ស្ទើរ​លស់​ព្រលឹង​គ្រប់​គ្នា ! រថយន្ត​បុក​ទម្លុះ​ទ្វារ​២​ជាន់​ចូល​ផ្ទះ

 
 

រាជធានី​ភ្នំពេញ ៖ រថយន្ត​២​គ្រឿង​បើក​ក្នុង​ ល្បឿន​លឿន​ដូច​គ្នា​ បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ រថយន្ត​១​គ្រឿង​ជ្រុល​ ទៅ​បុក​ទម្លុះ​ទ្វារ​រូត​២​ជាន់​ បុក​ចូល​ទៅ​ផ្ទះ​លក់​កាហ្វេ គុយទាវ បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​ភ័យ​ ស្ទើរ​លស់​ព្រលឹង​គ្រប់​ៗ​គ្នា ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​១៤​នាទី​ យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លក់​កាហ្វេ គុយទាវ យីហោ វេ​ង លី ចំណុច​ផ្លូវ​លេខ​១៦៣ កែង​ផ្លូវ​លេខ​៤៣២ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ បុរស​ម្នាក់​បើករថយន្ត​ម៉ាក ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC 8209 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​១៦៣ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន ក៏​ស្រាប់តែ​មាន​រថយន្ត​ ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​កណ្តុរ​ល្មែះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG 6525 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​ ៤៣២ ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ដូច​គ្នា ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ ម៉ាក​ស៊ី​ណា​ចំ​ថ្ពាល់​ខាង​មុខ​ ចំហៀង​ខាងឆ្វេង​ពេញទំហឹង ធ្វើ​រថយន្ត​ស៊ី​ណា​រេ​ចង្កូត​ ទៅ​បុក​ចូល​ផ្ទះ​លក់​កាហ្វេ និង​គុយទាវ យីហោ វេ​ង លី ធ្លុះ​ទ្វារ​រូត​២​ជាន់ បុក​រះ​ម៉ូតូ​៤​គ្រឿង ម៉ាក PCX ១​គ្រឿង ម៉ាក​ស្តេ​ប​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង ម៉ា​កកូន​ទា​១​គ្រឿង និង​តុ កៅអី ទូ និង​សម្ភារ​គ្រឿងទេស​សម្រាប់​ លក់ដូរ​ខ្ទេចខ្ទី​អស់​មួយ​ចំនួន​ទៀត តែ​មិន​បណ្តាល​មាន​អ្នក​រង​របួស​ឡើយ។

ភ្លាម​ៗ​នោះ​ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។ ដោយឡែក​ខាង​រថយន្ត​បង្ក​កាម​រី​បា​ឡែ​ន ឃើញ​សភាព​ដូចនេះ​ក៏​បាន​បន្ថែម​ល្បឿន​ បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​ ស្លាក​លេខ​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ ត្រូវ​សមត្ថកិច្ច​ស្ទូច​យក​ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ទុក​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត​៖

គួររំលឹកដែរថា ករណីមួយវិញទៀត គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងខណៈរថយន្តឡិចស៊ីស៣០០ រេចង្កូតបុកផ្ទះរបស់ប្រជាពលរដ្ឋ នៅវេលាម៉ោងប្រមាណ៩និងនាទីយប់ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៦ កន្លងទៅ ត្រង់ចំណុចភូមិកំពង់រទេះសង្កាត់កំពង់រទេះក្រុងស្ទឹងសែនខេត្តកំពង់ធំ។

សាក្សីពីកន្លែងកើតបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កហេតុដោយរថយន្ត ឡិចស៊ីស៣០០រេចង្កូត ទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នងបានបង្កអោយមាន គ្រោះថ្នាក់ ដល់ម្ចាស់ផ្ទះ ស្រីម្នាក់ និងចៅម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសាដឹកបន្តបញ្ជូន ទៅមន្ទីពេទ្យកាលម៉ែតដើម្បីសង្គ្រោះជីវិត។ ដោយឡែករថយន្តបង្ក ត្រូវបាន សមត្ថកិច្ចនាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុង ស្ទឹងសែនរងចាំ៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម