សម្រេចតម្កល់សាលដីកា ក្រុមគ្រួសារលោកថោង សារ៉ាត់ ពីបទរក្សាទុកអាវុធខុសច្បាប់
ភ្នំពេញ: តុលាការកំពូល នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះ រកឃើញថាក្រុមគ្រួសារលោក ថោង សារ៉ាត់ រួមមានម្តាយ ឪពុក និង លោក ថោង សារ៉ាត់ មានទោសពីបទរក្សាទុកអាវុធ ខុសច្បាប់វែងខ្លីចំនួន១១ដើមដដែល ដោយសម្រេចដោយកំបាំងមុខ តម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការពេញទាំងមូល។ ការសម្រេចរបស់តុលាការនេះ ត្រូវបាន លោក ហាវ ស៊ីណាត មេធាវីការពារជនជាប់ចោទ បដិសេធពុំធ្វើអត្ថាធិប្បាយបន្ថែមទេ ។
ជនជាប់ចោទក្នុងសំណុំរឿងនេះ រួមមានលោក ថោង សារ៉ាត់ ហៅជិន អាយុ៣៨ឆ្នាំ អតីតមានងារជាឧកញ៉ា និងជាម្ចាស់បុរី៩៩៩ ឪពុកឈ្មោះ ថោង ចំរើន ហៅ តាំង ចំរើន អាយុ៦៣ឆ្នាំ និង ម្តាយឈ្មោះ កែវ សារី អាយុ៥៥ឆ្នាំ ។
គួររំលឹកថា លោក ថោង សារ៉ាត់ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និង ឪពុកម្ដាយ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ចំនួន១១ដើម ប្រព្រឹត្តកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្ទះលេខ៩២១ ផ្លូវលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ ៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ជាអំពើសាហាវឃោរឃៅព្រៃផ្សៃនៅកណ្តាលរាជធានីភ្នំពេញ បានកើតឡើងកាលវេលាម៉ោង៧ និង១៨នាទីយប់ ថ្ងៃទី២២ វិច្ឆិកា ២០១៤ ពេលលោកឧកញ៉ា អ៊ឹង ម៉េងជឺ ចុះពីរថយន្តឡិចស៊ីស៥៧០ ពណ៌ឈាមជ្រូក បំណងចូលទិញផ្លែឈើ នៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។ ឃាតករបានដកកាំភ្លើងខ្លីពីចង្កេះចុះពីលើម៉ូតូដើរសំដៅទៅបាញ់ជនរងគ្រោះមិនដកដៃ បាញ់ហើយបាញ់ទៀត បាញ់ទាល់តែលោកឧកញ៉ា អ៊ឹង ម៉េងជឺ ក្រាបនៅដី ឈាមហូរជោគខ្លួននៅចំពោះមុខមហាជន ទើបជនដៃដល់ឡើងជិះម៉ូតូគេចខ្លួនដោយសុវត្តិភាព ។
មន្ត្រីសាលាដំបូងបញ្ជាក់ថា ជនត្រូវចោទមាន៥នាក់ ១-ឧកញ៉ា ថោង សារ៉ាត់ អាយុ៤៥ឆ្នាំ, ២-ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ, ៣-ឈ្មោះ លី សៅ ហៅ វី ភេទប្រុស អាយុ៤២ឆ្នាំ (២នាក់នេះជាប់ពាក់ពន្ធពីបទឃាតកម្មគិតទុកជាមុន), ៤-ឈ្មោះមាស សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ និង ៥-ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ២៩ឆ្នាំ (២នាក់នេះជាប់ពាក់ពន្ធពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន) ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!