ខ្លាំង​ណាស់ ! ទីបំផុត​សល់​តែ​ដង្ហើមចង្រិត

 
 

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ដែល​ល្បី​ថា​ជា​ជើង​ខ្លាំង​ ប៉ូលិស​ខ្លាច​ស្ទើរ​គ្រប់​គ្នា​ បាន​រង​របួសធ្ងន់​សល់​តែ​ ដង្ហើមចង្រិត​ដោយសា រ​ក្រឡាប់​រថយន្ត​កាលពី​ វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ សា ណា​ក់ អាយុ​ជាង​២០​ឆ្នាំ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បើកបរ​រថយន្ត​ថៃ​ម៉ាក Hilux Vigo ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ថៃ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង រង​របួសធ្ងន់​ដង្ហើមចង្រិត ត្រួ​វ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ប្រភព​បញ្ជាក់​ថា ជន​រង​គ្រោះ​គឺជា​កូន​របស់​ឈ្មោះ សា ចំរើន អាយុ​៥០​ឆ្នាំ ជា​ប្រធាន​ក្រុមហ៊ុន​វាយ​កម្ទេច​ថ្មភ្នំ​ ស្ពុង​ក្នុងភូមិ​ស្ពុង ឃុំ​សាលា​ក្រៅ ។

ប្រ​ភ​ព័ត៌មាន​ពី​កន្លែង​ កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បើកបរ​រថយន្ត​ ១​គ្រឿង​ជា​រថយន្ត​ មក​ពី​ប្រទេស​ថៃ​ក្នុង​ល្បឿន​លឿន​ ដូច​ហោះ​ក្នុង​ទិស​ដៅ​ពី​ត្បួ​ង​ទៅ​ជើង ហើយ​ក៏​រេច​ង្កួ​ច​ពេញ​ផ្លូវ ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​បណ្ដាល​ឲ្យ​របួសធ្ងន់ ត្រួ​វ​បាន​បងប្អូន​ជួយ​ដឹក​ យក​ទៅ​សង្គ្រោះ​តែ​ម្តង សូ​ម្បី​តែ​សមត្ថកិច្ច​ក៏​ចុះ​ពិនិត្យ​មិន​ទាន់​ផង ព្រោះ​គេ​ខ្លាច​ខូច​កេរ្តិ៍ឈ្មោះ ។

ប្រភព​ព័ត៌មាន​បាន បន្ត​ឲ្យ​ដឹង​ដែរ​ថា ការ​បើកបរ​ល្បឿន​លឿន​វា​ជា​ទម្លាប់​របស់​ជន​រង​គ្រោះ​ទៅ​ហើយ ដោយ​មិន​ខ្វល់​ថា តាម​ជនបទ ទីប្រជុំជន ឬ​ទីក្រុង​នោះ​ទេ គឺ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ ជំនាញ​ណា​ម្នាក់​ហ៊ាន​ហាមឃាត់ ដើម្បី​ធ្វើការ​អប់រំ​នោះ​ឡើយ ដោយ​មាន​ពេល​ខ្លះ​ពេល​មាន​ សមត្ថកិច្ច​ចរាចរណ៍​ ចុះ​ល្បាត​តាម​គោលដៅ គឺ​បុរស​រង​គ្រោះ​ខាងលើ​តែងតែ​បើកបរ ​មិន​ញញើត​នឹង​ច្បាប់​ បន្តិច​សោះឡើយ ។

បើ​តាម​ប្រភព​ព័ត៌មាន​ ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់​ បាន​បង្ហើប​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចរាចរណ៍​តាំងពី​ថ្នាក់​ក្រោម រហូត​ដល់​ថ្នាក់លើ គឺ​មិន​ហ៊ាន​ក្អក ឬ​ហាមឃាត់​រថយន្ត​របស់​បុរស​ខាងលើ​នោះ​ឡើយ ព្រោះ​ខ្លាច​ធ្លាក់​ពី​តំណែង ប្រសិនបើ​មានការ​ឃាត់​រថយន្ត​ថៃ ដែល​បុរស​ខាងលើ​នោះ​ បើកបរ​គឺ​តែងតែ​មានការ​ អន្តរាគមន៍​ពី​ថ្នាក់លើ​រហូត ទើប​ធ្វើ​ឲ្យ​ពួក​គេ​មិន​ហ៊ាន​ ធ្វើការ​ឃាត់​ដើម្បី​យក​មក​អប់រំ​ឡើយ ។ តែ​សំណាង​មិន​ជួយ ពេល​នេះ​បាន​ក្រឡាប់ របួសធ្ងន់​បាត់​ទៅ​ហើយ ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយផ្សេងទៀត រថយន្ត​២​គ្រឿង​បើក​ក្នុង​ ល្បឿន​លឿន​ដូច​គ្នា​ បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ រថយន្ត​១​គ្រឿង​ជ្រុល​ ទៅ​បុក​ទម្លុះ​ទ្វារ​រូត​២​ជាន់​ បុក​ចូល​ទៅ​ផ្ទះ​លក់​កាហ្វេ គុយទាវ បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​ភ័យ​ ស្ទើរ​លស់​ព្រលឹង​គ្រប់​ៗ​គ្នា ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​១៤​នាទី​ យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ កន្លងទៅ នៅ​ចំណុច​ផ្ទះ​លក់​កាហ្វេ គុយទាវ យីហោ វេ​ង លី ចំណុច​ផ្លូវ​លេខ​១៦៣ កែង​ផ្លូវ​លេខ​៤៣២ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ បុរស​ម្នាក់​បើករថយន្ត​ម៉ាក ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC 8209 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១៦៣ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន ក៏​ស្រាប់តែ​មាន​រថយន្ត​ ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​កណ្តុរ​ល្មែះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG 6525 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​ ៤៣២ ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ដូច​គ្នា ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ ម៉ាក​ស៊ី​ណា​ចំ​ថ្ពាល់​ខាង​មុខ​ ចំហៀង​ខាងឆ្វេង​ពេញទំហឹង ធ្វើ​រថយន្ត​ស៊ី​ណា​រេ​ចង្កូត​ ទៅ​បុក​ចូល​ផ្ទះ​លក់​កាហ្វេ និង​គុយទាវ យីហោ វេ​ង លី ធ្លុះ​ទ្វារ​រូត​២​ជាន់ បុក​រះ​ម៉ូតូ​៤​គ្រឿង ម៉ាក PCX ១​គ្រឿង ម៉ាក​ស្តេ​ប​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង ម៉ា​កកូន​ទា​១​គ្រឿង និង​តុ កៅអី ទូ និង​សម្ភារ​គ្រឿងទេស​សម្រាប់​ លក់ដូរ​ខ្ទេចខ្ទី​អស់​មួយ​ចំនួន​ទៀត តែ​មិន​បណ្តាល​មាន​អ្នក​រង​របួស​ឡើយ។

ភ្លាម​ៗ​នោះ​ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។ ដោយឡែក​ខាង​រថយន្ត​បង្ក​កាម​រី​បា​ឡែ​ន ឃើញ​សភាព​ដូចនេះ​ក៏​បាន​បន្ថែម​ល្បឿន​ បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​ ស្លាក​លេខ​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ ត្រូវ​សមត្ថកិច្ច​ស្ទូច​យក​ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ទុក​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម