ដេញ​តាម​ប្រព័ន្ធ GPS ចាប់​បាន​ទាំង​២​នាក់

 
 

ខេត្តកំពង់ឆ្នាំង ៖ យុវជន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ ដេញ​រហូត​ចាប់​បាន​ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បន្ទាប់​ពី​ជន​ទាំង​២​នាក់​នោះ​ បាន​បើក​ទូរស័ព្ទ​ដែល​លួច​បាន​បម្រុង​ យក​ទៅ​លក់ តែ​ដោយសារ​ទូរស័ព្ទ​នោះ​ មាន​ភ្ជាប់​ប្រព័ន្ធ GPS ក៏​ត្រូវ​ម្ចាស់​ដឹង​ប្តឹង​សមត្ថកិច្ច​ ឲ្យ​ដេញ​ចាប់ខ្លួន​តែ​ម្តង ។

លោក ពេ​ជ រ៉ី នាយ​នគរបាល​ការិយាល័យ​ ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ផ​ន លឹ​ម​ហួត អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ និង​ម្នាក់​ទៀត​ឈ្មោះ ទូច ពុទ្ធា​រ៉ា ឆ​វិទូ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ។ ចំណែក​ម្ចាស់​ប្រាក់ និង​ទូរ​សព្ទ័​ដៃ ឈ្មោះ ឌុ​ច សុធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃ្លាំងប្រាក់​ដែរ ។

លោក​បាន​បន្ត​ថា កាលពី​វេលា​រំលង​អា​ធ្រា​ត្រា​ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែសីហា មាន​ចោរ​មួយ​ក្រុម​បាន​ធ្វើ​ សកម្មភាព​គាស់​ផ្ទះ បុរស​ឈ្មោះ ឌុ​ច សុធី ហើយ​លួច​យក​កាបូបដៃ​មួយ​ ដែល​ក្នុង​នោះ​មាន​ប្រាក់​ អា​មេ​រិ​ក​ចំនួន​ ១,០៧៥​ដុ​លា្ល​រ ប្រាក់​ខ្មែរ​ចំនួន​៥០​ម៉ឺន​រៀល និង​ទូរ​សព្ទ័​ដៃ​២​គ្រឿង ដែល​នៅ​ក្នុង​ទូរស័ព្ទ​ ទាំង​២​គ្រឿង​នោះ​ម្ចាស់​បាន​ភ្ជាប់​ប្រព័ន្ធ GPS ហើយ​ពេល​ដឹង​ថា​បាត់ ម្ចាស់​ទូរស័ព្ទ​បើក GPS ដើម្បី​តាមដាន​រក​មិនឃើញ ព្រោះ​ចោរ​បាន​បិទ​ទូរស័ព្ទ​ដៃ​ នោះ​ទៅ​ហើយ ។

ក្រោយមក​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦ ម្ចាស់​បានឃើញ​រលក​ សញ្ញា​ទូរស័ព្ទ​ឡើង​វិញ ទើប​ប្តឹង​សមត្ថកិច្ច​ដេញ​ តាម​ចាប់ខ្លួន​តែ​ម្តង ហើយ​អ្វី​ដែល​សំណាង​ទៀត​នោះ ប្រាក់​ទាំង​ ១,០៧៥​ដុល្លារ​នៅ​ទាំងអស់ បាត់​តែ​ប្រាក់​ខ្មែរ​ ៥០​ម៉ឺន​រៀល​ប៉ុណ្ណោះ និង​ក្រៅពី​នោះ​សមត្ថកិច្ច​ ដកហូត​បាន​ថ្នាំ​ញៀន​ ម៉ា​ទឹកកក​ ២៦​កញ្ចប់​ទៀត​ផង ។

លោក​ប្រធាន​ ការិយាល័យ​បន្ត​ថា ប្រាក់​ចំនួន​ ១,០៧៥​ដុល្លា និង​ទូរស័ព្ទ​ដៃ​ ២​គ្រឿង បាន​រៀបចំ​ប្រគល់​ឲ្យ​ ម្ចាស់​ដើម​វិញ ចំណែក​ជនសង្ស័យ​ បាន​ប្រគល់​ឲ្យ​ការិយាល័យ​នគរបាល​ប្រឆាំង​ គ្រឿងញៀន​ដើម្បី​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ តុលាការ​តាម​ផ្លូវច្បាប់ ដោយ​ចោទប្រកាន់​ ២​ករណី​ផ្សេង​គ្នា ទី​១ ពី​បទ​អំពើ​លួច និង​ទី​២ ពី​បទ​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត យុវជនពីរនាក់បងប្អូនបង្កើត ត្រូវបានប្រជាពលរដ្ឋ ចាប់ខ្លួនប្រគល់អោយ នគរប៉ុស្តិ៍ទន្លេបាសាក់ ក្នុងករណីលួចទូរស័ព្ទជនបរទេស ក្នុងហាងចិនម៉ាម៉ាវង់ ស្ថិតនៅតាមផ្លូវ៣០៨ ក្រុម៣២ ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក ហ៊ាង ថារ៉េត អធិការរងខណ្ឌចំការមន បានបញ្ជាក់ថា ជនសង្ស័យទី១មានឈ្មោះ ថាន់ សុខជា ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅត្រូវបង ប្រុសជនសង្ស័យទី២មានឈ្មោះ ថាន់ សុខចិន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយបងប្រុស។

តាមការសារភារពរបស់ឈ្មោះ ថាន់ សុខជា បាននិយាយថា ខ្លួនបានជិះម៉ូតូឌុបប្អូនប្រុស បានជិះម៉ូតូចេញពីផ្ទះ ក្នុងបំណងដើរលេងទេ តែមកដល់មុខហាងម្ហូបចិន ម៉ាវង់ ក៏ឃើញជនបរទេស មានស្រីប្រុសកំពុងផឹកស៊ី ក្នុងហាងចិននោះ បែកគំនិត ចង់បានទូរស័ព្ទដែលឃើញទុកចោលលើ តុ ខ្លួនក៏បានប្រាប់អោយ ប្អូនប្រុសចុះពីលើម៉ូតូ ដើរចូលទៅក្នុងហាង ឆ្លៀតឱកាសពេលជនបរទេស ទាំងនោះភ្លេចខ្លួន ក៏លូកយកទូរស័ព្ទមួយគ្រឿង រត់ចេញមករកបងដែលរង់ចាំនៅក្រៅ ប៉ុន្តែចៃដន្យត្រូវម្ចាស់ឃើញទាន់ ស្រែកផ្អើលឆោឡោឡើង ហើយដេញចាប់បានទាំង២នាកើបងប្អូន រួចប្រគល់អោយសមត្ថកិច្ចតែម្ដង ។

បច្ចុប្បន្នទាំងបងទាំងប្អូន ត្រូវបាននគរបាល ខណ្ឌចំការមន កសាងសំណុំឯកសារ ដើម្បីចាត់បញ្ជូនទៅតុលាការ ផ្តន្ទាទោស តាមផ្លូវច្បាប់៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម