងណាកញ្ញា ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលទៅបំភ្លឺ តាមការកោះហៅ របស់តុលាការ ធ្វើយ៉ាងណា ដើម្បីផ្តល់ភាពងាយស្រួល ដល់តុលាការហើយ ក្នុងបំណងពន្លឿនរឿងនេះ ឲ្យឆាប់បញ្ចប់ផងដែរ ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម