ជំងឺគ្រុណឈាម ទំនងជាកំពុង រាតត្បាត នៅមណ្ឌលគិរី

 
 

មណ្ឌលគិរី៖ ក្រុមគ្រួសារអ្នកជម្ងឺ ជាច្រើននៅតាម តំបន់មូលដ្ឋាន នានា បាននាំគ្នាទៅរកសេវ៉ា ព្យាបាលជម្ងឺនៅផ្ទះ ពេទ្យឯកជន ក្នុងក្រុងសែនមនោរម្យ និងតាមផ្ទះពេទ្យឯកជន តាមភូមិ ឃុំនានា ក្នុងស្រុក ខេត្តមណ្ឌលគិរី កំពុងបាក់ស្មារតី និងភិតភ័យយ៉ាងខ្លាំង ខណៈពេលដែល ក្រុមគ្រួសារអ្នកជម្ងឺភាគច្រើន ឫស្ទើរតែទាំងអស់ ទទួលបានការបញ្ជាក់ ប្រាប់ពីគ្រូពេទ្យឯកជន នោះថា ជំងឺរបស់ពួកគេ គឺសុទ្ធតែជាជម្ងឺ គ្រុនឈម។

មហាជនទូទាំងខេត្តមណ្ឌលគិរី បានធ្វើការសំណូមពរ ស្នើរឲ្យលោក ប៊ុន សួរ ប្រធានមន្ទីរ សុខាភិបាលខេត្ត ជួយចាត់ចែងមន្រ្តីជំនាញ របស់មន្ទីរជាពិសេសមន្រ្តីកាន់ កម្មវិធីជំងឺគ្រុនឈាម និងប្រធានបច្ចេកទេស ចុះធ្វើការស្រាវជ្រាវ ដល់ទីតាំងផ្ទះពេទ្យ ឯកជនទូទាំងខេត្ត ថាតើក្រុម គ្រូពេទ្យឯកជនទាំងនោះ កំពុងមានការបំភិតបំភ័យ បំបាក់ស្មារតី របស់ប្រជាពលរដ្ឋ ដើម្បីបោក ប្រាស់ពលរដ្ឋភាគច្រើន ពួកគាត់ជាជនជាតិ ដើមភាគតិចព្នង ខ្វះការយល់ដឹង ឫក៏យ៉ាងណា ឫ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយសារសង្ស័យ ការប្រើប្រាស់(តេស្ត៍) ព្រោះតាមព័ត៌មានលេច ឮ ចេញពីផ្ទះពេទ្យឯកជន មួយចំនួន នៅទូទាំងខេត្តថា ជម្ងឺគ្រុនឈាមនេះ កំពុងមានការកើន ឡើង។

ជាងនេះទៅទៀតនោះ ផ្ទះពេទ្យឯកជនជាច្រើន ទូទាំងខេត្តមណ្ឌលគិរី ត្រូវបានមហាជនកំពុង មើលឃើញថា ពេទ្យឯកជនទាំងនោះ ហាក់បីកំពុងបំពានច្បាប់របស់មន្ទីរ និងក្រសួងសុខាភិ បាល ព្រោះតាមគោលការ គឺគ្រប់ផ្ទះពេទ្យឯកជន ច្បាប់មិនអនុញ្ញាត្តឲ្យសម្រាក និងព្យាបាល នៅទីនោះឡើយ តែផ្ទុយទៅវិញ សេវ៉ាព្យាបាលរបស់ពេទ្យឯកជន នៅទូទាំងខេត្តមួយនេះ បានអនុញ្ញាត្តឲ្យអ្នកជម្ងឺគ្រុនឈាម និងជម្ងឺផ្សេងៗ សម្រាកព្យាបាល នៅផ្ទះរបស់ខ្លួន បំពានច្បាប់យ៉ាងអនាធិបតេយ្យ ទៅវិញ។

ពលរដ្ឋនៅខេត្តមណ្ឌលគិរី បានស្នើលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក មេត្តាជួយចាត់ចែងមន្រ្តី ជំនាញរបស់ក្រសួង ឲ្យចុះមកស្រាវជ្រាវ ករណីសង្ស័យបំពានច្បាប់ របស់ផ្ទះពេទ្យឯកជនជាច្រើន នៅមណ្ឌលគិរី កំពុងលេចឮចេញពីផ្ទះ ពេទ្យឯកជនទាំងនោះថា ជម្ងឺគ្រុនឈាមនៅខេត្តនេះ មិនទាន់បានថមថយ ។

ស្របពេលដែលរបាយការណ៍ របស់មន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងជំងឺប្រភេទ នេះ កំពុងមានការធ្លាក់ចុះ ។ ជាមួយគ្នានេះដែរលោក ប៊ុន សួរ នៅរសៀលថ្ងៃនេះបានឲ្យដឹងថា “រឿង ផ្ទះគ្រូពេទ្យឯកជននេះ លោកបានទទួលព័ត៌មានហើយ” លោក កំពុងអញ្ជើញគ្រូពេទ្យ ឯកជនទាំងនោះ មកសួរនាំហើយ។

លោកស្រី សេង រីណា ប្រធានកម្មវិធីគ្រុនឈាម នៃមន្ទីសុខាភិបាលខេត្តឲ្យដឹងថា ស្របពេលដែលបាន លេចឮព័ត៌មាននេះ លោកស្រីក៍បាន ចុះពិនិត្យនៅផ្ទះពេទ្យឯកជនមួយចំនួន និងពិនិត្យប្រដាប់តេស្តឈាម ពេទ្យឯកជនទាំងនោះ ហាក់មិនមានភាពប្រក្រតី។

ពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី កំពុងរង់ចាំមើលចំណាត់ ការតាមផ្លូវច្បាប់របស់មន្ទីរ សុខាភិបាលខេត្ត ព្រមទាំងក្រសួង ថាតើអាចចាត់វិធានការណ៍ តាមផ្លូវច្បាប់យ៉ាងណាដល់ផ្ទះ ពេទ្យឯកជនទូទាំង ខេត្តមណ្ឌលគិរី ដែលពលរដ្ឋសង្ស័យថា មានការបំបាក់ស្មារតី ប្រជាពលរដ្ឋ ដោយសារជម្ងឺនេះ និងអនុញ្ញាត្តឲ្យអ្នកជម្ងឺសម្រាក និងព្យាបាលនៅផ្ទះរបស់ខ្លួនយ៉ាងរលូន ៕

ប្រភព ៖ ដើមអម្ពិល

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម