ចិត្តនោះចិត្ត! រឿងប៉ុណ្ណឹង ខឹងប្តីផឹកថ្នាំពុលឱ្យស្លាប់
ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់តូចចិត្តប្ដីស្ដីបន្ទោសរឿងមិនឱ្យដើរលេង ខឹងប្ដីខ្លាំងពេក ក៏ដើរទៅយកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ ដាក់នៅក្រោមគ្រែមកផឹកអស់ជិត១លីត្រ ដើម្បីប៉ងសម្លាប់ខ្លួន ។
ក្រោយពីស្ត្រីម្នាក់នេះ ផឹកថ្នាំពុលរួច ក៏ក្ដៅក្រហល់ក្រហាយក្នុងក្រពះក្អួតចង្អោរខ្លាំងពេក ត្រូវបានស្ត្រីម្នាក់ស្រែកហៅអ្នកភូមិ និងបងប្អូនឱ្យជួយយកស្ត្រីរងគ្រោះដាក់លើម៉ូតូដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៦ និង២៥នាទីព្រឹកថ្ងៃទី១៦ សីហា ២០១៦ ស្ថិតនៅផ្ទះស្ត្រីរងគ្រោះភូមិអូរតាប្រាំង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះសៅ ចិន្ថា អាយុ២៨ឆ្នាំ ជាកសិករ មានកូន៣នាក់ ក្នុងនោះក៏មានតូចអាយុ៧ខែផងដែរ ។ចំណែកបុរសប្ដីឈ្មោះពូច ពេជ្រ អាយុ៣២ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅខេត្តកំពត បច្ចុប្បន្នរស់នៅកន្លែងកើតហេតុ។
ប្រភពពីស្ត្រីជាបងស្រីជីដូនមួយឱ្យដឹងថា មុនពេលកើតហេតុ បងស្រីជីដូនមួយរបស់នាង ត្រូវប្ដីរបស់គាត់ប្រាប់ថា រាល់ព្រឹកមុនគាត់ចេញទៅធ្វើការប្រាប់ប្រពន្ធកុំដើរលេង ត្រូវមើលកូននៅផ្ទះ ។ ក្នុងពេលនោះដែរ ឮសូរបងស្រីឡូឡាខ្លាំងៗដាក់ប្ដីរបស់គាត់។ មួយសន្ទុះក្រោយមក ស្រាប់តែប្ដីគាត់ដើរចេញពីផ្ទះ ទៅធ្វើការបាត់ ។
បន្ទាប់ពីប្ដីទៅបាត់ ស្រាប់តែបងស្រីជីដូនមួយតូចចិត្ត ព្រោះខឹងប្ដីស្ដីបន្ទោសខ្លាំងៗ ហើយហាមមិនឱ្យដើរចេញពីផ្ទះទៀត បានទៅយកថ្នាំពុលប្រភទថ្នាំទឹកខៀវ ក្នុងប៊ីដុងនៅក្រោមគ្រែដេក មកផឹកអស់ជិត១លីត្រ ។ ក្រោយមក ត្រូវបងប្អូនអ្នកភូមិជិតខាងឃើញ បានជួលម៉ូតូដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
លោកគ្រូពេទ្យបញ្ជាក់ថា ផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវនេះ សាហាវណាស់ សូម្បីផឹកតិចក៏ក្ដៅក្រពះដែរ ។ ដូច្នេះ ស្ត្រីរងគ្រោះគ្មានសង្ឃឹមទេ ។
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត ក្រោយពីមានជម្លោះជាមួយនឹងម្តាយ ក៏តូចចិត្តពេកបានសម្រេចចិត្តគិតខ្លីរត់ទៅផឹកថ្នាំកណ្តៀរ នៅក្រោមដើមគចម្ងាយពីផ្ទះប្រហែល១០០០ម៉ែត្រ។ ហេតុការណ៍នោះ បានកើតឡើងនៅម៉ោង១០នាទីព្រឹក ថ្ងៃទី២៩ កក្កដា ២០១៦ កន្លងទៅ នៅភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ តែមិនបានស្លាប់ភ្លាមៗនោះទេ។
លោកវរសេនីយ៏ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំប្រាប់ឱ្យដឹងថា ស្ត្រីដែលគិតខ្លីនោះឈ្មោះ ភួង ចន្ថា ហៅណេម ភេទស្រី អាយុ ៣១ឆ្នាំ ប្តីឈ្មោះ សំអុន អាយុ៣៧ឆ្នាំ ជនរងគ្រោះបានធ្វើអត្តឃាតដោយផឹកថ្នាំបំពុលសត្វកណ្តៀរ ដោយសារតែបានឈ្លោះប្រកែកជាមួយនឹងម្តាយបង្កើត រឿងទាមទារសុំចែកដីស្រែមិនបាននោះ កាលពេលព្រឹកព្រហាមប៉ងផឹកម្តងហើយ តែត្រូវបានប្តីឃើញ ហើយឃាត់ទាន់ពេល។
លោកវរសេនីយ៍ត្រី ឡុង សារិន បានប្រាប់បន្តថាលុះរហូតមកដល់វេលាម៉ោង១០ព្រឹក ក៏បានដើរទៅឯវាលចម្ការគ មិនមានមានអ្នកណាឃើញ ក៏បានយកថ្នាំបំពុលកណ្តៀរមកផឹក ឡើងបែកពពុះមាត់នូវដង្ហើមតិចៗ បន្ទាប់មកពេលដែលបាត់ ក្រុមសាច់ញាតិរួមនឹងប្តីបាននាំគ្នាទៅតាមរកឃើញ ប្រញាប់សែងយកមកផ្ទះដឹកទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ចាម។
តែគ្រោះអកុសលនៅវេលាម៉ោង១២ ថ្ងៃត្រង់ក៏បានស្លាប់ដោយសារតែជាតិថ្នាំពុលបានជ្រាបពេញខ្លួនទៅហើយ សាកសពក៏បានដឹកយកមកផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានឈ្លោះជាមួយម្តាយបង្កើតរបស់ខ្លួនឈ្មោះ ឈួន ឆាន អាយុ៧០ឆ្នាំ ពីរឿងបែងចែកដីកេរមរតក។
ម្តាយបានស្តីបន្ទោសកូនជាជនរងគ្រោះថា កូនពៅបានដីភូមិ និងផ្ទះសម្បែង រួមនិងដីស្រែចម្ការប៉ុណ្ណឹងហើយ ចង់បានអីទៀតអាញ់ទុកឲ្យបងៗ គេបានសមរម្យខ្លះផង។ ការឈ្លោះពាក្យសម្ដីបន្តិចបន្តួចនេះ ធ្វើឲ្យជនរងគ្រោះអន់ចិត្តនឹងម្តាយខ្លួនថា ម្តាយមិនស្រឡាញ់ខ្លួន ក៏សម្រេចចិត្តទិញថ្នាំបំពុលកណ្តៀរ យកមកផឹកនៅក្រោមដើមគ ឯវាលស្រែចម្ងាយប្រមាណ១០០០ម៉ែត្រ ខាងជើងភូមិអំពិលជ្រុំ។
លោកវរសេនីយ៏ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបញ្ជាក់ថា ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការណ៍ជាមួយគ្រូពេទ្យ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាត ដោយផឹកថ្នាំពុលពិតប្រាកដមែន មិនមានការពាក់ព័ន្ធទៅនឹងករណីផ្សេងឡើយ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!