ក្មេងប្រុស អាយុ៦ឆ្នាំ ត្រូវជនវិកលចរឹក កាប់បណ្តាលឲ្យស្លាប់ សមត្ថកិច្ច បង្ខំចិត្តបាញ់សម្លាប់ជនបង្ក
ត្បូងឃ្មុំ ៖ ករណីជនវិកលចរឹក ចាប់ក្មេងប្រុស អាយុ៦ឆ្នាំ ត្រូវជាក្មួយ ចងភ្ជាប់នឹងសសរ ក្នុងផ្ទះ ស្ថិតនៅភូមិកញ្ចែ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅវេលាម៉ោងប្រមាណ ៤រសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៤នោះ បានបញ្ចប់ហើយ នៅវេលាម៉ោងពាក់កណ្តាលអាធ្រាត្រ ប៉ុន្តែក្មេងប្រុស រងគ្រោះ បានស្លាប់ខណៈកំពុងដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដោយសារ តែជនបង្ក បានកាប់ចំនួន៣កាំបិត ។
ដោយឡែក ជនបង្ក ត្រូវបានសមត្ថកិច្ច បង្ខំចិត្ត បាញ់បណ្តាលឲ្យស្លាប់ ខណៈជននេះកំពុង រត់មកកាប់ ក្រុមសមត្ថកិច្ច នៅក្រោមផ្ទះ ក្រោយពេលរូបគេ បានកាប់ក្មេង ប្រុសរងគ្រោះរួចហើយនោះ ។
ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានមានប្រសាសន៍ថា ចាប់តាំងពីពេល ជនបង្ក បានចាប់ក្មេងប្រុសរងគ្រោះ អាយុ៦ឆ្នាំ ចងភ្ជាប់នឹងសសរ នៅលើផ្ទះ កម្លាំងសមត្ថកិច្ច របស់លោក ទាំងថ្នាក់ខេត្ត និងមូលហេតុ ព្រមទាំងប្រជាពលរដ្ឋ ជាច្រើននាក់ បានរកយុទ្ធវិធី ដើម្បីរំដោះក្មេងប្រុស រងគ្រោះមកវិញ ខណៈជនបង្កជាមនុស្សវិកលចិរឹក ដ៏កាចសាហាវ ហើយមានកាំបិតនៅជាប់នឹងខ្លួនចំនួន២ គឺកាំបិត ខ្លី និងកាំបិតវែង តែមធ្យោបាយ មួយចំនួន មិនបានធ្វើឲ្យជនបង្ក ព្រមប្រគល់ក្មេងប្រុស រងគ្រោះមកវិញឡើយ។
ស្នងការនគរបាល បានបន្តទៀតថា កម្លាំងសមត្ថកិច្ច និងក្រុមការងារ ដែលជួយសង្គ្រោះនោះ បានដាក់ថ្នាំងងុយដេក នៅក្នុងទឹកសុទ្ធ និងកូកា បោះឲ្យវាផឹក តែវាមិនព្រមផឹកទៀត ហើយប្រជាពលរដ្ឋ នៅជិតខាង និងម្តាយក្មេងប្រុស រងគ្រោះ បានទៅស្រែកសុំអង្វរ ឲ្យជននេះដោះលែង ក្មេងប្រុសរងគ្រោះមកវិញ តែជននេះមិនព្រម ។
ប្រតិបត្តិការ បានបន្តរហូតដល់យប់ និងមានការចូលរួម ពីមេបញ្ជាការ ក្រុមខ្លាហោះ របស់អគ្គស្នងការ នគរបាលជាតិ ចុះទៅកាន់ កន្លែងកើតហេតុ ដើម្បីជួយយុទ្ធវិធី រំដោះក្មេងប្រុសរងគ្រោះ ។
បើតាម លោក ម៉ៅ ពៅ ផែនការទី១នោះ គឺក្រុមការងារ បានប្រើប្រាស់កម្លាំង នគរបាលចំនួន៤នាក់ ចុះទៅចាប់សង្គ្រប់ ជនបង្ក ប៉ុន្តែត្រូវជននេះកាប់មកលើកម្លាំង នគរបាល បណ្តាលឲ្យ រងរបួសទៀត។
ភ្លាមៗនោះ ក្រុមសមត្ថកិច្ច បានចុះពីលើផ្ទះមកវិញ ដើម្បីរកផែនការទី២ ដើម្បីដោះស្រាយ ប៉ុន្តែនៅពេលកំពុងគិតរកនោះ ជនបង្ក បានធ្វើសកម្មភាព កាប់ទៅលើក្មេងប្រុសរងគ្រោះ ចំនួន៣កាំបិត មួយកាំបិតត្រង់ភ្លៅ មួយកាំបិតត្រង់ដៃ ខាងស្តាំ និងមួយកាំបិតត្រង់កញ្ចឹង ក ។
ដោយឃើញស្ថានភាពបែបនេះ កម្លាំងសមត្ថកិច្ច បានបង្ខំចិត្តបាញ់ថ្នាំសន្លប់ទៅលើ ជនបង្ក ប៉ុន្តែដោយសារតែរូបគេមានកម្លាំងខ្លាំង ក៏មិនអាចសន្លប់ទៀត ក៏រត់ចុះមកក្រោមដេញ កាប់សមត្ថកិច្ចជាហេតុធ្វើឲ្យសមត្ថកិច្ច ការពារខ្លួនបាញ់ទៅលើជនបង្ក បណ្តាលឲ្យស្លាប់តែម្តង ។ ដោយឡែក ក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រជាពលរដ្ឋ និងម្តាយរបស់គេជួយដឹកភា្លមៗ ទៅកាន់មន្ទីរពេទ្យ តែដោយសារស្ថានភាព របួសខ្លាំងពេក ក៏ដាច់ស្លាប់នៅតាមផ្លូវតែម្តង។
សូមបញ្ជាក់ថា ជនបង្ក អាយុ១៩ឆ្នាំ ជាមនុស្ស វិកលចរឹក ដែលមានម្តាយអាយុ៥០ឆ្នាំ ក៏ជាមនុស្សបែបនេះដែរ រីឯប្អូនស្រី អាយុ១៦ឆ្នាំ ជាមនុស្សជានា តែត្រូវបងប្រុសធ្វើបាបជាច្រើនលើក ជាច្រើនសារ ។ ដោយឡែក ក្មេងប្រុសរងគ្រោះ ត្រូវជាក្មួយរបស់ជនបង្កផងដែរ។ បច្ចុប្បន្ន សពក្មេងប្រុសរងគ្រោះ និងសពជនបង្ក ត្រូវបានសមត្ថកិច្ច ប្រគល់ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រៃណី៕
សពក្មេងប្រុសរងគ្រោះដែលស្លាប់ និងស្រ្តីជាម្តាយ យំស្តាយស្រណោះកូនប្រុស
សពជនបង្កជាមនុស្សវិកលចរឹក ដែលសមត្ថកិច្ចបង្ខំចិត្តបាញ់បណ្តាលឲ្យស្លាប់
ស្នងការខេត្តត្បូងឃ្មុំលោក ម៉ៅ ពៅ កំពុងសួរស្រ្តីជាម្តាយក្មេងប្រុសរងគ្រោះពីអត្តចរឹករបស់ជនបង្ក
ស្នងការខេត្តត្បូងឃ្មុំ កំពុងពិភាគក្សាជាមួយ មេបញ្ជាក្រុមខ្លាហោះ របស់អគ្គស្នងការនគរបាលជាតិ រកវិធីរំដោះក្មេងប្រុសរងគ្រោះ
(ប្រភព៖ដើមអម្ពិល)
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!