ចាប់ខ្លួន! ឃើញប្រាក់ដុល្លាររាប់ម៉ឺនក្នុងឡាន តែក្រោយមក...
ខេត្តស្ទឹងត្រែង ៖ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីសមត្ថកិច្ចចម្រុះ នៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ធ្វើការឃាត់ខ្លួនមនុស្ស ៣នាក់និងរថយន្តមួយគ្រឿង រួមទាំងក្រដាសប្រាក់ដុល្លារចំនួន ៣៣២សន្លឹក (ស្មើ៣.៣២០០ដុល្លារ) តែក្រោយមក ត្រូវបានដោះលែងទៅវិញ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១៤ សីហា ២០១៦ ។
មន្ត្រីច្រកទ្វារត្រពាំងគ្រៀល ប្រាប់ឲ្យដឹងថា មនុស្សទាំង៣នាក់ខាងលើ ១-ឈ្មោះស៊ាម ម៉ុង ភេទប្រុស អាយុ៦៤ឆ្នាំ ២-ឈ្មោះកេត ចាន់ដេត ភេទប្រុស អាយុ៦១ឆ្នាំ អ្នកទាំង២ រស់នៅឃុំកោះសំពាយ ស្រុកសៀមបូកខេត្តស្ទឹងត្រែង និង៣-ឈ្មោះផែវ មិត្ត ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ច នៅច្រកទ្វារអត្តរជាតិ ត្រពាំងគ្រៀលឱ្យដឹងថា នៅវេលាម៉ោង០៦ និង៣០នាទីថ្ងៃទី១៣ សីហា ២០១៦ កម្លាំងចម្រុះប្រចាំច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល បានត្រួតពិនិត្យលើមនុស្ស៣នាក់ ខណៈមកធ្វើលិខិតឆ្លងដែន ចូលប្រទេសឡាវ បន្ទាប់មកបន្តត្រួតពិនិត្យ នៅក្នុងរថយន្តរបស់ពួកគេ ក៏ប្រទះឃើញក្រដាសប្រាក់ដុល្លារជាច្រើនមិនប្រក្រតី ទើបសម្រេចឃាត់ពួកគេ និងប្រគល់ទៅឲ្យ កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត មកសាកសួរក្រោមការអនុញ្ញាត ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
លោកសាន់ និម៉ល់ ស្នងការរងទទួលផែនការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចនគរបាលខេត្ត បានប្រាប់កោះសន្តិភាព កាលពីរសៀលថ្ងៃទី១៤ សីហា ២០១៦ថា ករណីនេះ កម្លាំងការិយាល័យBLO ប៉ុស្តិ៍ព្រំដែន និងស្នាក់ការដុងក្រឡត្រពាំងគ្រៀល គាត់ត្រួតពិនិត្យលើប៉ាស្ព័រ ក្រោយមកឆែកឆេក៏ប្រាប់ថា ដុល្លារក្លែងក្លាយ ហើយពួកគាត់មិនបានពិនិត្យជាក់ស្តែងទេ ។
បន្ទាប់មកគាត់រាយការណ៍ ជូនស្នងការឲ្យបញ្ជា កម្លាំងជំនាញធ្វើកិច្ច ទៅយកមនុស្សទាំងនោះ មកស្នងការដ្ឋានគ្រានោះដែរ លោកក៏បានឲ្យនាយរងការិយាល័យ ដែលជាសេនាធិការរបស់លោក ធ្វើការត្រួតពិនិត្យរាយការណ៍ជូនលោកវិញ តែដោយលោកមិនអស់ចិត្តនៅព្រឹកឡើងថ្ងៃទី១៤ សីហា លោកក៏បានសួរផ្ទាល់ហើយមើលផ្ទាល់លុយនោះ ទើបដឹងថា ជាលុយឆេងម៉េង សម្រាប់សែនខ្មោច។
លោកស្នងការរងបន្តថា កាលណាលុយសែនខ្មោច ក្នុងច្បាប់អត់មានចែង ហើយទង្វើឆ្លើយរបស់ពួកគាត់នោះឆ្លើយថា កាលពីគាត់ធ្វើបុណ្យសែនឆេងម៉េងទុកក្នុងរថយន្តនោះរហូត ដោយមិនបានយកចេញ ហើយពេលទៅដល់ព្រំដែនមិនបានចាប់អារម្មណ៍អំពីលុយសែនខ្មោចនោះទៀត ដល់ពេលខាងព្រំដែន គេមិនបានពិនិត្យមើលថា ជាលុយឆេងម៉េងទេ លុះមកដល់លោកពិនិត្យមើលលុយមួយជួរសុទ្ធជាលុយហ្វូតូកូពីទាំងអស់។
ក្រោយមក លោកបានរាយការណ៍ប្រាប់ ព្រះរាជអាជ្ញាលោកថា អស់អាចធ្វើអ្វីបាននោះទេ មានតែអប់រំប្រាប់ពួកគាត់វិញថា ថ្ងៃក្រោយកុំដាក់លុយ បែបហ្នឹងក្នុងរថយន្តទុកចោលនៅផ្ទះទៅសែនអីក៏សែនទៅ ទើបអប់រំណែនាំឲ្យពួកគាត់វិលទៅលំនៅឋានវិញ ។ លោកស្នងការរងបានបញ្ជាក់បន្ថែមថា ពួកគាត់ទាំងនោះមានគោលបំណងទៅទេសចរណ៍ទឹកធ្លាក់បាក់ផេង ក្នុងប្រទេសឡាវប៉ុណ្ណោះ មិនមានការពាក់ព័ន្ធរឿងអ្វីទេ។
ប្រភពព័ត៌មានមួយទៀត ដែលទទួលបានពីសមត្ថកិច្ច ការពារច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលកម្ពុជា-ឡាវថា ដំបូងឡើយគេសង្ស័យមនុស្សទាំង៣នាក់ខាងលើ ចរាចណ៍លុយក្លែងក្លាយ ទៅកាន់ប្រទេសឡាវ និងដើម្បីទំនាក់ទំនងរបរមិនស្របច្បាប់ ទើបមានកម្លាំងសមត្ថកិច្ច នៅច្រកទ្វារធ្វើការឃាត់ និងឆែកឆេរកឃើញក្រដាសប្រាក់ក្លែងក្លាយទាំងនោះ ប្រគល់ឲ្យកម្លាំងនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចជាអ្នកបន្តនីតិវិធីច្បាប់ ។
មន្ត្រីដដែលបន្តថា ក្រោយការឃាត់ខ្លួនមនុស្សទាំង៣នាក់នោះ សមត្ថកិច្ចបានដកហូតរថយន្តកាមរី ស៊េរីឆ្នាំ១៩៩១មួយគ្រឿង ព្រមទាំងក្រដាស់ប្រាក់សែនឆេងម៉េងចំនួន៣៣២សន្លឹក ស្មើនិង៣.៣២០០ដុល្លារ ។ មនុស្សទាំងបីនាក់នោះ ត្រូវបានដោះលែងទៅវិញ ក្រោយសមត្ថកិច្ចបញ្ចប់នីតិវិធីសាកសួរ និងពិនិត្យជាក់ស្តែងលើក្រដាស់ប្រាក់ទាំងនោះ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឲ្យមានណែនាំអប់រំ ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!