ស្ត្រីម្នាក់ចាញ់បោកគេអស់ប្រាក់ ប្រាំលានប្រាំពីរសែនរៀល
ខេត្តរតនគិរី ៖ ស្ត្រីម្នាក់បានចាញ់បោកបុរសម្នាក់ ដែលជាអ្នកមកពីចម្ងាយ ហើយបានមកដល់ខេត្តរតនគិរី ក៏បានជួបស្ត្រីម្នាក់នេះ ដោយសារសមត្ថកិច្ច ចាប់កូនគាត់ដាក់គុកភ្នំស្វាយ ពីបទសេពគ្រឿងញៀន។
ហើយរូបគាត់ក៏បានជួប បុរសម្នាក់ដែលអួតខ្លួន ថាគេធ្វើការធំ និងជាមេធាវីដើរដោះរឿងក្តី រឿងវិវាទដីធ្លីសព្វបែបយ៉ាង តាមបណ្តាខេត្តមួយចំនួន ហើយបានប្រើឈ្មោះអ្នកធំថែមទៀត។
បុរសរូបនោះប្រើ ឈ្មោះចំស្នងការរង នៃស្នងការដ្ឋានខេត្តរតនគិរីម្នាក់ ទើបធ្វើឲ្យស្ត្រីរូបនោះជឿបាក់ចិត្តស្លុង ក៏ប្រគល់លុយឲ្យបុរស នោះអស់ចំនួន ៥.៧០០.០០០៛(ប្រាំលានប្រាំពីរសែនរៀល)។ បុរសឆបោកនោះប្រាប់ទៅ ស្ត្រីរងគ្រោះថា គេធានាដឹកកូនប្រុសចេញពីមន្ទីរឃុំឃាំង យកទៅឲ្យដល់ផ្ទះ ទើបគេយកលុយគ្រប់តែម្តង។
តែមិនដឹងជាយ៉ាងណានោះទេ ស្រាប់តែបុរសឆបោកនោះ បើកឡានទៅយកលុយដល់ផ្ទះស្ត្រីនោះតែម្តង ដោយពុំឃើញដឹក កូនប្រុសនោះទេ ហើយគេបានប្រាប់ទៅស្ត្រីនោះថា គេត្រូវការលុយចាំបាច់ ត្រូវឲ្យអ្នកធំម្នាក់ ទើបកូនមីងឯងឆាប់បាន ចេញពីមន្ទីរឃុំឃាំង។
ស្ត្រីដែលចាញ់បោកគេនោះមានឈ្មោះ ព្រំ នី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកតាវែង និងមានប្តីឈ្មោះ ជុំ អន អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានកូនក្នុងបន្ទុក៣នាក់ មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្ននៅស្រុកតាវែង។
តាមសម្ដីស្ត្រីរងគ្រោះប្រាប់ឲ្យដឹងថា កូនប្រុសដែលត្រូវនគរបាល ចាប់ខ្លួននោះមានឈ្មោះ អ៊ែល ចាន់អឿន អាយុ២២ឆ្នាំ សមត្ថកិច្ចចោទពីបទ សេពគ្រឿងញៀន ចាប់ខ្លួនកូនប្រុសគាត់នៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ១០និង៣០នាទីព្រឹក ដោយកូនប្រុសគាត់ជិះម៉ូតូ ជាមួយមិត្តភក្ដិម្នាក់ ហើយសមត្ថកិច្ចចាប់ នៅតាមផ្លូវ រីឯវត្ថុតាងដែលឃើញនោះមាន ម្សៅពណ៌ស មួយកញ្ចប់តូចបើគិតពីតម្លៃគឺ ៥ម៉ឺនរៀលប៉ុណ្ណោះ។
បុរសដែលបោកលុយ ស្ត្រីរូបខាងលើនេះ ប្រើលេខទូរស័ព្ទលេខ 097 83 66 111 / 0973333 930 ក្រោយពីបានលុយដល់ដៃ ហើយបុរសរូបនេះបានបិទទូរស័ព្ទ ហើយរត់គេចខ្លួនបាត់ពីខេត្តរតនគិរី មិនដឹងទៅទីណានោះទេ ស្ត្រីរងគ្រោះរូបនោះក្រោយពីទូរស័ព្ទទៅជនបោកប្រាស់នោះ មិនចូលទើបគាត់ដឹងថា ចាញ់បោកគេហើយ។
ក្រោយដឹងថាខ្លួនចាញ់បោកគេ គាត់ក៏បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនៅស្រុកតាវែង និងមានគេផ្តល់យោបល់ឲ្យគាត់ ដាក់ពាក្យបណ្តឹងទៅតុលាការទៀត ព្រមទាំងឲ្យយក លេខទូរស័ព្ទទាំង ២ខ្សែដែលជនបោកប្រាស់នោះ ទៅពិនិត្យក្រុមហ៊ុនមិត្តហ្វូនក្រែងមាន អត្តសញ្ញាប័ណ្ណ បើមានអត្តសញ្ញាប័ណ្ណហ្វូតូ មួយសន្លឹកចេញមកដើម្បីគាត់យករូបនោះ ទៅបង្ហាញសមត្ថកិច្ចខេត្តរតនគិរី ក្រែងចាប់ខ្លួនជនបោកប្រាស់នោះបាន ព្រោះជននោះជិះរថយន្តធ្វើសកម្មភាព តែស្ត្រីរងគ្រោះមិនស្គាល់ម៉ាករថយន្តនោះទេ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!