តើពិតមែនទេ Aum Patcharapa កំពុងមានស្នេហា ជាមួយបុរសម្នាក់ទៀត ជាសេដ្ឋីវ័យក្មេងប្រាក់វាល់លាន?
ថៃ៖ ស្នេហារបស់ តារាស្រីថៃ Aum Patcharapa និងអតីតសង្សារ លោក Amp Ongkosit ប្រហែលមិនអាចត្រឡប់មកផ្អែមល្ហែមនឹងគ្នាជាថ្មី បានទៀតនោះទេ ព្រោះខណៈពេលនេះ អ្នកគាំទ្របានឃើញថា រូបនាងកំពុងតែមានគូកំណាន់ចិត្តថ្មី បាត់ទៅហើយ។
កាលពីប៉ុន្មានថ្ងៃមុននេះ មានបុរសរូបសង្ហារម្នាក់ បានបណ្តើរនាង Aum ទៅមើលកុនយ៉ាងស្និទ្ធស្នាល ហើយមិនតែប៉ុណ្ណោះ ពួកគេក៏បានជិះឡានជាមួយគ្នាតែពីរនាក់ទៀតផង ក្រោយពេលមើលកុនរួច។
ទិដ្ឋភាពបែបនេះ ទោះបីនាង Aum ខំប្រកែកថា ជាមិត្តភក្តិ ក៏អ្នកគាំទ្រលែងជឿហើយ ព្រោះថានាង Aum និងបុរសរូបនោះ ពិតជាផ្អែមល្ហែម ដូចគូសង្សារថ្មីថ្មោងអញ្ចឹង។
បើតាមបញ្ជាក់ពីក្នុងសារព័ត៌មានថៃ បានឲ្យដឹងត្រួសៗពី ប្រវត្តិរបស់បុរសសង្ហារ ដែលនាង Aum កំពុងទាក់ទងនោះថា រូបលោកជាសេដ្ឋីវ័យក្មេងប្រាក់វាល់លានម្នាក់ ដែលបានក្តោបក្តាប់នូវមុខជំនួញធំៗ នៅក្នុងប្រទេសថៃ។
យ៉ាងណាមិញ នាង Aum មិនទាន់ចេញមុខប្រកាសជាសារធាណៈនៅឡើយទេ ថាតើ សេដ្ឋីរូបសង្ហារនោះ ជាគូស្នេហ៍ថ្មីរបស់នាងពិតប្រាកដឬយ៉ាងណា៕
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នាង Aum បានសម្រេចចិត្តUnfollow សង្សាររបស់នាងចោល ក្នុងបណ្តាញអ៊ិនស្តាក្រាម។
តារាសម្តែងស្រី លំដាប់ប្រទេសថៃ នាង Aum Patcharapa បានធ្វើឲ្យអ្នកគាំទ្រអន់ចិត្តយ៉ាងខ្លាំង ពេលឃើញសកម្មភាពរបស់នាង ធ្វើដាក់គូស្នេហ៍។
តារាស្រីវ័យ៣៧ឆ្នាំរូបនេះ ហាក់ដូចជាបង្ហាញសារប្លែកៗ ក្នុងបណ្តាញសង្គម ពាក់ព័ន្ធលើជីវិតស្នេហារបស់នាង។ ហើយរូបថតរបស់នាងភាគច្រើន ក៏លែងសូវមានរូបគូស្នេហ៍របស់នាង ដូចពីមុនហើយ មិនដឹងថាពួកគេឈ្លោះគ្នា រឺយ៉ាងណានោះទេ។
មិនតែប៉ុណ្ណោះ Aum ថែមទាំងបាន Unfollow គូស្នេហ៍មហាសេដ្ឋី លោក Amp Ongkosit ក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម ចោលទៀត ដែលពួកគេទាំងពីរ ធ្លាប់តែផ្អែមល្ហែមល្អូកល្អើន ដាក់គ្នាកន្លងមកសោះ។
ចំពោះបញ្ហានេះដែរ មិនទាន់មានអ្នកណាដឹងថា Aum និងគូស្នេហ៍ មានរឿងអ្វីនឹងគ្នា ទើបធ្វើឲ្យនាងហ៊ានសម្រេចចិត្ត Unfollow គណនីអ៊ិនស្តាក្រាម របស់គូស្នេហ៍ទាំងតក់ក្រហល់យ៉ាងនេះ។ តែទោះជាយ៉ាណា អ្នកគាំទ្រសង្ឃឹមថា ពួកគេនឹងអាចត្រូវគ្នាជាធម្មតា ហើយបង្ហោះរូបផ្អែមល្ហែមដាក់គ្នាដូចពីមុនវិញ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!