តុលាការខេត្តកំពង់ធំកោះហៅសមាជិកសហគមន៍ការពារព្រៃឈើ៩នាក់
តុលាការខេត្តកំពង់ធំ បានចេញដីកាកោះហៅសមាជិកសហគមន៍ការពារព្រៃឈើចំនួន ៩នាក់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ មកកាត់ទោសក្រោមបទចោទថា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន។ ទាក់ទងនឹងបញ្ហានេះ មន្ត្រីការពារព្រៃឈើលើកឡើងថា សំណុំរឿងនេះជាសំណុំរឿងយូរឆ្នាំមកហើយ ដែលតុលាការធ្លាប់បានសាកសួរជាច្រើនលើក នៅតែមិនទាន់ដោះស្រាយបញ្ចប់។
សាលាដំបូងខេត្តនឹងបើកសវនាការជំនុំជម្រះ នៅថ្ងៃទី២១ កក្កដា ខាងមុខរឿងក្តីមួយទាក់ទងសហគមន៍ការពារព្រៃឈើ នៅឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ក្នុងចំណោមមនុស្សដែលតុលាការបានកោះហៅមនុស្សទាំង ៩នាក់នោះ មានមេភូមិម្នាក់ដែរ។ ដីកាកោះហៅចេញដោយព្រះរាជអាជ្ញារង សាយ ណូរ៉ា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤។
មេភូមិជាំស្វាយ លោក ម៉ៅ ធា ឲ្យដឹងនៅថ្ងៃទី១៥ កក្កដា ថា លោក និងសហគមន៍ការពារព្រៃឈើទៅឃាត់ស្ត្រីម្នាក់ឈ្មោះ អុល រដ្ឋា ដែលទៅកាប់រានព្រៃសហគមន៍របស់ពួកគាត់ នៅឃុំមានរិទ្ធ កាលពីឆ្នាំ២០១១។ ក្រោយមក អុល រដ្ឋា បានប្ដឹងអាជ្ញាធរមូលដ្ឋានថា ពួកគាត់ទៅដកដំឡូងមីរបស់អ្នកស្រីដាំនៅលើដីសហគមន៍ដែលកាប់រានហើយនោះ។ លោកបញ្ជាក់ថា ពួកគាត់មិនបានដកទេ គ្រាន់តែដើរឆ្លងកាត់។ លោក ម៉ៅ ធា សម្ដែងពីក្ដីអស់សង្ឃឹមថា គាត់ជាអាជ្ញាធរថ្នាក់ក្រោមមួយរួប ធ្វើការដើម្បីយុត្តិធម៌ តែបែរកងកម្លាំងស្រុកសណ្ដាន់ ជួយ អុល រដ្ឋា ដាក់សំណុំរឿងប្ដឹងពួកគាត់ទៅតុលាការទៅវិញ៖ «សំឡេង»។
តំណាងសហគមន៍ការពារព្រៃឈើឃុំមានរិទ្ធ លោក ហៀង វុទ្ធី បញ្ជាក់ថា ពួកគាត់ត្រូវបានតុលាការកោះហៅទៅសាកសួរពីរលើកមកហើយ កាលពីឆ្នាំ២០១១ និងឆ្នាំ២០១២។ លោកបញ្ជាក់ថា អ្នកស្រី អុល រដ្ឋា ជាអ្នកមកពីស្រុកឆ្ងាយ ទៅកាប់រានដីព្រៃសហគមន៍ពួកគាត់ប្រមាណ ៨ហិកតារ យកធ្វើជាដីផ្ទាល់ខ្លួន។ លោកអះអាងថា កាលពីនិស្សិតវាស់វែងដីចុះទៅ ក៏និស្សិតមិនវាស់វែងធ្វើប្លង់កម្មសិទ្ធិជូនដែរ៖ «សំឡេង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកស្រី អុល រដ្ឋា ដើម្បីសុំការបំភ្លឺជុំវិញនឹងការចោទប្រកាន់នេះបាននៅឡើយទេ នៅថ្ងៃទី១៥ កក្កដា។
ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ ដែលទើបផ្លាស់ថ្មីនោះ លោក សាយ ណូរ៉ា មានប្រសាសន៍ថា ដោយសារសំណុំរឿងច្រើនពេក លោកមិនអាចធ្វើអត្ថាធិប្បាយភ្លាមៗបានទេ តែលោកបញ្ជាក់ថា លោកនឹងពិនិត្យមើលសំណុំរឿងនេះយ៉ាងហ្មត់ចត់ ដើម្បីផ្ដល់យុត្តិធម៌ភាគីទាំងសងខាង៖ «សំឡេង»។
ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈឹម សាវុធ បានចោទប្រកាន់ថា សំណុំរឿងនេះជាប់ពាក់ព័ន្ធនឹងរឿងពុករលួយ បើមិនដូច្នោះទេ តុលាការមិនចេញដីកាចោទប្រកាន់ទៅលើសហគមន៍ការពារព្រៃឈើ និងប្រធានភូមិ ដែលខំការពារព្រៃឈើ បែរជាត្រូវជាប់បណ្ដឹងនៅតុលាការនេះវិញទេ។ លោកអំពាវនាវឲ្យតុលាការ ជួយរកយុត្តិធម៌ជូនអ្នកទាំង ៩នាក់នេះនៅពេលបើកសវនាការជំនុំជម្រះនោះ៕ ប្រភព www.rfa.org
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!