សាច់មាន់ ខូចគុណភាព លោតឆ័ត្រ មកពីថៃជិត២តោន ត្រូវសមត្ថកិច្ចបង្ក្រាប យកទៅដុតកម្ទេចចោល
បន្ទាយមានជ័យ៖ យ៉ាងហោចណាស់ មានអាជីវករ២នាក់ ត្រូវឃាត់ខ្លួន សាច់មាន់ខូចគុណភាពមួយ រថយន្តនីសាន់ត្រូវបានមន្ត្រីផលិតកម្ម បសុព្យាបាលខេត្ត សហការជាមួយកម្លាំង នគបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចក្រសួង មន្ត្រីកាំកុងត្រូល បង្ក្រាបខណះឈ្មួញកំពុងធ្វើសកម្មភាពនាំចូលពីថៃតាមច្រករបៀងអូរបីជាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ វេលាម៉ោង១១៖០៥នាទីយប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៦។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មបសុព្យបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ម្ចាស់រថយន្តដែលដឹកឆ្អឹងមានខូចគុណភាពមានឈ្មោះ ដា ដេវីត ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបបគ្រូបង្រៀននិង២.ឈ្មោះ សៀង ប៊ុនហេង ភេទប្រុសអាយុ៣២ឆ្នាំ អ្នកបើកបរ )ដែលរស់នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ក្នុងនោះបានដកហូតបានសាច់មាន់ខូចគុណភាពចម្រុះ១៨០០គីឡូក្រាម។
លោក ហុក ចិត្រា ប្រធានក្រុមបង្ការបង្ក្រាបនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រោយទទួលបានពត៌មាន សមត្ថកិច្ចបានសហការគ្នា ដេញស្ទាក់ចាប់បានរថយន្ត១គ្រឿងធុននីសាន់សេរីចាស់ដែលពាក់ស្លាក់លេខសៀមរាប1A.4100ដែលដឹកឆ្អឹងមាន់ខូចគុណភាពចំនួន១.៨០០គីឡូក្រាមនិងម្ចាស់រថយន្តនិងអ្នកបើកបរចំនួន២នាក់។ ការបង្ក្រាបនេះធ្វើឡើងមានការសម្របសម្រួលនិតិវិធីច្បាប់លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
លោក ហុង លៀង អនុប្រធានទី១ ទទួលបន្ទុកទីផ្សារ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានបន្តថា ក្រោយពេលឃាត់រថយន្តដឹកឆ្អឹងមាន់ខូចគុណភាពនិងខ្លួនជនសង្ស័យ២នាក់ មានឈ្មោះ ដា ដេវីត ឈ្មោះ សៀង ប៊ុនហេង បានសារភាពថា ៖ឆ្អឹងមាន់ខូចគុណភាពនេះនាំចូកតាមច្រករបៀងអូរបីជាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅ។ គាត់ស៊ីឈ្នួលដឹកអាយឈ្មោះ ហ៊ា ឡាត់ ដាក់នៅចំណុចភ្នំក្រោមខេត្តសៀមរាប មកដល់ចំនុចកូនត្រីក៏ត្រូវសមត្ថកិច្ចបង្ក្រាបតែម្តង។
លោកបន្តថា ក្រោមត្រួតពិនិត្យឃើញថា សាច់មាន់ទាំងនោះគ្មានច្បាប់អនុញាតិ នាំចូលតាមច្រករបៀងខុសច្បាប់ សាច់មាន់មានផ្ទុកសារធាតុគីមីម៉្យាងទុកឲ្យស្រស់បានយូរមិនឆាប់ស្អុយរលួយ ហើយសារធាតុនេះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកបរិភោគ សមត្ថកិច្ចយើងក៏សម្រេចដុតកម្ទេចចោលទាំងស្រុងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៧ សីហា នេះតែម្តង៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖ គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា កម្លាំងសមត្ថកិច្ចចំរុះ រួមមានមន្រ្តីសាខាកាំកុងត្រូល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង-ខេត្ត និងមន្រ្តីបសុព្យាបាល ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ បានដុតកម្ទេចចោលសាច់មាន់ខូចគុណភាពជិត១តោន ក្រោយពីបង្ក្រាបបាន ដែលក្រុមឈ្មួញលួចនាំចូលពីប្រទេសថៃ។
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តទទួលបន្ទុកទីផ្សារ និងស្ថិតិ បានបញ្ជាក់ថា ក្រោមការណែនាំពីលោក ស៊ាន សីុណាត ប្រធានសាខាកាំកុងត្រូលខេត្ត មន្រ្តីរបស់លោក សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានយកសាច់មាន់ចំនួន៨០០គីឡូក្រាម ដែលចាប់បាននាព្រឹកមិញ មកដុតកម្ទេចោល ស្ថិតនៅទីតាំងចាក់សំរាម ភូមិកងវ៉ា សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចចំរុះ បានឃាត់រថយន្តម៉ាក់ Camary ចង្កូតស្តាំ ពណ៌ស ឆ្នាំ១៩៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2A-0112 ដែលលួចដឹកសាច់មាន់ខូចគុណភាព ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ។
បើតាមម្ចាស់រថយន្ដ ឈ្មោះប៊ុន ប៊ូវិបុល បានសារភាពថា ការដឹកជញ្ជូននេះ ជាលើកទី៤ហើយ ដែលដឹកសាច់មាន់នេះ ដឹកចេញពីចំណុចក្បែរព្រំដែន ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត យកទៅខេត្តសៀមរាប ដើម្បីអោយសត្វក្រពើសីុ។
សម្រាប់អ្នកបើករថយន្តខាងលើនេះ ស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!