សមត្ថកិច្ចចាប់ខ្លួនជនជាតិ ROMANIA ម្នាក់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ រកឃើញកាកូអ៉ីន ជិត៥គីឡូក្រាម

 
 

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចដែលប្រចាំការនៅ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះ បានចាប់ខ្លួនជនជាតិ ROMANIA ម្នាក់ ហើយរកឃើញកាកូអ៉ីន ជិត៥គីឡុក្រាម។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអបអរសាទរ និងកោតសសើរដល់ សមត្ថកិច្ចបំពេញការងារនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបានសហការបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនមួយនេះ។

លោកបានបន្តទៀតថា «កម្លាំងសមត្ថកិច្ចបានឃាត់ជនជាតិ ROMANIA ម្នាក់ធ្វើដំណើរតាមជើងយន្តហោះQR៩៧០ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ម៉ោង១៥និង៥០នាទី រកឃើញកូកាអ៉ីនចំនួន៤៩៦០.៦៩ក្រាមចូលមកកម្ពុជា»។

សម្រាប់ជនសង្ស័យរូបនេះត្រូវបាននាំខ្លួន យកទៅសួរនាំនៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តទៀត។

ពាក់ព័ន្ធនឹងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឧបត្ថម្ភថវិកា ចំនួន២មឺិនដុល្លារ ជូនកម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលមានស្នាដៃបង្ក្រាប និងចាប់ខ្លួន ជនជាតិថៃម្នាក់ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ដោយធ្វើការដកហូតថ្នាំជាង១៤គីឡូក្រាម៕ 

ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានស្ត្រីជនជាតិថៃម្នាក់ ត្រូវបានឃាត់ខ្លួន នៅព្រលានយន្តហោះ ខណៈប៉ុស្តិ៍អាកាសភ្នំពេញ មានការសង្ស័យ ហើយបានឆែក ប្រអប់ស្ករសូកូឡា ចំនួន៤ប្រអប់ របស់ស្ត្រីជនជាតិថៃរូបនេះ ឃើញមានបង្កប់ គ្រឿងញៀន ប្រភេទកូកាអ៊ីន។ ជនសង្ស័យជនជាតិថៃ MD Kaewkanlaya Amphawan ដែលកាន់ លិខិតឆ្លងដែនលេខ AA5812431 ត្រូវបាននគរបាល ប៉ុស្តិ៍អាកាសភ្នំពេញ ស្នើសុំសមត្ថកិច្ចគយ ឆែកឆែបន្ទាប់ពីសង្ស័យថា បានលួចលាក់បង្កប់ គ្រឿងញៀន តាមជើងហោះហើរ QATA AIRWAY លេខQR970 (15:50) កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ។

មន្ត្រីនគរបាលបានអោយដឹងទៀតថា សមត្តកិច្ចអន្តោប្រវេសន៍ បានសង្សយ័អ្នកដំណើរ ជនជាតិថៃម្នាក់នេះ ដែលបានធ្វើដំណើរ ចេញពីប្រទេស Bahrain កាលពីថ្ងៃទី២៩ ខែមីនា ហើយបានស្នើសុំ សមត្តកិច្ចគយ សហការឆែកឆេរ មានការសង្ស័យ ប្រអប់ស្ករសូកូឡា ចំនួន ៤ប្រអប់ ក្រោយការពិនិត្យ ក្នុងស្ករគ្រាប់ជាម្សៅស តាមការធ្វើតេស្ត បញ្ជាក់ថាជាប្រភេទ កូកាអ៊ីន ចំនួនសរុប ២៥៩៤,៥១ ម្សៅសុទ្ធ។ ក្រោយការឆែកឆេ និងត្រួតពិនិត្យរួច កម្លាំងជំនាញ បានបញ្ជូនមុខសញ្ញា និងវត្ថុតាងអោយមន្ទីរ ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃចាត់ការតាមផ្លូវច្បាប់ ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម