អស់បារម្ភ រឿងបញ្ហាជម្ងឺផ្តាសាយ ជាមួយនឹងការទទួលទាន ខ្ទឹមបារាំង!

 
 

ការផ្លាស់ប្តូររដូវកាលគឺកង្វល់មួយគួរឱ្យព្រួយបារម្ភចំពោះសុខភាព។ ពេលខ្លះមេឃក្តៅស្រាប់តែមានភ្លៀង ឯពេលមេឃភ្លៀងស្រាប់តែបើកថ្ងៃទៅវិញ។ លក្ខខណ្ឌអាកាសធាតុទាំងនេះ គឺធ្វើឱ្យរាងកាយមិនអាចផ្លាស់ប្តូរទៅតាមទាន់ពេលវេលា នោះទេ ហេតុដូច្នេះក៏បានបណ្តាលឱ្យរាងកាយ ងាយកើតជម្ងឺផ្សេងៗ ជាពិសេសគឺ ជម្ងឺផ្តាសាយ។

ឯមេរោគផ្តាសាយនេះវាងាយនឹងឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតណាស់ បើមិនយើងប្រញាប់រកថ្នាំព្យាបាល ឬវិធីការពារឱ្យទាន់សភាពការណ៍ទេនោះ។ ក្រៅពីថ្នាំពេទ្យ និងឱសថធម្មជាតិមួយចំនួន អ្នកដឹងទេថា «ខ្ទឹមបារាំង» ក៏អាចដោះស្រាយបញ្ហានេះបានយ៉ាងល្អផងដែរ ដោយអ្នកគ្រាន់តែទទួលទានវា តាមវិធីទាំងនេះ នោះអ្នកនឹងទទួលបាននូវការធូរស្បើយ ពីជម្ងឺផ្តសាយមិនខាន។វាមានដូចតទៅ៖

១.ធ្វើស៊ុបមាន់ ឬស៊ុបសាច់គោ៖ អ្នកដែលមានជម្ងឺផ្តាសាយសាកសមបំផុតជាមួយ នឹងការទទួលទានស៊ុប ព្រោះថាវាងាយស្រួលនៅក្នុងការរំលាយ (លើកលែងស៊ុបដែលមានខ្លាចច្រើន) ហើយស៊ុបទាំងអស់នោះ ចាំបាច់គួរតែត្រូវដាក់ ខ្ទឹមបារាំងលាយជាមួយវាផងក្រៅពីត្រកួន ដំឡូង ស្ពៃក្តោប ឬបន្លែអ្វីផ្សេងៗ តាមចំណូលចិត្ត។ ធ្វើដូច្នេះអត្ថប្រយោជន៍ពី ខ្ទឹមបារាំងនឹងជួយព្យាបាលជម្ងឺផ្តាសាយ អ្នកឱ្យជាសះស្បើយយ៉ាងឆាប់ហ័ស។

២.ស៊ុបបារាំង (French Soup)៖ សម្រាប់អ្នកដែលមានការធុញទ្រាន់​ ក្នុងការទទួលទាន ស៊ុបធម្មតាៗ ហើយចង់ប្តូររសជាតិ និងរបៀបធ្វើស៊ុបថ្មីបែបបារាំង សូមនាំយក ខ្ទឹមបារាំងចិតជាបន្ទះៗ ហើយឆាវាឱ្យស្រពាប់ដោយប្រើប្រេងអូលីវ។ បន្ទាប់មកចាក់ ទឹកចូលបន្តិច ដាក់អំបិល ម្រេច និងគ្រឿងទេសនានារួចដាំឱ្យពុះ រំងាស់ចោល ប្រមាណ៥នាទី សឹមដួសមកញ៉ាំ នោះអ្នកនឹងទទួលបានរសជាតិស៊ុប​ដ៏ឆ្ងាញ់ប្លែកមួយ ព្រមទាំងមានប្រយោជន៍​ ក្នុងការកាត់បន្ថយផ្តាសាយផងដែរ។

៣.ទឹកខ្ទឹមបារាំង៖ បន្ទាប់ពីញ៉ាំស៊ុបរួច សូមព្យាយាមផឹកភេសជ្ជៈដែលធ្វើពីខ្ទឹមបារាំង ផង ដោយយកខ្ទឹមបារាំង១ផ្លែ ទៅចិតជាចំណិតៗ ចាក់ទឹក២កូនពែងល្មមចូល ហើយដាំទឹកឱ្យពុះ បន្ទាប់មកបន្ថែមអំបិល ទឹកក្រូចឆ្មារ និងទឹកឃ្មុំបន្តិច ដើម្បីបង្កើន រសជាតិ។ សាកល្បងក្រេបវាម្តងបន្តិចៗ​ពេញមួយថ្ងៃ នោះអ្នកនឹងមានអារម្មន៍ថា ធូរស្បើយជាក់ជាមិនខាន។

៤. ធ្វើតុងយ៉ាំ៖ សម្រាប់អ្នកដែលមិនចូលចិត្តស៊ុប អាចប្តូរមកធ្វើតុងយ៉ាំរសជាតិហឹរ តិចៗជាមួយការបន្ថែមប្រូតេអ៊ីនសាច់ ឬត្រីធូណាជាដើមដើម្បីទទួលទានវិញម្តង។ ហើយក្នុងនោះអ្នកគ្រាន់តែដាក់ខ្ទឹមបារាំង ចូលឱ្យបានច្រើនជាងមុនបន្តិចរួចបរិភោគចូលទៅ នោះជម្ងឺផ្តាសាយ​ នឹងបានធូរស្រាលជាបន្តបន្ទាប់។

៥.សាំងវ៉ិច៖ សម្រាប់អ្នកចូលចិត្តញ៉ាំសាំងវិចស្រាប់ ចង់ព្យាបាលផ្តាសាយគឺជាការ ងាយស្រួលទេ ដោយគ្រាន់តែបន្ថែមខ្ទឹមបារាំងស្រស់ លាយជាមួយឱ្យបានច្រើន ចំណិតជាងមុនប៉ុណ្ណោះ នោះវានឹងជួយបណ្តេញជម្ងឺផ្តាសាយ​បានយ៉ាងល្អ ដោយស្មានមិនដល់។

៦.ធ្វើស៊ុតចៀន៖ នេះជាវិធីថ្មីមួយទៀត បើអ្នកមិនចង់ចំណាយពេលយូរជាមួយនឹង ការធ្វើអាហារទាំងអស់ខាងលើ។ អ្នកអាចធ្វើស៊ុតចៀនជាមួយនឹងខ្ទឹមបារាំងបាន យ៉ាងឈ្ងុយឆ្ងាញ់ដោយខ្លួនឯង ថែមទាំងចំណេញថវិការ និងអត្ថប្រយោជន៍សុខភាព ផងដែរ។

ទាំងនេះគឺផ្នែកតូចមួយប៉ុណ្ណោះ ក្នុងការការពារជំងឺផ្តាសាយ។ ក្រៅពីនេះអ្នកក៏ ត្រូវតែចេញទៅហាត់ប្រាណ ផឹកទឹកឱ្យបានច្រើន និងមានអនាម័យខ្លួនប្រាណ ជាប់ជានិច្ចដើម្បីការពារកុំឱ្យមានមេរោគឆ្លងទៅដល់អ្នកនៅជុំវិញខ្លួននិងដទៃផងដែរ៕

ប្រភព ៖ បរទេស

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម