ផ្ទះកត់កន្ទយលេខដ៏ធំនៅខណ្ឌ ពោធិសែនជ័យ ត្រូវកម្លាំងនគរបាលចុះបង្ក្រាប, ឃាត់ម្ចាស់ទីតាំងម្នាក់
(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាបនៅផ្ទះកត់កន្ទុយលេខដ៏ធំមួយកន្លែង ស្ថិតនៅនៅផ្ទះល្វែងក្នុងសង្កាត់ត្រពាំងក្រសាំង។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ បានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងនគរបាលរបស់លោក បានធ្វើការឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ដែលជាមេឆ្នោត មានឈ្មោះ ម៉ៅ ចាន់អាយុ៣៤ឆ្នាំ ហើយនាំមកកាន់់អធិកាដ្ឋានដើម្បីបន្តនិតិវិធី។
លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា សម្រាប់ល្បែងស៊ីសងនៅតាមមូលដ្ឋានរបស់លោកនោះ គឺមិនអនុញ្ញាតឲ្យមានវត្តមាននោះឡើយ ពីព្រោះនេះជាផែនការរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដែលបញ្ជាឲ្យនគរបាលតាមបណ្តាខណ្ឌត្រូវលុបបំបាត់ឲ្យអស់។
លោកសូមបញ្ជាក់យ៉ាងច្បាស់ថា បើសិនលោកមានការជាប់ពាក់ព័ន្ធជាមួយវង់ល្បែងសីុសងនោះ លោកមិនដឹកនាំកម្លាំងចុះមកបង្ក្រាបនោះឡើយ ហើយការបង្ក្រាបនេះ គឺធ្វើឡើងជាច្រើនលើកមកហើយ។
សម្រាប់ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តទៀត៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនមានស្ត្រីម្នាក់ដើរកត់កន្ទុយលេខតាមផ្ទះ និងតាមហាងកាហ្វេ ស្រាប់តែត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ បង្ក្រាបនិងឃាត់ខ្លួន ដែលត្រូវគេរិះគន់សមត្ថកិច្ចថា ចាប់បានតែអ្នកកត់តូចតាច រីឯមេធំៗ បើកដំណើរការយ៉ាងរលូន។
ការឃាត់ខ្លួនស្ត្រីកត់កន្ទុយលេខខាងលើនេះបានធ្វើឡើង កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៩០៧ ក្រុមទី១៦ ភូមិទួលសង្កែ សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ បានបញ្ជាក់ថា ការបង្ក្រាបករណីល្បែងកន្ទុយលេខនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងមួយចំនួនដូចជា៖ក្រដាសកត់ឆ្នោតមួយចំនួន ប៊ិច២ដើម កាស្យូគិតលេខ១ បន្ទាត់១ និងថវិកាចំនួន៣ម៉ឺនរៀល ។
មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែបានបន្តទៀតថា ស្ត្រីត្រូវឃា ត់ខ្លួនឈ្មោះទេស ស៉ីថាត អាយុ៣០ឆ្នាំ មានមុខរបរលក់ដូរ និងឆ្លៀតកត់កន្ទុយលេខកំបិចកំប៉ុកប៉ុណ្ណោះ ស្នាក់នៅផ្ទះ លេខ៥៥៥ ផ្លូវលេខ៩០៧ ក្រុមទី១៦ ភូមិទួលសង្កែ ខណ្ឌ ឬស្សី កែវ ។
បច្ចុប្បន្ន ស្ត្រីត្រូវសង្ស័យពាក់ព័ន្ធប្រព្រឹត្តល្បែងកត់ឆ្នោត បាននិងកំពុងបន្តសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!