គណ:កម្មការផ្សារ និងកម្លាំងជំនាញ ចុះពិនិត្យម្ហូបអាហាររដូវសែនក្បាលទឹក
រាជធានីភ្នំពេញ ៖ ដើម្បីរក្សាបាននូវសុវត្ថិភាព សុខុមាលភាព ជូនប្រជាពលរដ្ឋអាជីវករ និង អតិថិជន នៅថ្ងៃទី១៦ ខែសីហា ២០១៦ គណៈកម្មការផ្សារអូរឬស្សី បានសហការណ៍ជាមួយ ក្រុមការងារដឹកនាំដោយលោក សៀង បូរិន ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ លោក យ៉ាន់ ពៅ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល លោកស្រី កែប ច័ន្ទសោភា ប្រធានបសុពេទ្យប្រចាំខណ្ឌ៧មករា និងមន្ត្រីក្រោមឱវាទ បានចុះផ្ទាល់ដល់ទីតាំងលក់ដូរនៅក្នុងបរិវេណផ្សារដើម្បី
ទី១.ត្រួតពិនិត្យការដឹកជញ្ជូនបក្សី (មាន់ ទា) មកពីបណ្តាខេត្តនានា ទី២.ត្រួតពិនិត្យផលិតផល មានដើមកំណើតពីសត្វ (ជ្រូកខ្វៃ មាន់ខ្វៃ ទាខ្វៃ) ទី៣.ត្រួតពិនិត្យការដឹកជញ្ជូន សាច់សត្វមកពីទីសត្តឃាត មកកាន់កន្លែងតាំងលក់ (ណែនាំឲ្យមានការវេចខ្ចប់ និង រក្សាអនាម័យក្នុងការដឹកជញ្ជូន) សម្ភារត្រូវស្អាតជាប្រចាំ ទី៤.ធ្វើជីវ:សុវត្ថិភាព កន្លែងតាំងលក់ និង តាមដងផ្លូវ ដោយប្រើប្រាស់ថ្នាំសម្លាប់មេរោគTH4។
លោក ឡេង គឹមស្រុង ប្រធានគណៈកម្មការផ្សារអូឬស្សី បានថ្លែងឲ្យដឹងថា យើងបង្កើតការងារសហការណ៍ ត្រួតពិនិត្យផលិតផល ទំនិញ បន្លែផ្លែផ្កា សត្វបក្សាបក្សី សាច់មាន់ សាច់ជ្រូក ពេលយមកធ្វើជាម្ហូបអាហារ មិនសំដៅពេលវេលានោះទេ គឺតែងធ្វើជាប់ជាប្រចាំ។
ប៉ុន្តែថ្ងៃនេះដោយសារ ជាថ្ងៃចិនសែនក្បាលទឹក ប្រជាពលរដ្ឋមានតម្រូវការដូចជា ជ្រូកខ្វៃ ទាខ្វៃ មាន់ខ្វៃ ទើបគណ:កម្មការផ្សារ ត្រូវសហការជាមួយកម្លាំងជំនាញ ចុះធ្វើកិច្ចការនេះដើម្បីពិនិត្យមើល និងណែនាំដល់អាជីវករ គោរពនិងអនុវត្តតាមគោលការ៤ចំណុចនេះ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!