អញ្ចឹងតើបានគេថាប៊ិក S Pen របស់សាមសុង Galaxy Note7 ឡូយ! (មានវីដេអូ)

 
 

តើលោកអ្នកមានដឹងទេថា លក្ខណៈពិសេសអ្វីដែលធ្វើឲ្យទូរស័ព្ទសាមសុង Galaxy Note7 មានភាពអស្ចារ្យជាងស្មាតហ្វូនដទៃទៀតដែលមានដាក់លក់ក្នុងទីផ្សារ?

ទូរស័ព្ទសាមសុង Galaxy Note7 បានភ្ជាប់មកនូវមុខងារថ្មីរបស់ប៊ិក S Pen ដែលធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែមានភាពងាយស្រួលក្នុងការកត់ត្រាដូចប្រើប៊ិកពិតៗដើម្បីសរសេរ ឬលុប ដោយសារតែទំហំ នៃចុងប៊ិកបានបន្ថយពី 1.6 មីលីម៉ែត្រ មកត្រឹមតែ 0.7 មីលីម៉ែត្រ និងបំពាក់ជាមួយ IP68 ធន់នឹងទឹក ដែលអាចឲ្យអ្នកប្រើប្រាស់ Galaxy Note7 កត់ត្រាយ៉ាងងាយស្រួល ដោយគ្មានការរំខាន ទោះបីជានៅពេលដែលអេក្រង់សើមក៏ដោយ ហើយអ្វីដែលពិសេសនោះ អ្នកមិនចាំបាច់សាកថ្ម ប៊ិកនេះទេ។

អ្វីដែលគួរឲ្យស្ងើចសរសើរពីភាពឆ្លាតវៃនៃប៊ិក S Pen គឺ អ្នកប្រើប្រាស់អាចបង្កើត GIFs បានភ្លាមៗជាមួយនឹងមុខងាររបស់ Smart Select និងអាចបកប្រែភាសាណាមួយយ៉ាងងាយស្រួល ដោយគ្រាន់តែយកចុងប៊ិកដាក់ពីលើពាក្យនោះ។ មិនតែប៉ុណ្ណោះ អ្នកអាចសរសេរកំណត់ត្រា របស់អ្នកទោះបីជានៅពេលអេក្រង់បិទ និង អាចបង្ហាញជានិច្ចនៅលើអេក្រង់។

សូមចូលទស្សនាវីដេអូខាងក្រោម ដើម្បីដឹងឲ្យកាន់តែច្បាស់ពីលក្ខណៈពិសេសនៃប៊ិក S Pen ដ៏ទំនើបអស្ចារ្យរបស់ទូរស័ព្ទសាមសុង Galaxy Note7 ដែលគ្មានគូប្រៀប។ 



ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រnews.samsung.com/global

ខ្មែរឡូត



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម