ផ្អែមល្ហែមម្ល៉េះ! Kwan ជូនកន្សែងបង់ក ដល់គូស្នេហ៍ មុនធ្វើដំណើរទៅប្រទេសជប៉ុន!
ថៃ៖ ឃើញហើយពិតជាគួរឱ្យច្រណែនមែន! សម្រាប់តារាស្រីថៃនាង Kwan និងតារា ប្រុសកម្លោះសង្ហារសម្បូរស្នេហ៍គឺលោក Pichaya។ ដោយសារតែត្រូវឃ្លាតឆ្ងាយពី គូស្នេហ៍ជាទីស្រឡាញ់ពេញបេះដូង ក្នុងរយៈពេលដល់ទៅ១០ថ្ងៃ តារាស្រីនាង Kwan បានជូនសង្សារបណ្តូលចិត្ត ដល់ព្រលានយន្តហោះ ព្រមទាំងប្រគល់កន្សែងបង់ក ដ៏ស្រស់ស្អាតមួយផងដែរ ជូនឱ្យសង្សារទុកសម្រាប់ការពារសុខភាព នៅពេលរងារ ព្រោះថានៅក្នុងប្រទេសជប៉ុន គឺមានអាកាសធាតុត្រជាក់ខ្លាំងណាស់ មិនដូចជានៅលើទឹកដីកំណើតនោះទេ ។
កន្សែងបង់កដែលចាក់ដោយផ្ទាល់ដៃ និងសម្អិតសម្អាងអស់ពីបេះដូង តំណាងជំនួស ឱ្យម្ចាស់ស្រី ព្រមទាំងតំណាងទឹកចិត្តព្រួយបារម្ភ នឹកគ្រប់ពេលវេលាជានិច្ច ទិដ្ឋភាពនេះត្រូវបានមហាជន រួមជាមួយអ្នកគាំទ្រទូទៅ មើលឃើញថាវាគឺជាសកម្មភាពមួយដែលបានបង្ហាញនូវក្តីស្រឡាញ់ប្រកបដោយភាពផ្អែមល្ហែម និងរ៉ូមែនទិចជាទីបំផុត សម្រាប់គូស្នេហ៍កម្លោះក្រមុំវ័យក្មេងមួយគូនេះ ក្រោយពីឃ្លាតឆ្ងាយពីគ្នាអស់រយៈពេល១០ឆ្នាំកន្លងមកដែរ។
ក្នុងដំណាក់កាលដំបូងនៃចំណងស្នេហ៍នេះ ទោះបីជាមានពេលខ្លះ មានការប្រឆាំងពី គ្រួសារខាងនាង Kwan គឺម្តាយ និងបងស្រីនាងយ៉ាងណាក្តី តែការត្រឡប់មកមាន ភាពស្និទ្ធស្នាលជាមួយគ្នាសាជាថ្មីម្តងទៀតនេះ ទំនាក់ទំនងរបស់ពួកគេបច្ចុប្បន្ន ហាក់កំពុងតែមានដំណើរឆ្ពោះទៅមុខយ៉ាងរលូន ដោយគ្មានឧបសគ្គណាមួយមករារាំងទេ។
ក្រៅពីនេះស្ថិតនៅក្រោមការឃ្លាំមើល និងការរង់ចាំលទ្ធផលរបស់អ្នកគាំទ្របន្ត ទៅមុខទៀតថា តើគូស្នេហ៍មួយគូនេះ អាចឈានទៅដល់ការរៀបការ ឬយ៉ាងណា បើពេលនេះបង្ហាញភាពផ្អែមផ្ហែមជាមួយគ្នា គួរឱ្យខ្នាញ់បែបនេះ?
គ្រាន់តែឃើញរូបភាព ក៏អត់សរសើរនូវទឹកចត្តស្រឡាញ់គ្នាមិនបានដែរបើ Sweet យ៉ាងនេះនោះ៖
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!