រថយន្ត BMW បុកជាមួយ​ Highlander មន្ត្រីយោធាម្នាក់រងរបួសបាក់ភ្លៅ ខណៈទាំង២គ្រឿងខូចខាតយ៉ាងដំណំ (Video inside)

 
 

(ភ្នំពេញ)៖ បុរសជាទាហានម្នាក់ បានរងរបួសបាក់ភ្លៅម្ខាង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅត្រង់ផ្លូវសហព័ន្ធរូស្ស៉ីកែង និងផ្លូវព្រះមុនីវង្ស នាម៉ោង២៖៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនមានគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើង គេបានឃើញរថយន្តមួយគ្រឿងម៉ាក BMW ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG-2838 ដែលជិះគ្នាបីនាក់ មានស្ត្រីម្នាក់ផងដែរ បានបើកតាមបណ្តោយផ្លូវសហព័ន្ធរស្ស៉ី ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវកែងនឹងផ្លូវមុនីវង្ស ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2X-0354 ដែលបើកដោយមន្ត្រីយោធាម្នាក់ ក្នុងល្បឿនយ៉ាងលឿនដូចគ្នា បានមកដល់ដែរ ក៏ធ្វើឲ្យរថយន្តទាំង២ខាងលើ បុកគ្នាយ៉ាងពេញទំហឹង ដែលបណ្តាលឲ្យ មន្ត្រីយោធាជាម្ចាស់រថយន្ត Highlander រងរបួសបាក់ភ្លៅម្ខាង ចំណែកអ្នកដែលជិះនៅក្នុងរថយន្ត BMW មិនមានរងរបួសនោះទេ។ ដោយឡែករថយន្តទាំង២គ្រឿងវិញខូចខាត ខាងមុខទាំងស្រុងតែម្តង។ បន្ទាប់ពីរងរបួសមន្ត្រីយោធា ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅព្យាបាលភ្លាមផងដែរ។

ក្រោយកើតហេតុរថយន្តទាំង២ ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ 



ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានករណីគ្រោះថ្នាក់ចរាចរណ៌ មួយបានកើតឡើង រវាងរថយន្ត ទំនើប២គ្រឿង បានបុកគ្នាពេញ ទំហឹងក្នងទិស ដៅផ្ទុយគ្នា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ នៅមុខ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ស្ថិតតាម បណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ក្នងសង្កាត់ ចោមចៅ ខណ្ឌពោធិសែនជ័យ

តាមសាក្សីដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ថា នៅម៉ោងខាង លើគេបាន ឃើញរថយន្ត Nissan Navara ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-7303 បើកបរដោយបុរស ម្នាក់ក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះបើក មកដល់មុខព្រលាន យន្តហោះអន្តរជាតិ ភ្នំពេញ បានរេចង្កូតទៅ ខាងឆ្វេងដៃ បុកយ៉ាងពេញទំហឹងជាមួយ រថយន្តជាមួយ រថយន្ត Land Cruiser ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AA-1763 ដែលកំពុងធ្វើដំណើរ ផ្ទុយគ្នា បណ្តាលឲ្យ ខូចខាត រថយន្តទាំងសង ខាងយ៉ាងដំណំ និងម្ចាស់ រថយន្តបង្ក រងរបួសត្រូវបានដឹកទៅសង្គ្រោះ ភ្លាមៗផងដែរ ចំណែកខាងរថយន្ត Land Cruiser ពុំមានរង របួសនោះទេ បន្ទាប់មករថយន្តទាំង២គ្រឿង ត្រូវបានខាង ចរាចរណ៍ ក្រុងវាស់វែង និងស្ទួចយកទៅរក្សា ទុកដើម្បីរងចាំ ម្ចាស់ចូល ខ្លួនទៅដោះស្រាយ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម