ប្រហុកចូលរាប់តោនពីវៀតណាម សង្ស័យមានគីមី
ខេត្តតាកែវ ៖ បើតាមការរៀបរាប់ ពីប្រជាពលរដ្ឋ ដែលជាអ្នកទទួលយកប្រហុកត្រីរ៉ស់លក់បន្តបានឲ្យដឹងថា ឈ្មួញដែលត្រូវជាកូនបង្កើត របស់លោកមេឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ គឺជាអ្នកនាំប្រហុកត្រីរ៉ស់ ពីប្រទេសវៀតណាមដែលល្បីថា មានសារធាតុគីមី សូម្បីរុយអត់ហ៊ានរោមផង យកមកបោះដុំឲ្យពួកគាត់រាប់សិប គ្រួសារដែលរស់នៅភូមិសរសៃ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ដើម្បីយកទៅលក់បន្តតាមភូមិស្រុកដទៃទៀត។
ពួកគាត់បន្ថែមទៀតថា ក្នុងមួយថ្ងៃៗកូនលោកមេឃុំ ខាងលើបាននាំប្រហុក ចូលមិនក្រោមពី ៣០តោននោះទេ មកបោះដុំឲ្យពួកគាត់ តាមច្រកទ្វាអន្តរជាតិភ្នំដិន ហើយពួកគាត់បាននាំគ្នាទិញ និងយកមកកាត់ជាកង់ៗតូចៗ និងដាក់អំបិល បន្ថែមទៀតទើបយកទៅលក់បន្ត។
ជុំវិញករណីប្រជាពលរដ្ឋទទួលទិញ ប្រហុកត្រីរ៉ស់ពីឈ្មួញដែលនាំចូលពីប្រទេសវៀតណាមមាន ផ្ទុកសារធាតុគីមី ខាងលើនេះ លោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវបានមានប្រសាសន៍ថា វាមិនមែនជាភារៈកិច្ចរបស់លោកនោះទេ តែវាជាបន្ទុករបស់ប្រធានសាខាកាំកុងត្រូលខេត្តជាអ្នកទទួលខុសត្រូវ។
ចំណែកលោក លាង ប៉ោ ប្រធានសាខាកាំងកុងត្រូលខេត្តតាកែវវិញ បានមានប្រសាសន៍បែបមិនទទួលខុសត្រូវថា លោកមិនបានដឹងរឿងមានឈ្មួញ នាំប្រហុកត្រីរ៉ស់ដែលមានផ្ទុក សារធាតុគីមីចូល ពីវៀតណាមនោះទេ។
លោកបន្តថា បើមានការនាំចូលតាមច្រកទ្វារអន្តរជាតិភ្នំដិន គឺមន្ត្រីកាំកុងត្រូលដែលឈរជើងនៅទីនោះជាអ្នកទទួលខុសត្រូវ មិនមែនលោកនោះទេ។
ករណីមានឈ្មួញ យកប្រហុកត្រីរ៉ស់ ដែលមានផ្ទុកសារធាតុគីមី ខាងលើមកលក់នេះ ប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗ ទីតាំងខាងលើបានស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងអស់មេត្តាចុះទៅពិនិត្យ និងទប់ស្កាត់ផង ព្រោះកន្លងមករឿងនាំប្រហុកត្រីរ៉ស់ពីប្រទេសវៀតណាម យកមកលក់នេះ ត្រូវបានហាមឃាត់ និងបិទមិនឲ្យនាំចូលនោះទេ តែដោយសារមានការផ្លាស់ប្តូរ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវថ្មី ស្រាប់តែផ្ទុះរឿងមានការនាំប្រហុក មានផ្ទុកសារធាតុគីមីនេះទៀត៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកទាក់ទងនឹងទំនិញ ផលិតផល ឬចំណីអាហារ ដែលនាំចូលពីវៀតណាមនេះដែរ ករណីមួយវិញទៀត ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងលោក ហាក់ សុខរិន សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងសមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យ និងដកហូតណែមសាច់ត្រី ដែលក្រុម អាជីវករបានដាក់លក់ តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលព្រាបសន្តិភាព ក្រុងបាត់ដំបង ដល់ចំណុច ឃុំអន្លូងវិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រោយពីក្រុមជំនាញខាងលើនេះត្រួតពិនិត្យរួចហើយ ឃើញថាណែមទាំងនេះមានសារធាតុដែលហាមឃាត់ (បូរ៉ាក់) ពិតប្រាកដមែន។
មន្រ្តីកាំកុងត្រូល បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះថា «ណែមដែលត្រូវបានដាក់តាំងលក់យ៉ាងច្រើនស្កេះស្កះ បន្តកន្ទុយគ្នានេះ ភាគច្រើនអ្នកធ្វើដំណើរ ឬក៏ភ្លៀវទេសចរណ៍ ចូលទិញដើម្បីទុកបរិភោគ ហើយក្រុមអាជីវករទាំងអស់ ដែលជាអ្នកលក់នេះ មិនមែនពួកគាត់ជាអ្នកធ្វើខ្លួននោះទេ គឺនាំចូលពីថៅកែធំៗដែលជាផលិត»។ មន្រ្តីកាំកុងត្រូលបានបន្តថា «នៅពេលដែលញាំអ្វីមួយ ដែលមានសារធាតុបូរ៉ាក់នេះនឹងបង្កឲ្យទៅជាមានជំងឺ ហើយអាចបណ្តាលឲ្យស្លាប់ផងដែរ»។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!