បុរសម្នាក់អះអាងថា ហាងបុប្ផាជាយដែន មិនបានផ្សំគំនិតអាក្រក់ ចង់ស៊ីដាច់ម៉ូតូភ្ញៀវ ដូចគេបាននិយាយឡើយ!
ភ្នំពេញ៖ កាលពីម្សិលមិញនេះដែរ មានអត្ថបទព័ត៌មានមួយ បានដាក់ចំណងជើងធំៗ ថា"ថៅកែហាង បុប្ផាជាយដែន រងការចោទប្រកាន់ថា ផ្សំគំនិតជាមួយបោកប្រាស់បង្កប់ខ្លួននៅក្នុងហាង បម្រុងស៊ីដាច់ម៉ូតូមួយគ្រឿង"។ ហើយស្រាប់តែប៉ុន្មានម៉ោងមុននេះ មានបុរសម្នាក់ បានចេញមុខបកស្រាយ ក្នុងរឿងហេតុដែលមិនសមស្របមួយនេះ។
បុរសម្នាក់ ដែលអះអាងថា ជាអ្នកមើលការខុសត្រូវ ក្នុងហាងបុប្ផាជាយដែនទាំងមូល សុំមិនបញ្ចេញឈ្មោះ បានប្រាប់ខ្មែរឡូត នៅរសៀលថ្ងៃទី១៤ សីហា នេះថា កាលពីថ្ងៃ ១២ ខែសីហា ឆ្នាំ២០១៦ ខាងហាង និងភាគីម្ខាងទៀត បានសម្រុះសម្រួលគ្នាជាធម្មតា នូវចំនួនទឹកប្រាក់ចំនួន ៣០០ដុល្លារពិតប្រាកដមែន។ ប៉ុន្តែមិនដឹងមាន ជនខិលខូចណាម្នាក់ ព្យាយាមធ្វើបាបដល់ហាង បែរជាដើរប្រាប់សារព័ត៌មានក្នុងស្រុកមួយចំនួនថា ហាងបុប្ផាជាយដែន ចង់បម្រុងស៊ីដាច់ម៉ូតូភ្ញៀវទៅវិញ ដែលរឿងនេះ ដូចជាមួលបង្កាច់ហាងពេកហើយ។ ហើយជាពិសេស ម៉ូតូដែលខាងហាង បានធ្វើការដកទុក គឺ ម៉ាកវីវ៉ា សេរ៊ី០៨ មិនមែន ម៉ាកសេ១២៥ ដូចជនខិលខូច បានប្រាប់នោះទេ។
ក្នុងនោះដែរ បុរសរូបនោះ បាននិយាយបន្ថែមថា ហាងបុប្ផាជាយដែន មិនបានផ្សំគំនិត រឺធ្វើរឿងមិនគប្បីទៅកាន់ភ្ញៀវនោះទេ ហើយរឿងដកម៉ូតូ ប្រសិនក្នុងករណីណា ភ្ញៀវមិនមានលុយឲ្យថ្លៃទទួលទានក្នុងហាង គឺហាងនឹងអនុវត្តល័ក្ខខ័ណ្ឌបែបនេះ។ ហើយអ្វីគ្រប់យ៉ាង ដែលជនខិលខូចបានធ្វើនេះ ចង់ធ្វើឲ្យខូចឈ្មោះហាងបុប្ផាជាយដែនតែម្តង ខណៈហាងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!