សាលា​ក្តី​ខ្មែរ​ក្រហម​នឹង​បើក​សិក្ខា​សាលា​១០​វគ្គ​ស្ដីពី​ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ

 
 

សាលា​ក្តី​ខ្មែរ​ក្រហម សហការ​ជាមួយ​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស និង​ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ រ៉ាអ៊ូល វ៉ល្លេនប៊ើក (Raoul Wallenberg - RWI) នឹង​រៀបចំ​បើក​សិក្ខា​សាលា​ចំនួន ១០​វគ្គ​បន្តបន្ទាប់​គ្នា ស្ដីពី​ប្រធានបទ​ផ្សេងៗ​ជុំវិញ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ និង​ច្បាប់​សិទ្ធិ​មនុស្ស។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ក្តី ឱ្យ​ដឹង​ថា ប្រធានបទ​ទាំង​នោះ​រាប់​ពី "ប្រវត្តិ និង​វិធីសាស្ត្រ​នៃ​ការ​បង្កើត​ច្បាប់​ព្រហ្មទណ្ឌ​អន្តរជាតិ" រហូត​ដល់ "សារធាតុ​នៃ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍" និង "ឯករាជ្យ​ភាព និង​អព្យាក្រឹតភាព​នៃ​តុលាការ"។
សិក្ខា​សាលា​លើក​ទី​១ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​កក្កដា សប្ដាហ៍​ក្រោយ​នេះ ដោយ​ផ្ដោត​ការ​ពិភាក្សា​ទៅ​លើ​កេរ​ដំណែល​នៃ​តុលាការ​អន្តរជាតិ​ដំបូង​ក្នុង​ទ្វីប​អាស៊ី គឺ "តុលាការ​យោធា​អន្តរជាតិ​សម្រាប់​អាស៊ី​ចុង​បូព៌ា"។
និស្សិត​ច្បាប់​ចំនួន​ជាង ៨០​នាក់ ដែល​ទើប​បញ្ចប់​ការ​សិក្សា​ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លង​ទៅ​ពី​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​សាលា​ក្តី​ខ្មែរ​ក្រហម​ជ្រើស​រើស​ឲ្យ​ចូលរួម​ក្នុង​សិក្ខា​សាលា​នេះ តាម​រយៈ​គោលការណ៍ "អ្នក​មក​មុន​បាន​ទទួល​សេវា​មុន"៕ Source rfa.org

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម