ខឹងបងជីដូនមួយ វាយខ្លូន៥ដៃចំខ្នង​ទ្រាំមិនបាន ក៏យកកូនកាំបិតចាក់មួយកាំបិទ, ដោយសារនិយាយឌឺរឿងលេងឈូសចាញ់

 
 

ភ្នំពេញ៖) កម្មករលក់គុយទាវតាមរទេះពេលយប់២នាក់ នៅថ្ងៃត្រង់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រយុទ្ធគ្នាមួយ ប្រាវហើយភាគីម្ខាង បានទាញកូនកាំបិតចាក់ទៅលើភាគីម្ខាងទៀត បណ្ដាលឲ្យចំ ពោះរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកភាគីអ្នកដៃដល់ ត្រូវបានកម្លាំងនគរបាល ប៉ុស្ដិ៍ចោមចៅធ្វើការចាប់ខ្លួនបាន និងបាននាំទៅធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។

យុវជនសង្ស័យដែលជាជនដៃដល់ និងត្រូវនគរបាលចាប់ខ្លួននោះ ឈ្មោញ ផៃ តួ អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរជាអ្នកលក់ គុយទាវតាមរទេះ ស្នាក់នៅក្នុងផ្ទះថៅកែរបស់ខ្លួន ស្ថិតក្នុងភូមិកើតហេតុខាងលើនោះ ចំណែកភាគីម្ខាងទៀត ឈ្មោះ ស៊ូ សឿន ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរជាកម្មករលក់គុយ ទាវតាមរទេះ ដូចគ្នានិងស្នាក់នៅក្នុងផ្ទះ ថៅកែដូចគ្នាដែរ។

ជនសង្ស័យបាននិយាយថា នៅមុនពេលកើតហេតុ ខ្លួនរួមជាមួយ បងប្រុសជីដូនមួយម្នាក់ទៀត ឈ្មោះ ធា និងជនរងគ្រោះផង បាននាំគ្នាហូបបាយជុំគ្នា ហើយខណៈនោះបងប្រុសរបស់ខ្លួន បាននិយាយថា យប់មិញគាត់បានលេងឈូសចាញ់ ឈ្មោះ ស៊ូ សឿន អស់លុយចំនួន៣ម៉ឺនរៀលបាត់ទៅហើយ។

បន្ទាប់ពីឮ បងប្រុសជីដូនមួយនិយាយបែបនេះ ខ្លួនបានឆ្លើយថា គ្រាន់តែលេងប៉ុណ្ណឹងចាញ់ដែរ កាត់ជើងចោលទៅ ភ្លាមៗនោះជនរងគ្រោះឈ្មោះ ស៊ូ សឿន មិនបាននិយាយសូម្បីមួយម៉ាត់ ស្រាប់តែក្រោកស្ទុះមកវាយខ្លូន៥ដៃ ចំ

ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  មានក្រុមក្មេងស្ទាវពីរក្រុមជិះម៉ូតូ៦ម៉ូតូ ដូចគ្នាបានបើកការប្រយុទ្ធកាប់ចាក់គ្នា បណ្ដាលឲ្យរងរបួសទាំងសងខាង ត្រូវសមត្ថកិច្ចអន្តរាគមន៍ក្របួចបាន៣នាក់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសង្ស័យទី១ឈ្មោះ ធី ភាព អាយុ១៨ឆ្នាំ មានមុខរបរលាងរថយន្តស្នាក់នៅម្តុំអូឡាំពិក មានស្រុកកំណើតនៅអ្នកលឿង។ ទី២,ឈ្មោះ ជា វណ្ណី ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរលាងរថយន្តស្នាក់នៅ ម្ដុំអូឡាំពិកមានស្រុកកំណើត រស់នៅអ្នកលឿងទី៣ឈ្មោះ ហេងហួត ភេទប្រុស មានមុខរបរលាងរថយន្តមានស្រុកកំណើតនៅជាមួយគ្នា។

សាក្សីជនរងគ្រោះបានឲ្យដឹងថា ក្រុមក្មេងស្ទាវជិះម៉ូតូ៥គ្រឿង មានគ្នាជិត១០នាក់ បានចេញពីក្លឹបមួយកន្លែងនៅម្ដុំអាងទឹកកាណាឌីយ៉ា បានជិះពីលិចទៅកើតគោលបំណងត្រឡប់ទៅផ្ទះ ខណ:មកដល់ចំណុចកើតហេតុច្រមុះជ្រូកស្ទឹងមានជ័យ ក៏មានក្រុមស្ទាវមួយក្រុមទៀត ជិះម៉ូតូ៥មួយគ្រឿង មកពីក្រោយពុំដឹងមានរឿងអ្វីបានដកខ្សែក្រវ៉ាត់ ខ្លះយកវ៉ៃទៅលើពួកគេពួកគេ។

ស្រាប់តែភាគីម្ខាងទៀត បានដេញវ៉ៃវិញបណ្ដាលឲ្យរងរបួសខ្លះ ពកក្បាល ខ្លះប៉ោងភ្នែកដូចគ្នាភ្លាមៗនោះ ក៏ត្រូវបានសមត្ថិច្ចឃាត់ខ្លួនបានចំនួន៣នាក់ និងបក្សពួកមួយចំនួនទៀត បើកម៉ូតូគេអស់តែម្ដង។

វត្ថុតាំងដកហូតមានខ្សែក្រវ៉ាត់ និងម៉ូតូសង់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1BC-0114 ជនក្រុមក្មេងស្ទាវទាំងបីនាក់ ត្រូវបានកម្លាំងអន្តរារគមន៍ក្រុងនាំខ្លួន ទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យ បណ្ដោះអាសន្ន និងបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌចំការមន ចាត់ការទៅតាមផ្លួវច្បាប់៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម