បុកបង្កាន់ដៃស្ពាន ជុងដៃម៉ូតូរយះសាច់ មើលឃើញសួត និងបេះដូង
ព្រៃវែង៖ បុរសម្នាក់ បានជិះម៉ូតូគ្រោះថ្នាក់ ដោយខ្លួនឯង បុកបង្កាន់ដៃស្ពាន ជុងនឹងដៃម៉ូតូរយះសាច់ មើលឃើញសួត និងបេះដូង ហេតុការណ៍នេះកើតឡើង នៅម៉ោង០៣៖២០នាទី ថ្ងៃទី១៦ ខែសីហានេះ ស្ថិតនៅផ្លូវជាតិលេខ៨ ត្រង់ចំណុចស្ពានជ្រៃ ភូមិជ្រៃ ឃុំរាប ស្រុកពារាំង។
បើតាមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុន ឡេងជី អាយុ២៩ឆ្នាំ រស់នៅភូមិពារាំង ឃុំរាប ស្រុកពារាំង បានជិះម៉ូតូវេវ ពណ៌ក្រហម ធ្វើដំណើរតាមផ្លូវជាតិលេខ៨ ពីលិចទៅកើត លុះដល់ស្ពានជ្រៃ ក៏បានរេចង្កូតប៉ះបង្កាន់ដៃស្ពាន ដោយខ្លួនឯង រួចជុងដៃម៉ូតូរយះសាច់មើលឃើញសួត និងបេះដូង គួរឲ្យស្រាវសាច់ណាស់។
ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកម៉ូតូបានប្រគល់ជូនក្រុមគ្រួសារវិញ៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន រថយន្តស៊េរីទំនើបពាក់ស្លាកលេខ ខេមរភូមិន្ទ ១គ្រឿងបានបើកទៅបុកខឿនសួនច្បារ បន្តទៅបុកអ្នកលក់សាំងដបតាមចិញ្ចើមផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ ហើយជ្រុលទៅបុកម៉ាស៊ីនATM របស់ធនាគា ភ្នំពេញពាណិជ្ជទើទៅមុខលែងរួច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ។
សាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក តូយូតា កាមរី ហាយប្រ៊ិជ ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-3985 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ព្រមទាំងមានដឹកនារីម្នាក់ផងដែរ បានបើករថយន្តលឿនដូចព្យុះតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែពេលរថយន្តបើកមកដល់កែងផ្លូវសុធារស រថយន្តបានទៅបុកខឿនសួនច្បារធ្វើឲ្យរថយន្តបោកទៅខាងស្តាំដៃបុករះកន្លែងលក់សាំងដបតាមផ្លូវ បណ្តាលឲ្យអ្នកលក់សាំងម្នាក់កៀបជាប់នៅក្រោមរថយន្តរងរបួសធ្ងន់ ចំណែករថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុកម៉ាស៊ីនដកប្រាក់(ATM)របស់ធនាគារ ភ្នំពេញពាណិជ្ជ បែកកញ្ចក់ខ្ទេចអស់ ទើបរថយន្តអស់ល្បឿនទៅមុខលែងរួច ។ ភ្លាមៗនោះគេឃើញស្ត្រីម្នាក់ដែលរួមដំណើរក្នុងរថយន្តបានចុះពីរថយន្តឡើងជិះរ៉ឺម៉កម៉ូតូចេញទៅបាត់ សល់តែអ្នកបើកបរដើរទ្រេតទ្រោត ស្រែកថា គេជាសមត្ថកិច្ច អ្នកណាហ៊ានធ្វើអីគេ ។
សាក្សីបន្តទៀតថា សំណាងណាស់ដែលនគរបាលទៅដល់កន្លែងកើតហេតុទាន់ពេល និងបាននាំខ្លួនជនបង្កទៅប៉ុស្តិ៍ បើយឺតតែបន្តិចម្ល៉េះជនបង្កត្រូវប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងបាត់ទៅហើយ ព្រោះជនបង្ករូបនោះធ្វើប្ញកពារច្រងេងច្រងាង អាងខ្លួនឯងជាអ្នកមានលុយ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លិនិចឯកជនភ្លាមៗ រីឯជនបង្ក និងរថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យខាងជំនាញបញ្ចូនទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយតាមនិតិវិធី ។
ប្រជាជនជាច្រើនបានសំណូមពរដល់សម្ថកិច្ចមេត្តាដាក់ទោសឲ្យធ្ងន់ធ្ងរដល់ជនបង្កដែលបើកបរក្នុងស្ថានភាពស្រវឹង ព្រោះវាល្មើសនឹងច្បាប់ចរាចរជើងគោកថ្មី ម្យ៉ាងទៀតជនបង្កបានបញ្ចេញប្ញកពារមើលងាយដល់ជីវិតអ្នកដទៃទៀត ហាក់បីដូចជាជីវិតមនុស្សមានលក់តាមទីផ្សារអ៊ីចឹង ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!