គួរឲ្យរន្ធត់! រន្ទះបាញ់សម្លាប់បុរស ៤នាក់ ពេលកំពុងជ្រកក្នងខ្ទម នៅខេត្តកំពង់ឆ្នាំង, ក្មេងប្រុសម្នាក់រួចផុតពីស្លាប់
(កំពង់ឆ្នាំង)៖ បុរស៤នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយរន្ទះបាញ់ចំ ខណ:ដែលពួកគេកំពុងជ្រកក្រោមខ្ទមតូចមួយ ពេលភ្លៀងកំពុងធ្លាក់ខ្លាំង ប៉ុន្តែក្មេងប្រុសម្នាក់បានរួចផុតពីសេចក្តីស្លាប់ នៅក្នុងគ្រោះធម្មជាតិមួយនេះ។
គ្រោះធម្មជាតិដ៏កាចសាហាវនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចខ្ទមស្រែមួយ ក្នុងភូមិព្រៃសំពៅ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
មន្រ្តីនគរបាលស្រុករលាប្អៀរ បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍រន្ទះបាញ់នេះរួមមាន១/ ឈ្មោះ ម៉ៅ សារ៉េត អាយុ៥៤ឆ្នាំ ២/ឈ្មោះ ម៉ៅ ចន្ថា អាយុ១៧ឆ្នាំ ៣/ឈ្មោះ សាត ជុំ អាយុ២៣ឆ្នាំ និង៤/ឈ្មោះ ចំ ពិសិដ្ឋ អាយុ២១ឆ្នាំ ដែលជនរងគ្រោះទាំងនេះ មានទីលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ ។
មន្រ្តីនគរបាលបានបន្តទៀតថា នៅវេលាកើតហេតុខាងលើ មានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំជាមួយនឹងខ្យល់ព្រមទាំងផ្គរ
ន្ទះផងដែរ។ ពេលនោះជនរងគ្រោះមានគ្នា៥នាក់ បាននាំគ្នាចូលជ្រកនៅក្នុងកូនខ្ទមមួយ ហើយក៏ត្រូវរន្ទះបាញ់ត្រូវចំជនរងគ្រោះ៤នាក់ ដែលអង្គុយនៅលើខ្ទមនោះ ដោយឡែកក្មេងប្រុសម្នាក់ដែលដេកនៅលើខ្ទមនោះដែរ រួចផុតពីគ្រោះថ្នាក់មិនមានរងរបួសអ្វីឡើយ។
ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានបុរសម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ចំណុចវាលស្រែបឹងអង្កោល ខាងលិចភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកអនុសេនីយ៍ឯក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនាព្រឹកនេះថា ជនរងគ្រោះមានឈ្មោះ ធុច ធឿម ភេទប្រុស អាយុ៣៨ឆ្នាំ មានប្រពន្ធឈ្មោះ សុន លី អាយុ៣២ឆ្នាំ មានកូនប្រុសស្រី ក្នុងបន្ទុក២នាក់ បច្ចុប្បន្នរស់នៅភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកអធិការរងបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះទៅដេញក្របី ខណៈនោះមេឃកំពុងតែមានភ្លៀងធ្លាក់ លាយឡំជាមួយផ្លេកបន្ទោល ពេលជនរងគ្រោះបានដើរមកដល់ចំណុចវាលស្រែកើតហេតុ ស្រាប់តែមានរន្ទះបាញ់ចំជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច។
គួររំលឹកដែរថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ មានបុរសម្នាក់ ក៏ត្រូវរន្ទះបាញ់ស្លាប់ដែរ នៅភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខណៈកំពុងស្ទូងស្រូវ ពេលមេឃកំពុងធ្លាក់ភ្លៀងផងដែរ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!