រកឃើញប្រាសាទពីរ៉ាមីត ចំណាស់ជាងគេបំផុត នៅលើពិភពលោក ចាស់ជាងពីរ៉ាមីតរបស់អេហ្ស៊ីបទៅទៀត!
កាហ្សាក់ស្ថាន៖ កាលពីពេលថ្មីៗ កន្លងទៅនេះ ផ្នូរ ឬប្រាសាទមួយ ដែលមានរចនាបទ ស្រដៀងទៅនឹង ប្រាសាទពីរ៉ាមីត របស់អេហ្ស៊ីប ត្រូវបានអ្នកវិទ្យាសាស្រ្តមួយក្រុម បានរុករកឃើញជាលើកដំបូង ដែលមិនធ្លាប់មានពីមុនមក នៅតំបន់ដាច់ស្រយ៉ាលមួយកន្លែង ក្នុងប្រទេសកាហ្សាក់ស្ថាន ដែលមានចម្ងាយប្រមាណជា ៦,៣០០គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើង រាជធានី Cairo ប្រទេសអេហ្ស៊ីប។
ប្រភពបានឲ្យដឹងថា រចនាសម្ព័ន្ធនៃប្រាសាទដែលបានរកឃើញនេះ បច្ចុប្បន្នបន្សល់ត្រឹមតែ ការបាក់បែកស្ទើ គ្មានសល់តែប៉ុណ្ណោះ ប៉ុន្តែគេជឿជាក់ថាផ្នូរប្រាសាទបុរណាមួយនេះ មើលទៅគឺមានលក្ខណៈ ប្រហាក់ប្រហែលទៅនឹង ផ្នូរប្រសាទរបស់ ព្រះចៅផារ៉ាអុង (Pyramid of Djoser) ដែលជារាជវង្សក្សត្រទី៣ នាសម័យអាណាចក្របុរាណដ៏យូរលង់ និងជាក្សត្រដ៏ល្បីល្បាញបំផុត របស់អេហ្ស៊ីប។
តាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកបុរាណវិទ្យា លោក Viktor Novozhenov បានឲ្យដឹងថា សំណង់ប្រសាទនេះ បានសាងសង់ឡើង នៅចន្លោះឆ្នាំ ៣,០០០ ទៅ ៣,៥០០ឆ្នាំមុន សម្រាប់មេដឹកនាំកុលសម្ព័ន្ធសម័យបុរាណមួយរូប កាលពីជំនាន់នោះពោលគឺក្នុងយុគសម័យថ្មសំរិទ្ធ។
គួរឲ្យដឹងថា អ្នកបុរាណវិទ្យា បានរកឃើញប្រាសាទនេះ រយៈពេលជាងមួយឆ្នាំកន្លងមកហើយ ប៉ុន្តែត្រូវបានរក្សាទុកជាអាថ៌កំបាំង។ ការរកឃើញនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញមកពី វិទ្យាស្ថានបុរាណវិទ្យា Saryarkinsky ក្នុងទីក្រុង Karaganda នៃប្រទេសកាហ្សាក់ស្ថាន ស្ថិតក្រោមការដឹកនាំដោយលោក Igor Kukushkin។
សរុបមក វាជាពីរ៉ាមីតដំបូងបំផុតនៅលើពិភពលោក ព្រោះតែវាត្រូវបានសាងសង់ឡើង ១០០០ឆ្នាំ មុនពីរ៉ាមីត របស់អេហ្ស៊ីបទៅទៀត៕
ប្រភព ៖ Dailymail
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកមួយវិញទៀត ប្រាសាទពីរ៉ាមីត ដ៏ចំណាស់ជាងគេបំផុត របស់ប្រទេសអេហ្ស៊ីប ត្រូវបានសាងសង់ឡើង តាំងពីជាង ៥,០០០ ឆ្នាំមុនមកម្ល៉េះ ក៏ប៉ុន្តែកន្លងទៅនេះ សំណង់បុរាណ មួយទៀតមាន រាងពីរ៉ាមីតស្រដៀងគ្នា ដែលលាក់ខ្លួននៅក្រោមបំណែកថ្ម ត្រូវបានគេប៉ាន់ប្រមាណឃើញថាអាច មានអាយុចាស់ជាងពីរ៉ាមីត រហូតដល់ ៤ដង។
សំណង់ប្រាសាទបុរាណនេះមានរាង ពីរ៉ាមីត ដូចប្រាសាទនៅប្រទេសអេហ្ស៊ីបដែរ
បើសិនជាការអះអាងនោះ វាជាការពិត អ្នកស្រាវជ្រាវអាចនឹង ត្រូវសរសេរឡើងវិញពី សម័យបុរេប្រវត្តិសាស្ត្រ ហើយការរកឃើញនេះនឹងផ្តល់ ពន្លឺបន្ថែមទៀតពីឥទ្ធិពល និងការរីកចំរើនរបស់អរិយធម៌ កាលពីសម័យបុរាណ។ លោកបណ្ឌិត Danny Hilman ជា ភូតុព្ភវិទូ (Geologist) ជឿជាក់ថាបុរាណដ្ឋានដែលស្ថិតនៅភាគខាង លិចកោះជ្វា ត្រូវប្រជាជនគោរពបូជា ដោយសារតែទីនោះ មានបង្កប់ប្រាសាទបុរាណនៅក្រោម ដែលសាងសង់ឡើងចន្លោះរវាង ៩,០០០ ទៅ ២០,០០០ ឆ្នាំមុន។
បុរាណដ្ឋាន ដែលមានឈ្មោះថា Gunung Padang នេះត្រូវបានរកឃើញ លើកដំបូងបំផុតនៅក្នុងឆ្នាំ១៩១៤។ Gunung Padang ស្ថិតនៅតំបន់ដែលប្រជុំទៅដោយភ្នំភ្លើង សំបូររុក្ខជាតិម្យ៉ាងឈ្មោះ Banana palm និងចំការដំណាំតែ។ ទីនោះស្ថិតនៅកំពស់ ៨៨៥ ម៉ែត្រពីផ្ទៃទឹកសមុទ្រ និងចំងាយប្រមាណ ៧៥គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានី ហ្សាកាតា។ លោកបណ្ឌិត Danny Hilman អះអាងថា Gunung Padang គឺជាតំបន់វប្បធម៌បុរាណ យ៉ាងមានសារសំខាន់រាប់ពាន់ រាប់ម៉ឺនឆ្នាំ មកហើយ ដែលគេប្រើ ជាទីកន្លែងសក្ការៈ ឬក៏ជាកន្លែងតារាសាស្ត្រ ក៏ថាបាន។
សំណង់ទាំងនោះ គ្របដណ្តប់ដោយ ដុំថ្មធំៗ រាងបួនជ្រុងទ្រវែង ដែលជាប្រភេទថ្ម កើតចេញពី ភ្នំភ្លើង។ លោកបណ្ឌិត Danny បានឲ្យដឹងថា សំណង់ដែលកសាងដោយ មនុស្សជំនាន់មុន ត្រូវគេរកឃើញ ១៥ ម៉ែត្រនៅក្នុងដី។ ដោយឡែកអ្នកជំនាញខាង ភ្នំភ្លើងមួយរូប គឺលោក Sutikno Bronto ជឿជាក់ថា Gunung Padang មិនមានលក្ខណៈជាប្រាសាទ ពីរ៉ាមីតនោះទេ ថ្មទាំងអស់អាចត្រូវបានសឹកដាច់ដោយ សារតែ ធម្មជាតិ មិនមែនជាការកាត់ ដោយមនុស្សឡើយ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!