ស្រ្តីមានផ្ទៃពោះម្នាក់រងរបួសធ្ងន់ ក្រោយបុរសស្រវឹងស្រាម្នាក់ បើករថយន្តស្លាកលេខ ខេមរភូមិន្ទ 1-2-3958 បុកនៅទៀបភ្លឺថ្ងៃនេះ
(ភ្នំពេញ)៖ ស្ត្រីមានផ្ទៃពោះដែលជាអ្នកលក់ដូរម្នាក់ បានរងរបួសធ្ងន់ដោយសារ បុរសស្រវឹងស្រាម្នាក់ បើករថយន្តទៅបុកនាម៉ោង៤៖៤៥នាទីទៀបភ្លឺ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅលើមហាវិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅម៉ោងជាង៤ទៀបភ្លឺ មានបុរសស្រវឹងស្រាម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក Camry hybrid ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ1-2-3958 ដែលបើកលើហាវិថីព្រះសីហនុ ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ បុរសដែលស្រវឹងរូបនោះ បានបើករថយន្តជ្រុលទៅបុកស្ត្រីផ្ទៃពោះ បណ្តាលឲ្យរងរបួសធ្ងន់ និងជ្រុលទៅបុកទូរ ដែលដាក់តាមផ្លូវមួយផងដែរ បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខមួយចំនួន។ រីឯស្ត្រីរងគ្រោះត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះអាយុជីវិតភ្លាមៗផងដែរ។
ក្រោយកើតហេតុម្ចាស់រថយន្តដែលស្រវឹង និងរថយន្តត្រូវបានឃាត់ខ្លូន យកទៅកាន់ប៉ុស្តិ៍នគរបាលទន្លេបាសាក់ភ្លាមៗដែរ ដើម្បីរង់ចាំដោះស្រាយជាមួយគ្រួសារជនរងគ្រោះ៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនមានស្រ្តីមានផ្ទៃពោះម្នាក់ បានធ្លាក់ចូលទៅក្នុងផ្លូវរថភ្លើង ខណៈរថភ្លើង ស្ថិតក្នុងល្បឿន យ៉ាងលឿន សំដៅមករកស្រ្តីរូបនោះ ប៉ុន្តែសំណាងល្អ នាងបានគេចផុត ពីគ្រោះថ្នាក់មួយនេះ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីមានផ្ទៃពោះម្នាក់ ស្ទើរនឹងបាត់បង់ជីវិត បន្ទាប់ពីបានធ្លាក់ចូល ទៅក្នុងផ្លូវរថភ្លើង ខណៈរថភ្លើង កំពុងបើកយ៉ាងលឿន ប៉ុន្តែសំណាងល្អ អ្នកបើកបររថភ្លើង បានចាប់ហ្វាំងអាសន្ន ដើម្បីបញ្ឈប់រថភ្លើង គួបផ្សំនឹងស្រ្តីរូបនោះ បានក្រាបចុះទៀត ធ្វើឲ្យនាងរួចផុត ពីគ្រោះថ្នាក់ដ៏រន្ធត់នេះតែម្តង គ្រាន់តែរងរបួស បន្តិចតែប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ នៅក្នុងហេតុការណ៏នោះ គេបានឃើញស្ត្រីរូបនោះ កំពុងស្ថិតនៅក្រោមរថភ្លើង បន្ទាប់ពីរថភ្លើង បានបើកមកដល់នាងទៅហើយ ប៉ុន្តែដោយសារតែនាងក្រាបចុះ និងការចាប់ហ្វាំងទាន់ពេលវេលា ទើបធ្វើនាង អាចរួចផុតពីគ្រោះថ្នាក់នេះបាន។
ទោះបីជាយ៉ាងណាក៏ដោយ ហេតុការណ៏ដ៏រន្ធត់នេះ បានធ្វើឲ្យអ្នកដំណើរជាច្រើន ដែលស្ថិតនៅក្បែរកន្លែងកើតហេតុ មានការតក់ស្លុត និងរន្ធត់យ៉ាងខ្លាំង ដោយសារតែស្រ្តីរូបនោះ។ យ៉ាងណាមិញ ស្រ្តីមានផ្ទៃពោះរូបនោះ ត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល និងពិនិត្យទារកនៅក្នុងផ្ទៃ ខ្លាចក្រែងមានការប៉ះពាល់ ដល់ទារកក្នុងផ្ទៃ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!