ក្រុមហ៊ុន Ford នឹងធ្វើការតាំងបង្ហាញ រថយន្តរបស់ខ្លួន នៅផ្សារទំនើប AEON ចាប់ទីថ្ងៃទី១៨ ដល់ថ្ងៃទី២0 ខែសីហា

 
 

ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ (Ford) ប្រចាំប្រទេសកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍តាំងបង្ហាញរថយន្ត Ford ចំនួន៣ថ្ងៃ គឺចាប់ពីថែ្ងទី១៨ ដល់ថៃ្ងទី ២០ ខែសីហា ឆ្នាំ២០១៦ នៅផ្សារទំនើប AEON ចាប់ពីម៉ោង ៩ព្រឹក ដល់ ម៉ោង ៩ យប់។

ការដាក់តាំងបង្ហាញនេះ នឹងមានវត្តមានរបស់រថយន្ត Ford Mustang, Fiesta, Explorer, Everest, F-150 និង Ranger 2016 សេរីថ្មី ក្នុងគោលបំណងដើម្បីផ្តល់ឱកាសជូនអតិថិជន ឲ្យបានយល់ជ្រាបច្បាស់ពីលក្ខណៈពិសេស នៃបច្ចេកវិទ្យាចុងក្រោយរបស់រថយន្ត Ford មិនត្រឹមតែប៉ុណ្ណោះអតិថិជននឹងមាន ឱកាសទទួលបាននូវកម្មវិធីផ្តល់ជូនពិសេសៗ ជាច្រើនទៀត ដែលបានផ្តល់ជូនក្នុងឱកាស នៃការតាំងបង្ហាញរថយន្តនេះផងដែរ។ សូមអញ្ជើញមកទស្សនា និងទទួលយកបទពិសោធន៍អំពីរថយន្ត Ford នៅផ្សារទំនើប AEON ដែលមានទីតាំងស្ថិតនៅ Daylight Plaza ជាន់ផ្ទាល់ដី។ សំរាប់ពត៌មានលម្អិត សូមធ្វើការទំនាក់ទំនងមកលេខ 012 333 975 ។ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម