ច្រាំងទន្លេក្រុងកំពង់ចាម រងការបាក់ស្រុតច្រើនកន្លែង
ខេត្តកំពង់ចាម ៖ ច្រាំងទន្លេចាប់ពីត្រង់ចំណុច មុខសណ្ឋាគារមេគង្គ និងចំណុចមុខខណ្ឌរដ្ឋបាលជលផលខេត្ត បានបាក់ស្រុតនាពេលកន្លងមក បង្កឲ្យពលរដ្ឋដែលមានផ្ទះនៅតាមមាត់ទន្លេ មានក្តីកង្វល់ខ្លាចបាក់ ដល់ផ្ទះរបស់ពួកគាត់។
ច្រាំងទន្លេនេះ ត្រូវបានក្រសួងធនធានទឹក ចំណាយថវិការាប់រយលានរៀល ដើម្បីសាងសង់ច្រាំងទន្លេពីបេតុងរឹងមាំ ហើយខ្ពស់ការពារមិនឲ្យ ទឹកទន្លេជន់លិចក្រុងកំពង់ចាមកើតទៀតនោះទេ តែការរៀបជញ្ជាំងបេតុងនោះ ត្រូវបានពលរដ្ឋរិះគន់ថា បានធ្វើកេងនូវលក្ខណៈ បច្ចេកទេសខ្លះមិនបាន ១០០ភាគរយ។
លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែសីហានេះថា នាពេលកន្លងមកនៅពេល ដែលរដូវទឹកទន្លេមេគង្គ ឡើងម្តងៗនោះ បានធ្វើឲ្យទឹកហៀរចូលមក លិចតាមផ្លូវមាត់ទន្លេ ជួនពេលខ្លះ ត្រូវបានដាក់បារាសមិនឲ្យមានយានយន្តបើក ឆ្លងកាត់នោះទេ ព្រោះតែនាំឲ្យបង្កខូចផ្លូវថ្នល់។ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងស្ថាប័នពាក់ព័ន្ធ មាននគរបាល កងរាជអាវុធហត្ថ និងទាហាន រាប់រយពាន់នាក់ បាននាំគ្នាច្រកបាវខ្សាច់ ទប់ទឹកតាមមាត់ទន្លេ ដើម្បីចៀសវាងកុំឲ្យទឹកហូរចូលលិច ក្រុងកំពង់ចាម។
លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាមបានបន្តថា ដោយសារតែចរន្តទឹកទន្លេក្នុងរដូវវស្សាបានហូរខ្លាំង ពេកនោះធ្វើឲ្យហូរច្រោះដី ផ្នែកខាងក្រោម បាក់ច្រាំងទន្លេត្រង់ចំណុចមុខសណ្ឋាគា រកាលពេលកន្លងមក សូម្បីតែសំណង់អាគារលក់ដូរ ក៏ត្រូវបានបាក់ស្រុតដែរ តែមិនមានគ្រោះថ្នាក់ ដល់មនុស្សទេ។ ច្រាំងទន្លេបានបន្ត បាក់រហូតដល់ត្រង់ចំណុច មុខខណ្ឌរដ្ឋបាល ជលផលខេត្តរាប់រយម៉ែត្រ ត្រូវបានថ្នាក់ដឹកនាំខេត្តបានចុះមកពិនិត្យ មើលក្នុងរដូវប្រាំងឆ្នាំ២០១៥។
ក្រសួងធនធានទឹក និងឧតុនិយម បានចំណាយប្រាក់ជាច្រើន ដើម្បីសាងសង់ច្រាំងទន្លេពីបេតុង ចាប់ផ្តើមក្បែរមុខសណ្ឋារ មេគង្គប្រវែង២១០ម៉ែត្រ ហើយមកដល់ឆ្នាំ២០១៦ ក៏បានចាប់ផ្តើមធ្វើបន្តទៀត ត្រង់មុខខណ្ឌជលផលខេត្ត រហូតដល់ក្រោមស្ពានគីហ្ស៊ុណា មានប្រវែង១៨០ម៉ែត្រ ដែលកំពុងតែដំណើរការ ធ្វើជិតរួចរាល់ហើយ ដែលច្រាំងបេតុងនោះ ធ្វើខ្ពស់ជាងនីវ៉ូទឹក ទន្លេមេគង្គ ដើម្បីការពារកុំឲ្យទឹកលិចចូលក្រុងកំពង់ចាម។
ពលរដ្ឋម្នាក់បាន លើកហេតុផលថា ច្រាំងបេតុងត្រង់ដើមជ្រៃ ជិតគល់ស្ពានគីហ្ស៊ុណា គាត់ឃើញជាងសំណង់ បូកស៊ីម៉ងត៍តែខាងក្រៅ ចំណែកខាងក្នុងវិញ មិនបានបូកនោះទេ ពោលគឺគេចាក់ដីយកតែម្តង តាមលក្ខណៈបច្ចេកទេស ត្រូវតែបូកស៊ីម៉ង់ត៍ទាំងសងខាងការពារ កុំឲ្យពេលដែលទឹកទន្លេ ឡើងមកជ្រាបបាន តែនេះទំនងជាងធ្វើកេងយកចំណេញ ទើបបាត់បង់នូវគុណភាព។
នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ លោក អ៊ុំ វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានប្រាប់ឲ្យដឹងដែរថា ចំពោះមូលហេតុ ដែលរូបលោកមិនឲ្យជាងបិទស៊ីម៉ង់ត៍ ពីក្នុងដោយសារតែ ឥដ្ឋត្រូវបានរៀបឡើង៣តឹក ហើយត្រង់កណ្តាលត្រូវបានបិទស៊ីម៉ងត៍ជិត ហេតុដូច្នេះហើយ ទឹកមិនអាចជ្រាប កើតនោះទេ គម្រោងចុងក្រោយប្រវែង១៨០ម៉ែត្រនេះ ត្រូវចំណាយទឹកប្រាក់ចន្លោះពី ៦០ទៅ៧០ម៉ឺនដុល្លារថែមទៀត ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!